សេចក្តីផ្តើម
មនុស្សគ្រប់រូប
ពុំមែនសុទ្ធតែបានទទួលអំនោយទានពីធម្មជាតិខាងសរសេរនោះទេ។ ជាការពិតណាស់,
ជំនាញខាងសរសេរ គឺជាជំនាញមួយដែលអាចធ្វើទៅបាន ហើយក៏អាចអនុវត្តទៅបាន។ វាប្រៀបដូចជាការរៀនដើររបស់កូនក្មេង
ដែលចាប់ផ្តើមបន្តិចម្តងៗ តេះតះៗ ដើរដួលខ្លះ ទ្រេតទ្រោតខ្លះ រហូតអាចដើរត្រង់ខ្លួន ឬ
បើពុំដូចនោះទេ គេអាចប្រៀបប្រដូចទៅនិងការបើកបរម៉ូតូ មានដួល មានយឺត មានលឿន រហូតអាច
បើកបង្ហោះជើងមុខ ជើងក្រោយ ឡើង
ជញ្ជាំង...គឺអាចបញ្ជាទៅតាមអ្នកបើកដែលកាន់តែមានភាពស្ទាត់ជំនាញ។
ការសរសេរអត្ថបទ កថាខណ្ឌ ឬ បទនិពន្ធ ក៏មានសណ្ឋានទៅតាមនោះដែរ ប៉ុន្តែខុសត្រង់ថា
ការសរសេរនោះវា ប្រែប្រួលទៅតាមចរិកលក្ខណៈ និង ទំនោររបស់ជនជាតិមួយ ភាសាមួយ ឬ
ប្រទេសមួយ។
សំណេរ ឬ ជំនាញក្នុងការសរសេរ
វាជាប់ទាក់ទិនមិនត្រឹមតែចំពោះការដឹកនាំការសរសេរ នោះទេ
ប៉ុន្តែវាមានទំនាក់ទំនងទៅនិងការប្រើប្រាស់ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធ និង
ក្បួនខ្នាតវេយ្យាករណ៍ផងដែរ។ ភាសា រាប់ចូលទាំងក្នុងការសរសេរនេះ
គឺជាការឆ្លុះបញ្ចាំងតាម រយៈទម្រង់ និង បែបបទភាសានៃអ្នកនិយាយ។ វាជាការសំខាន់ណាស់ថា
ដើម្បីអោយការ សរសេរមានលក្ខណៈគួរអោយចាប់អារម្មណ៍ មានខ្លឹមសារគ្រប់គ្រាន់
គេត្រូវមើលលើការរៀបចំ គម្រោងគំនិតរបស់អ្នកសរសេរ។ ពាក្យពេចន៍ ឃ្លាប្រយោគ
ត្រូវតែច្បាស់លាស់ សមស្របទៅ តាមបរិបទ និង ប្រធានបទ, មានតថភាព និង
រៀបចំតាមលំដាប់នៃភាពសំខាន់របស់ខ្លឹមសារ។
ការណែនាំ គម្រូលំហាត់ និង ការរៀបចំបែបបទសរសេរនៅក្នុងសៀវភៅនេះ
គឺជាជំនួយ មួយក្នុងកម្រិតដំបូង ដែលនឹងជម្រុញអ្នកអោយក្លាយទៅជាអ្នកស្រាវជ្រាវ និង
សរសេរអត្ថបទ កាន់តែមានភាពប្រសើរឡើង។ មួយវិញទៀត,
វានឹងក្លាយជាមូលដ្ឋានមួយសម្រាប់អភិវឌ្ឍ ជំនាញក្នុងការសរសេរ
ដើម្បីបង្កើតកម្រិតយល់ដឹងក្នុងការសិក្សា និង ស្រាវជ្រាវ។ គេមិនអាច ប្រកែកបានទេថា
ការសិក្សាគឺគ្មានដែនកំណត់ឡើយ។ វាគ្មានទីបញ្ចប់ទេសម្រាប់អ្នកសិក្សា ក្នុង
