អ៊ីស្រាអែលអភិវឌ្ឍ​ន៍ពី​ បាតដៃ​ទទេ ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ និង​យោធា​ទី​១១​លើ​លោក​ កត្តា​អ្វី​ធ្វើ​ឱ្យ​ប្រទេស​តូច​​មួយ​នេះ​ខ្លាំង​បែប​នេះ?



អ៊ីស្រាអែលអភិវឌ្ឍ​ន៍ពី​ បាតដៃ​ទទេ ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ និង​យោធា​ទី​១១​លើ​លោក​ កត្តា​អ្វី​ធ្វើ​ឱ្យ​ប្រទេស​តូច​​មួយ​នេះ​ខ្លាំង​បែប​នេះ


<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1723825961259001_1723825977925666&adtype=banner300x250"></iframe>
</figure>

ជន​ជាតិ​ជ្វីប ដែល​ជា​អម្បូរ​ដើម​របស់​អ៊ីស្រាអែល ជា​ជាតិ​សាសន៍​ដែល​ពូកែ​ប្រើ​គំនិតត្រិះរិះ​ពិចារណា​ និង​អនុវត្ត​ក្នុង​ជីវិត​ជាក់​ស្ដែង។ អ្វី​ដែល​ជនជាតិ​ទូទៅ​មិន​អាច​ធ្វើ​កើត ជនជាតិ​ជ្វីប ឬ​អ៊ីស្រាអែល​អាច​ធ្វើ​កើត នេះ​ជា​ការ​ពិត។ 

ប៉ុន្តែ ​ជា​អកុសល ជន​ជាតិ​ជ្វីប​ត្រូវ​ទទួលរង​គ្រោះ​យ៉ាងដំណំ នៅ​ទ្វីប​អឺរ៉ុប​ជា​ពិសេស ក្នុង​សង្គ្រាម​លោក​លើក​ទី២ ដោយ​សារ «អំពើ​ប្រល័យ​ពូជ​សាសន៍ -genocide» ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​ហ្វាស៊ីស​និយម (fascism) របស់​លោក​អ៊ីទ្លែ​ (Hitler)។ ក្រោយ​សង្គ្រាម​លោក​លើក​ទី២ (World War II) រដ្ឋាភិបាល​អង់គ្លេស​បាន​ដឹក​ជញ្ជូន​ជន​ជាតិ​ជ្វីប ឲ្យ​វិល​មក​កាន់​ទឹកដី​កំណើត​របស់​ដូនតា​គេ​វិញ (មាតុភូមិ​និវត្តន៍ -repatriation) នៅ​ប្រទេស​អ៊ីស្រាអែល​សព្វថ្ងៃ។ 



មូលហេតុ ​ដែល​អង់គ្លេស​ដឹក​ជនជាតិ​ជ្វីប​ទៅ​ស្រុក​កំណើត​វិញ ព្រោះ​គេ​យល់​ថា​ប្រសិនបើ​ទុក​ឲ្យ​ជនជាតិ​ជ្វីប​ដើរ​រសាត់​អណ្ដែត និង​ផ្ញើខ្លួន​នៅ​ស្រុក​គេ​ ហាក់​ដូច​ជា​មិន​សម និង​ប្រឈម​នឹង​ហានិភ័យ ព្រោះ​គ្រាន់​តែ​ត្រូវ​ក្រុម​លោក​អ៊ីទ្លែ​សម្លាប់​អស់​ជាង​៦លាន​នាក់​រួច​ជា ​ស្រេច។ ដូចនេះ​ អ្នក​នៅ​សេសសល់ គេ​គួរ​មាន​ទឹក​ដី​របស់​គេ​ត្រឹមត្រូវ ទោះ​ជា​យក​ទៅ​ដាក់​លើ​វាល​ខ្សាច់​យ៉ាង​ណា​ក៏​ប្រសើរ​ជាង​ដើរ​ជ្រកកោន​ស្រុក​គេដែរ។