ការស្វែងរកព័ត៌មាន/ទិន្នន័យ សម្រាប់សិក្សា
បើសិនជាអ្នកសិក្សានោះទទួលបានគន្លឹះនានាដើម្បីសម្រេចអោយបានគោលដៅដែលគេចង់ដឹង និង
សិក្សាស្រាវជ្រាវ។ គន្លឹះសំខាន់មួយក្នុង ចំនោមគន្លឹះសំខាន់ទាំងនោះគឺ
ជំនាញក្នុងការស្រាវជ្រាវ។ សិស្ស/និស្សិត ដែលអាចសិក្សា ស្រាវជ្រាវដោយខ្លួនឯង
ហើយអាចរាយការណ៍ត្រឡប់មកសាស្ត្រាចារ្យវិញ ហើយអាចធ្វើបាន
ចំពោះអ្វីដែលគេបានសិក្សា/ស្រាវជ្រាវ គឺមានន័យថា
គេកំពុងធ្វើដំណើរលើវិថីនៃការអភិវឌ្ឍ ខ្លួនគេផ្ទាល់ ហើយនោះគឺជាការអភិវឌ្ឍនៃប្រទេសកម្ពុជា។
ជំពូកទី១
ប្រធានបទ(A Topic)
នៅក្នុងជំពូក១នេះយើងនឹងសិក្សាពីៈ
១/.
និយមន័យ និង ដំនើរការនៃការសរសេរ
២/.
ការជ្រើសរើសប្រធានបទ
៣/.
លក្ខណៈពិសេសនៃប្រធានបទ
៤/. ចង្កោមបញ្ហាដែលទាក់ទងនិងប្រធានបទ
និយមន័យៈ ប្រធានបទ គឺជាគោលដៅដែលអ្នកសរសេរចង់លើកយកមក ស្រាវជ្រាវ វែកញែក វិភាគ បង្ហាញ ឬ បកស្រាយ។
និយមន័យៈ ប្រធានបទ គឺជាគោលដៅដែលអ្នកសរសេរចង់លើកយកមក ស្រាវជ្រាវ វែកញែក វិភាគ បង្ហាញ ឬ បកស្រាយ។
១/. ដំណើរការនៃការសរសេរ(The Writing Process)
អ្នកដែលមានជំនាញក្នុងការសរសេរ
គេត្រូវគោរពតាមជំហានទាំង ៦ ដូចខាងក្រោមនេះ៖
ជំហានទី១៖
ប្រមូលគំនិតចងក្រងជាប្រធានបទ(Brainstorming)
ជ្រើសរើសប្រធានបទ/បង្រួមប្រធានបទ/ស្វែងរកគំនិតទាក់ទងនិងប្រធានបទ
ជំហានទី២៖
ធ្វើគម្រោង (Planning)
ជ្រើសរើសចំនងជើងរង/គំនិតសំខាន់ដែលទាក់ទងនិងប្រធានបទ, រៀបលំដាប់
នៃភាពសំខាន់របស់គំនិត
ជំហានទី៣៖
សរសេរពង្រាងដំបូង(writing
a rough draft)
សរសេរជាលើកដំបូងនូវអ្វីដែលខ្លួនបានសិក្សា/ស្រាវជ្រាវ តាមគម្រោងដែលបាន
គ្រោងទុកក្នុងជំហានទី២
ជំហានទី៤៖
កែសម្រួលពង្រាងរបស់ខ្លួន(Revising)
ត្រួតពិនិត្យនូវអ្វីដែលបានសរសេរក្នុងពង្រាង ដោយការថែមថយគំនិត,
លំដាប់លំដោយនៃព្រឹត្តិការណ៍/ភាពសំខាន់/ការអះអាងលើគំនិត
ជំហានទី៥៖
កែសម្រួលអត្ថបទរបស់ខ្លួន(Editing)