ពេលដឹក​មក​ដល់​ដំបូង ប្រទេស​អ៊ីស្រាអែល​កាលណោះ​ជា​វាលខ្សាច់​សុទ្ធសាធ​គ្មាន​អ្វី​ទាំងអស់ រហូត​ដល់​មជ្ឈដ្ឋាន​អន្តរជាតិ​គ្រវីក្បាល​ថា​ការ​ដឹក​ជញ្ជូន​មនុស្ស​ទៅ​រស់​ លើ​វាល​ខ្សាច់​បែប​នេះ​ពិត​ជា​មិន​សម​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក្ដី ដោយ​សារ​ប្រជា​ពលរដ្ឋ​ជ្វីប (jew) (ឬ អ៊ីស្រាអែល) គេ​ប្រើ​ការ​គិត​ពិចារណា​ដើម្បី​រិះរក​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ដែល​គេ​ ប្រឈម​ចំពោះ​មុខ រហូត​ដល់​ប្រទេស​គេ​រីក​ចម្រើន មក​ទល់​សព្វថ្ងៃ។ 

ខាងក្រោម ​នេះ​ជា​បទ​វិភាគ​របស់​អ្នក​ជំនាញ​ស្ដីពី​កត្តា​នានា ឬ​ធាតុ​ផ្សំ ដែល​នាំ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​មាន​សក្ដានុពល​ខ្លាំង​ខាង​វិស័យ​ការពារ​ជាតិ រហូត​ដល់​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការពារ​ខ្លួន​ឯង​ទប់​ទល់​នឹង​ បច្ចាមិត្ត ខណៈ​ដែល​ខ្លួន​មាន​ប្រជាពលរដ្ឋ​ត្រឹម​តែ​ជាង ៧ លាន​នាក់​ប៉ុណ្ណោះ។ អត្ថបទ​នេះ​គ្មាន​គោលដៅ​អួត​ប្រទេស​ណា បង្អាប់​ប្រទេស​ណា​ទេ គ្រាន់​តែ​ទុក​ជា​ការ​ស្វែង​យល់។

១-ថ្នាក់ ​ដឹក​នាំ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​របស់​អ៊ីស្រាអែល​ដឹង​ច្បាស់​ថា​ប្រទេស​ អ៊ីស្រាអែល​មាន​សត្រូវ​ជុំ​ទិស ព័ទ្ធ​ជុំ​វិញ​ខ្លួន ប្រសិនបើ​មិន​ខំប្រឹង​ឲ្យ​បាន​ខ្លាំង​ក្លា​ទេ មុខ​តែ​ត្រូវ​គេ​ជាន់​ពន្លិច​មិន​ខាន ព្រោះ​ប្រទេស​ក្បែរ​ខាង​ប្រសិនបើ​គេ​ព្រួត​គ្នា​វាយ​តែ​អ៊ីស្រាអែល​មួយ ប្រាកដ​ជា​ពិបាក​ទប់​ទល់​ បើ​មិន​ខំ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​ក្លា​ទេ (ប្រជាពលរដ្ឋ​នៅ​មជ្ឈិមបូព៌ា មាន​ចំនួន​លើស​អ៊ីស្រាអែល ៥០ ដង)។ ម៉្យាង​ទៀត ប្រទេស​អ៊ីស្រាអែលមាន​ឯកភាព​ផ្ទៃ​ក្នុងជាតិ (national unity) ព្រោះ​ឯកភាព​ផ្ទៃ​ក្នុងជាតិ​នេះ​ជាកត្តា​សំខាន់​ណាស់ ប្រទេស​មួយ​ តែ​កាលណា​គ្មាន​ឯកភាព​ផ្ទៃ​ក្នុង​ជាតិ និង​គ្មាន​មាគា​នយោបាយ​ត្រឹមត្រូវ​​ហើយ មុខ​តែ​ដើរធាក់ថយ​លើ​គ្រប់​វិស័យ។