ត្រួតពិនិត្យនូវអ្វីដែលបានសរសេរក្នុងពង្រាង, កែសម្រួលពាក្យពេចន៍ ឃ្លា
ប្រយោគ
អក្ខរាវិរុទ្ធន៍
ដំណើរការនៃការសរសេរ
ខាងលើនេះអាចត្រូវបានគេប្រើសម្រាប់បទនិពន្ធទាំងអស់រាប់បញ្ចូលទាំងៈ
ការសរសេរកថាខណ្ឌ, បទនិពន្ធខ្លី, រឿង, របាយការណ៍ស្រាវជ្រាវ, និក្ខេបបទ....។
នៅពេលអ្នកយល់ពីរបៀបដំណើរការនិមួយៗខាងលើ វានឹងជួយដឹក
នាំអ្នកក្នុងការសរសេរតាំងពីចំនុចដំបូងរហូតដល់ទីបញ្ចប់នៃសំណេរ។
|
២/. ការជ្រើសរើសប្រធានបទ (Brainstorming for a Topic)
ជាទូទៅៈ
កាលណាប្រធានបទមានលក្ខណៈទូលំទូលាយពេកធ្វើអោយការសិក្សាវិភាគមិនបានគ្រប់ជ្រុងជ្រោយ ហេតុនេះ
ដើម្បីអោយប្រធានបទមានលក្ខណៈសមស្របដល់ការសរសេរ ប្រធានបទនោះត្រូវតែ មិនទូលាយពេក,
មិនចង្អៀតពេក។
ដើម្បីកុំអោយវាទូលាយពេក, ចង្អៀតពេក,
មានលក្ខណៈទាក់ទាញ, មានខ្លឹមសារគ្រប់គ្រាន់, វិភាគបានស៊ីជម្រៅ គេត្រូវៈ ជ្រើសរើសប្រធានបទ
និង បង្រួមវាអោយមានលក្ខណៈសមស្របសម្រាប់ការសរសេរ (Choosing
and Narrowing the Topic) ដោយគិតដល់ជំហាននានាដូចខាងក្រោម៖
ជំហានទី១. គិតដល់បញ្ហាជាប្រធានបទ
ទូទៅណាមួយ
(ឧទាហរណ៍ៈ បញ្ហាបរិស្ថាន)
ជំហានទី២. បង្រួមប្រធានបទឱ្យតូចជាងមុន (ឧទាហរណ៍ៈ
ក្នុងបញ្ហាបរិស្ថាន យើងចង់
លើកយកមកសរសេរអំពីៈ
ការបំពុលបរិស្ថាន, កិច្ចការពារបរិស្ថាន, ...)
ជំហានទី៣. បង្រួមប្រធានបទអោយជាក់លាក់ជាងមុន
(ដោយការបំពុលបរិស្ថានមានច្រើន
បែប,ទំហំនៃការសរសេរធំពេក
ទើបយើងត្រូវបង្រួមវាអោយតូចជាងមុនដោយ
យកផ្នែកណាមួយនៃការបំពុលបរិស្ថានមកសិក្សាស្រាវជ្រាវ។
ឧទាហរណ៍ៈ
ការបំពុលសមុទ្រ ព្រោះសមុទ្រជាផ្នែកមួយនៃបរិស្ថាន)
ជំហានទី៤. បង្រួមប្រធានបទអោយតូចជាងមុនៈ
ដោយការបំពុលសមុទ្រមានច្រើន
សណ្ឋាន
ហេតុនេះ យើងនឹងយកតែការបំពុលសមុទ្រដោយ ការបំពុលសមុទ្រ
ដោយការកំពប់ប្រេងពីនាវាដឹកប្រេង
ឬ ផលប៉ះពាល់នៃការបំពុលទឹកលើជីវិត
សត្វសមុទ្រ,
ឬ ការបំពុលទឹកដោយការបង្ហូរកាកសំណល់ពីតំបន់ឧស្សាហកម្ម
នៅមាត់សមុទ្រ....
ជំហានទី៥. កំនត់ទិសដៅនៃការសិក្សា/ស្រាវជ្រាវ លើប្រធានបទៈ យើងប្រើពាក្យថា
កំពប់
ប្រេងពីនាវាដឹកប្រេង(តើនៅឯណា?),
ជីវិតសត្វសមុទ្រ ឬ នៅមាត់សមុទ្រ(មាត់
សមុទ្រ
មាននៅច្រើនប្រទេស តើមាត់សមុទ្រនៅតំបន់ណា?) ដូចនេះយើងត្រូវ
កំនត់អោយច្បាស់។
ឧទាហរណ៍ៈ ការបំពុលទឹកដោយការបង្ហូរកាកសំណល់ពី
តំបន់ឧស្សាហកម្មនៅកំពង់សោម...
យើងមើលទម្រង់សង្ខេបនៃ
ការជ្រើសរើសប្រធានបទនេះនៅទំព័រម្ខាងទៀត៖
បរិស្ថាន
|
ការបំពុលបរិស្ថាន
|
តែវាជាប្រធានបទទូលំទូលាយពេក
ដូចនេះទើបសម្រេចបង្រួមមកត្រឹមៈ
ការបំពុលទឹកសមុទ្រ
|
ដូចនេះសម្រេចលើកមកសិក្សាស្រាវជ្រាវលើៈ
ការបំពុលទឹកសមុទ្រដោយការបង្ហូរកាកសំណល់ពីតំបន់ឧស្សាហកម្ម
|
មានភាពច្បាស់លាស់និងលម្អិត,
គេត្រូវសិក្សា
តែលើផ្នែកណាមួយ,
ហេតុនេះទើបសម្រេច
យកប្រធានបទដែលមានចំនងជើងថាៈ
ការបំពុលទឹកសមុទ្រដោយការបង្ហូរកាកសំណល់ពីតំបន់ឧស្សាហកម្ម
នៅកំពង់សោម
|
ឯណា?
ឬ ទូទៅ? ហេតុនេះយើងសិក្សាតែ
នៅមាត់សមុទ្រកំពង់សោមៈ
៣/. លក្ខណៈពិសេសនៃប្រធានបទ
ដើម្បីអោយប្រធានបទយើង
អាចធ្វើទៅបានដោយជោគជ័យ ស៊ីជម្រៅមានលក្ខណៈទាក់ទាញ
ប្រធានបទនោះ
គួរតែមានលក្ខណៈ SMART
S = Specific/Scientific/Support
ជាក់់លាក់/មានលក្ខណៈវិទ្យាសាស្ត្រ/មានគំនិតគាំទ្រ
M = Measurable/Meaningful/Money អាចវាស់វែងបាន/មានន័យគ្រប់គ្រាន់/មានលុយធ្វើបាន
A =
Accessible/Available/Acceptable អាចដំណើរការទៅបាន/អាចរកខ្លឹមសារបាន/ទទួលយកបាន
R = Resource/Reply មានប្រភពឯកសារជំនួយ/ឆ្លើយតបទៅនិងសភាពការណ៍/តម្រូវការ
T = Timing
អាចកំនត់រយៈកាលស្រាវជ្រាវនិងសរសេរបាន
ចូរពិនិត្យមើលប្រធានបទខាងក្រោម
តើប្រធានបទណាមានលក្ខណៈត្រឹមត្រូវ/សមស្រប?
ប្រធានបទៈ សមស្រប(SMART) មិនសមស្រប
១/.ការរើបំរះរបស់ប្រជាជនចេញពីនឹមអាណានិគម បាទ/ចាស ទេ
២/.ចលនាទាមទារឯករាជ្យរបស់ប្រទេសកម្ពុជា បាទ/ចាស ទេ
៣/.ការចុះបញ្ជីគណនេយ្យ បាទ/ចាស ទេ
៤/.
ដំណើរការប្រតិបត្តិការ មីក្រូហិរញ្ញវត្ថុ របស់ប្រាសាក់ បាទ/ចាស ទេ
៥/.