ប្រទេស ​ជិតខាង គេ​មាន​ធនធាន​ធម្មជាតិ​(ប្រេងឆៅ) យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ងាក​មក​អ៊ីស្រាអែល​គ្មាន​អ្វី​សោះ។ ដូច​នេះ ​ថ្នាក់​ដឹក​នាំ​អ៊ីស្រាអែល​សម្លឹង​ឃើញ​ផ្លូវ​មួយ​អាច​ដើរ​ទៅ​បាន ​គឺ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​បាន​រីក​ចម្រើន​ខ្ពស់​ ពោល​គឺ​វ៉ា​ដាច់​ឆ្ងាយ​ពី​ប្រទេស​នានា​ក្នុង​តំបន់។ អ៊ីស្រាអែល​ចំណាយ​ ៥% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (Gross Domesic Product -GDP) ដើម្បី​បោះ​ទុន​លើ​ផ្នែក «ស្រាវជ្រាវ​និង​អភិវឌ្ឍ -Researcdh and Development -R&D» ដែល​ជា​អត្រា​មួយ​ខ្ពស់​ដាច់​គេ​ វ៉ា​ដាច់​ទាំង​ប្រទេស​ជប៉ុន​ទៅ​ទៀត ខាង​ចំណាយ​ថវិកា​ជាតិ​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា។



២-ប្រទេស ​អ៊ីស្រាអែល​បង្វែរ​មុខព្រួញ​របស់​ខ្លួន​ទៅ​លើ​ការ​ផលិត​គ្រឿង​សាស្ត្រាវុធ​ និង​សម្ភារៈសឹក​ព្រោះ​វិស័យ​ការពារ​ជាតិ​របស់​អ៊ីស្រាអែល​ខ្លាំង​ស្រាប់​ ពោល​គឺ​ខ្លាំង​ដល់​កម្រិត​កំពូល​តែ​ម្ដង​លើ​ផលិតផល​យន្តហោះ​បញ្ជា​ពី​ចម្ងាយ (Unmanned aerial vehicle) រថក្រោះ (tank) បរិក្ខារ​អគ្គិសនី​ក្នុង​វិស័យ​យោធា អាវុធ​ធុន​ស្រាល (light arms)។ ដូច​នេះ នៅ​ពេល​អ៊ីស្រាអែល​លក់​ផលិតផល​ទាំង​អស់​នេះ​ទៅ​ក្រៅ​ស្រុក អ៊ីស្រាអែល​អាច​ទិញ​ចូល​នូវ​ទំនិញ​ណា​ដែល​ខ្លួន​អាច​ផលិត​បាន​ដែរ តែ​មិន​ទាន់​ល្អ​ផ្ដាច់​គេ ដូច​នេះ​អ៊ីស្រាអែល​ទិញ​ចូល​ផលិត​ផល​ទាំងនោះ​ចូល​ដូច​ជា​យន្តហោះ​ចម្បាំង កាំភ្លើង​ធំ និង​អាវុធ​យុទ្ធភណ្ឌ​ដទៃ​ទៀត។

៣-ទាហាន ​អ៊ីស្រាអែល មុន​នឹង​ចាត់​បញ្ចូល​ក្នុង​ជួរ​កងទ័ព​ជាតិ សុទ្ធ​តែ​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​យុទ្ធសាស្ត្រ​យោធា​យ៉ាង​ល្អិត​ ល្អន់​បំផុត និង​ឆ្លងកាត់​គណៈកម្មការ​វាយ​តម្លៃ​គុណភាព​ និង​ម៉្យាង​ទៀត​ ពួក​គេ​ត្រូវ​បាន​បំពាក់​បំប៉ន​ទាំង​ស្មារតី​និង​សម្ភារៈ ឲ្យ​ស្រឡាញ់​ជាតិ​មាតុភូមិ​របស់​គេ ពោល​គឺ​គេ​ស៊ូស្លាប់​ខ្លួន កុំ​ឲ្យ​តែ​ស្លាប់​ជាតិ។ ទាហាន​អ៊ីស្រាអែល​ត្រូវ​បាន​តម្រូវ​ឲ្យ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ជា​ប្រចាំ​ ព្រោះ​វិស័យ​ការពារ​ជាតិ​ជា​ចំណុច​ស្លាប់​រស់​របស់​អ៊ីស្រាអែល។ កុមារ​តាំង​ពី​រៀន​នៅ​ថ្នាក់​បឋមសិក្សា ត្រូវ​ថ្នាក់​ដឹកនាំ​គេ​បណ្ដុះ​ស្មារតី​ឲ្យ​ស្រឡាញ់​ជាតិ​មាតុភូមិ និង​ហ៊ាន​លះបង់​។