ដំណើរការប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរបស់ប្រាសាក់
នៅស្រុកអង្គរជ័យខេត្តកំពត បាទ/ចាស ទេ
៦/. ចលនាវិវត្តន៍នៃអក្សរសិល្ប៍ប្រជាប្រិយ៍ បាទ/ចាស ទេ
៧/. ការចេញលក់នៃ
IPhone 5 បាទ/ចាស ទេ
៨/. និន្នាការនៃការប្រើប្រាស់
IPhone 5 នៅលើពិភពលោក បាទ/ចាស ទេ
៩/.
ការចុះចែកអាហារូបត្ថមដល់កុមារ បាទ/ចាស ទេ
១០/. ការចុះចែកអាហារូបត្ថមដល់កុមារនៅកម្រិតអនុវិទ្យាល័យ បាទ/ចាស ទេ
១១/. ការចុះចែកអាហារូបត្ថមដល់កុមារនៅអនុវិទ្យាល័យ
ហ៊ុន សែន ក្រុងកំពត នៅឆ្នាំសិក្សា ២០១៣ - ១៤ បាទ/ចាស ទេ
១២/.
ការគ្រប់គ្រងធនធានមនុស្សនៅក្រុមហ៊ុន SMART បាទ/ចាស ទេ
៤/. ចង្កោមនៃបញ្ហាទាក់ទងនិងប្រធានបទ(Brainstorming)
i តើអ្វីខ្លះដែលប្រធានបទចង់និយាយ? មានចំនុចអ្វីខ្លះ? យើងត្រូវរកចំនុចនានាដែលទាក់ទង
និង ប្រធានបទ។
យើងអាចចាប់ផ្តើមដំបូងដោយៈ ចង្កោមបញ្ហា(Brainstorming
by Clustering)
·
វិធីនេះចាប់ផ្តើមដោយការគិតដល់បញ្ហាណាមួយដែលយើងចង់លើកយកមកសិក្សា/ស្រាវជ្រាវ
និងសរសេរ រួចគិតដល់ចំនុចនានាដែលទាក់ទងនិងប្រធានបទ ដោយពុំចាំបាច់គិតថា ចំនុច ណាត្រូវដាក់មុន-ក្រោយឡើយ។
·
បន្ទាប់ពីបានចំនុចទាក់ទងនិងប្រធានបទរួចហើយ
ទើបយើងចាត់ថ្នាក់/ដាក់លំដាប់នៃ ភាពសំខាន់របស់ចំនុចនិមួយៗ
ប្រណាំងដៃគូ
|
បើកឡើងភ្នំ
|
ការប្រណាំង
|
អស់ផ្លូវបើកបរ
|
ដឹកជញ្ជូន
|
ស្តុកឡាន
|
ប្រណាំង
|
F-1
|
ការរក្សាម៉ូដ
|
ពិពណ៌រថយន្ត
|
ចេញស៊េរី
|
ចំនូលចិត្ត
|
ថ្មី
|
ប្រើហើយ
|
ការទិញ
|
ឥទ្ធិពលក្នុង
សង្គម
|
ម៉ូដែលចាស់
|
ប្រវត្តិ
|
ម៉ាក
|
ការផ្សាយពាណិជ្ជកម្ម
|
ឧស្សាហកម្ម
រថយន្ត
|
អនុ-ឧស្សាហកម្ម
|
ធ្វើដំណើរ
|
វិស្វកម្ម
|
សុវត្ថិភាព
|
ម៉ាស៊ីន
|
ស៊្ទីល
|
រូបរាង
|
ផ្ទៃខាងក្នុង
|
រថយន្ត
|
គម្រូនៃប្រធានបទៈ
១/.
ការដឹកជញ្ជូន តាមឡាន
តាមរថភ្លើង
តាមយន្តហោះ
តាមរថយន្តក្រុង
២/.
កន្លែងស្នាក់នៅ ផ្ទះសំណាក់
សណ្ឋាគារ
បោះជំរុំ
សុំផ្ទះគេសម្រាក
៣/.
កន្លែងដែលត្រូវទៅ ភ្នំ
ឆ្នេរសមុទ្រ
ទីក្រុង
ជនបទ
ចំការដំណាំ
កិច្ចការរបស់អ្នក
I.
ដោយយកគម្រូនៃការជ្រើសរើសប្រធានបទនៅទំព័រទី២ និងទី៣,
ចូរអ្នកសាកល្បងជ្រើសរើស ទៅតាមគំនិតរបស់អ្នក តែត្រូវតែចូលក្នុងលក្ខខណ្ឌ SMART
ផងដែរៈ
(ទូទៅ) ខ្ញុំចង់សរសេរអំពីៈ ..........................................................
(ជាក់លាក់ជាងមុន)
ខ្ញុំចង់សិក្សាស្រាវជ្រាវក្នុងផ្នែកៈ
.............................................................
...........................................................................................................................................
(ជាក់លាក់ជាងមុន)
ខ្ញុំនឹងជ្រើសរើសចំនុចៈ
..................................................................... .......................................................................................................................................
ប្រធានបទរបស់ខ្ញុំគឺៈ
............................................................................................................
.............................................................................................................................................
II.
ចូរសាកល្បងជ្រើសរើសប្រធានបទដែលគោរពតាមលក្ខខណ្ឌ SMART
អោយបាន ប្រាំៈ
១/. ...................................................................................................................................
២/.
...................................................................................................................................
៣/. ...................................................................................................................................
៤/.
...................................................................................................................................
៥/. ...................................................................................................................................
ជំពូក២
សំណេរកថាខណ្ឌ
(ធាតុផ្សំ,
និយមន័យ, ផ្នែក, ទម្រង់នៃការសរសេរ និង បទនិពន្ធ)
បន្ទាប់ពីយើងអាចរកប្រធានបទបានហើយ
យើងត្រូវយល់ពី របៀបសរសេរនូវអ្វីដែលយើងរក
ឃើញនៅក្នុងការស្រាវជ្រាវ/បទនិពន្ធរបស់យើង។ ទម្រង់នៃការសរសេរនោះគឺ កថាខណ្ឌ។
១/. ធាតុបង្កជា កថាខណ្ឌ
ដំបូង អក្សរ+ស្រៈ >
ពាក្យ (ឧទាហរណ៍ៈ
ក+ា+រ=ការ, ស+ិ+ក+្ស+ា=សិក្សា)
បន្ទាប់មក ពាក្យ+ពាក្យ+ពាក្យ+...>ឃ្លា (ឧទាហរណ៍ៈ
សិស្សល្អ, ការកំសាន្ត...)