៤-អ៊ីស្រាអែល ​ប្រើ​ការ​គិត​ល្អិត​ល្អន់​ និង​ឈ្លាសវៃ​ក្នុង​ការ​កែច្នៃ​យុទ្ធសាស្ត្រ​យោធា​ថ្មីៗ ​និង​ទំនើប​ជានិច្ច (ទំនើបកម្ម​លើ​វិស័យ​យោធា និង​ការពារ​ជាតិ) ហើយ​អ្វី​ដែល​គេ​ប្រឈម​នៅ​ចំពោះ​មុខ គេ​រិះរក​វិធី​ដោះស្រាយ​ឲ្យ​ទាល់​តែ​ចេញ ទោះ​បី​ប្រទេស​ផ្សេង​មិន​អាច​ធ្វើ​កើត ក៏​អ៊ីស្រាអែល​អាច​គិត​ចេញ​និង​ធ្វើកើត។


៥-ភ្នាក់ងារ ​ចារកម្ម​របស់​អ៊ីស្រាអែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ចារកម្ម​កំពូល​ក្នុង​ ពិភពលោក ដូច​នេះ​ព័ត៌មាន​ផ្សេងៗ រដ្ឋាភិបាល​អ៊ីស្រាអែល​ក្ដាប់​បាន​ស្ទើរ​តែ​ទាំងអស់។ ព័ត៌មាន​ជា​កត្តា​សំខាន់​សម្រាប់​ប្រទេស​នីមួយៗ ដើម្បី​ដើរ​ឲ្យ​ទាន់​សម័យ​កាល និង​សភាពការណ៍​វិវត្ត និង​ត្រៀម​ខ្លួន​ស្រេចបាច់​សម្រាប់​ដោះស្រាយ​ស្ថានការណ៍​ក្នុង​គ្រា​ បន្ទាល់៕

...ប្រជាជន​ប៉ាឡេស្ទីន​​​ស្លាប់​​​​​ជាង ១ពាន់នាក់ ខណៈ​អ៊ីស្រាអែល​មិន​ទទួល​សំណើ​ឈប់​បាញ់...

ទិន្នន័យ​សង្ខេប​អំពី​វិស័យ​ការពារ​ជាតិ​អ៊ីស្រអែល

ប្រជាពលរដ្ឋ​សរុប ជាង ៧,៧ លាន​នាក់ - ថវិកាជាតិ​សម្រាប់​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​១៥ ពាន់​លាន​ដុល្លារ
កងទ័ព​រៀបរយ ជាង​១៧ម៉ឺននាក់ - កងទ័ព​បម្រុង ជាង​៤៤ ម៉ឺន​នាក់

កម្លាំង​ទ័ព​ជើង​គោក: រថក្រោះ ៣៨៧០ គ្រឿង រថ​ពាស​ដែក ៩៤៣៦ គ្រឿង កាំភ្លើងធំ ៣៥០ ដើម ជើង​ទម្រ​បាញ់​កាំជ្រួច​ហ្វូង ៨៨ គ្រឿង

កម្លាំង ​ទ័ព​អាកាស: យន្តហោះ​សរុប ៦៨០ គ្រឿង យន្តហោះ​ប្រដេញ ២៤៣ គ្រឿង យន្តហោះ​ប្រយុទ្ធ ២៤៣ គ្រឿង យន្តហោះ​ដឹកជញ្ជូន ៩៨ គ្រឿង -ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ ៤៨ គ្រឿង

កម្លាំង ​ទ័ព​ជើង​ទឹក: នាវា​សរុប ១១០ គ្រឿង នាវា​ពិឃាត ៣ គ្រឿងនាវា​មុជ​ទឹក ១៤ គ្រឿង (អ៊ីស្រាអែល​ពង្រឹង​ខ្លាំងលើ​កម្លាំងទ័ព​ជើង​អាកាស ​និង​ជើង​គោក ជា​ពិសេស​ជើង​អាកាស ដូច​នេះ​ ទ័ព​ជើង​ទឹក​ជា​កត្តាបន្ទាប់បន្សំ ព្រោះ​ព្រំដែន​ហ៊ុំព័ទ្ធ​ដោយ​ដី​គោក)