ក្រោយមក ឃ្លា +ឃ្លា+ឃ្លា...>ល្បះ
ឧទាហរណ៍ៈ
ការកំសាន្តអាចធ្វើអោយមនុស្សធូរស្រាលខាងផ្លូវចិត្ត។
សុខជាក្មេងឧស្សាហ៍។
បន្ទាប់ពីនោះ ល្បះ+ល្បះ+ល្បះ...>កថាខណ្ឌ
ឧទាហរណ៍
ការធ្វើសង្គ្រាមគ្នាឯងក្នុងស្រុក នាស.វទី១៦ ជាចំណុចខ្សោយមួយដែលធ្វើឲ្យប្រទេស
ជាតិធ្លាក់ទៅក្នុងភាពអន្ដរាយ, ធ្វើឲ្យប្រជារាស្ដ្ររស់នៅមិនបានសុខរត់ចូលក្នុងព្រៃបែកជាបក្ស
ជាពួក កាប់សម្លាប់គ្នាឯងទៅវិញទៅមក, បង្កភាពអសន្ដិសុខ កើតមាននូវអំពើចោរកម្មគ្រប់ទី កន្លែង។ ក្នុងរជ្ជកាលរបស់ព្រះបាទស្រីសុគន្ធបទ
មានការដណ្ដើមរាជ្យបល្ល័ង្គ ពីខ្សែស្រឡាយរបស់ទ្រង់គឺ ស្រីសុរិយោទ័យ និង ធម្មរាជា
បានធ្វើអោយប្រទេសខ្មែរត្រូវចែកជាបីរាជាណាចក្រ ហើយកាប់សម្លាប់ខ្មែរគ្នាឯង
រហូតដល់ឆ្នាំ ១៤៨៥
ធម្មរាជាបានទៅសុំអោយស្តេចសៀមដែលមានព្រះជន្មក្មេងជាងខ្លួនអោយធ្វើជាអាជ្ញាកណ្តាលកាត់ក្តី
ជម្លោះខ្មែរនិងខ្មែរទៅវិញ។ ការគ្រប់គ្រងប្រទេសដោយមានការបែងចែកទឹកដី រវាងស្ដេចកននិងព្រះបាទចន្ទរាជា
នៅឆ្នាំ ១៥១៦ គ.ស បង្កអោយមានជាសង្គ្រាមផ្ទៃក្នុងកើតឡើង ជាឱកាសដល់ប្រទេសជិតខាងដែលចង់បំពានមកលើខ្មែរ។
ចុងក្រោយគឺ កថាខណ្ឌ+កថាខណ្ឌ+កថាខណ្ឌ...>
តែងសេចក្តី/រឿង/អត្ថបទ/របាយការណ៍...
២/. តើអ្វីទៅជាកថាខណ្ឌ? (What is a paragraph?)
កថាខណ្ឌ
គឺជាសំណេរដែលលើកឡើងពីប្រធានបទណាមួយ ដោយមានការលើកយកមកបកស្រាយនូវ ហេតុការណ៍,
ដំណើររឿងរ៉ាវ, ហេតុផល និង ភស្តុតាងនានា។
អំណាចបែងចែកក្នុងទំនាក់ទំនងអន្តរជាតិ គឺជាវិធីសាស្ត្រទាំងឡាយ
ដែលអំនាចទំាងឡាយត្រូវបានគេបែងចែក នៅក្នុងប្រព័ន្ធអន្តរជាតិ។ វាបកស្រាយពីធម្មជាតិនៃប្រព័ន្ធអន្តរជាតិ
នៅអំឡុងពេលណាមួយ ។ វាត្រូវបាន គេបែង ចែកជា ប្រព័ន្ធដែលមាន ៤ ប្រភេទៈ មហាអំនាចតែមួយ, មហាអំនាចពីរ, មហាអំនាចបី, និង ពហុមហាអំនាច ។ ប្រភេទនៃប្រព័ន្ធអំនាចគឺអាស្រ័យទាំងស្រុងទៅលើ
ការបែងចែក អំនាច និង ឥទ្ធិពលនៃរដ្ឋនៅក្នុងតំបន់ រឺ នៅលើ
ឆាកអន្តរជាតិ។យើងនឹងសិក្សាលើចំនុចដូចខាងក្រោមៈ
ប្រទេសមហាអំនាច (superpower ) គឺសំដៅលើរដ្ឋដែលមានតួនាទីគ្របសង្កត់ នៅក្នុងប្រព័ន្ធអន្តរជាតិ
(international system) ដែលមាន លទ្ធភាពជះឥទ្ធិពល (influence) ទៅលើព្រឹត្តិការណ៍នានា រួមទាំងផលប្រយោជន៍ ហើយតំរង់ទិសអំនាចនោះក្នុង
លក្ខណៈជាសកលដើម្បីការពារផលប្រយោជន៍នោះ។ ប្រទេសមហាអំនាច ត្រូវបាន គេចាត់ទុកថា
វាមានកំរិតខ្ពស់ជាង ប្រទេសខ្លាំង (great power)។
លោក Alice Lyman Miller (សាស្ត្រាចារ្យនៃ ការងារសន្តិសុខជាតិនៅឯ
សាលាជើងទឹកជាន់ខ្ពស់), បានកំនត់ន័យនៃ ប្រទេសមហាអំនាចថា
"ជាប្រទេសមួយដែលមានសមត្ថភាព ដាក់អំនាចគ្របសង្កត់ និងឥទ្ធិពល
របស់ខ្លួនត្រង់ណា ក៏បាននៅលើពិភពលោក, ហើយជួនកាល, ដាក់បាននៅច្រើនតំបន់នៅលើពិភពលោកតែក្នុងរយៈពេលភ្លាមៗ ហើយ
ក៏ទទួលបានយ៉ាងពិតនូវតំនែង ខ្លាំងបំផុតនិងមានឥទ្ធិពលបំផុតលើលោក(
the status of global hegemony.)
វាជាពាក្យបច្ចេកទេសដែលគេចាប់ប្រើនៅឆ្នាំ 1944 សំដៅចំពោះ
ចក្រភពអង់គ្លេស British Empire, សហភាព
សូវៀត Soviet
Union
និង សហរដ្ឋអាមេរិក United States of America.ដែលប្រទេសទាំងបី
មានសមត្ថភាពគ្រប់ គ្រាន់ក្នុងការជះឥទ្ធិពលលើនយោបាយសកលលោក ។
ក្រោយពីសង្រ្គាមលោកលើកទី២ World War II, ខណៈ
ដែលចក្រភពអង់គ្លេសបានប្តូរទំរង់ទៅជា រដ្ឋសហធន
Commonwealth ហើយដែនដីទាំងឡាយបានក្លាយជា
រដ្ឋឯករាជ្យ, មានតែ សហភាពសូវៀតនិងសហរដ្ឋអាមេរិកទេដែលត្រូវបានគេចាត់ទុកថាជាប្រទេស
មហាអំនាច ធំពីរដែលបានប្រឈមមុខដាក់គ្នាក្នុងសម័យសង្រ្គាមត្រជាក់ Cold War.។
ក្រោយពីសង្រ្គាមត្រជាក់, មានតែសហរដ្ឋអាមេរិក
តែមួយគត់ដែលមានគ្រប់លក្ខខណ្ឌក្នុងឋានៈជាប្រទេសមហាអំនាចលំដាប់ពិភពលោក។ ប្រទេសប្រេស៊ីល, ចិន, សហភាពអឺរ៉ុប, និង ឥណ្ឌា ក៏ត្រូវបានគេគិតថាមាន
សក្តានុពល ក្នុងការក្លាយទៅជាប្រទេសមហាអំនាចក្នុងអំឡុងសតវត្សទី២១
ដែរ បើទោះបីជាការគិតខ្លះថាប្រទេសទាំងនោះ មិនអាចទៅរួចក៏ដោយ។ អ្នកខ្លះមានការសង្ស័យចំពោះការអត្ថិភាពនៃប្រទេសមហាអំនាចនៅ
សម័យក្រោយ សង្រ្គាមត្រជាក់, ចាប់ផ្តើមពីភាពស្មុគស្មាញនៃទីផ្សារពិភពលោកសព្វថ្ងៃ
និង ការកើនឡើងនៃឯករាជ្យភាព របស់ ប្រជាជាតិនានាលើសកលលោក បានធ្វើអោយគេយល់ថា
ទស្សនៈអំពីប្រទេសមហាអំនាច គឺជាគំនិតបុរាណ ដែល សព្វថ្ងៃពិភពលោកគឺជា ពហុមហាអំនាច.
|
កថាខណ្ឌ
កថាខណ្ឌ
កថាខណ្ឌ
កថាខណ្ឌ
៣/. តើអ្វីខ្លះជា ផ្នែកនៃកថាខណ្ឌ? (What are the parts of paragraph?)
ផ្នែកនានានៃកថាខណ្ឌគឺៈ
1.
គោលគំនិតនៃប្រធានបទ (Topic
Sentence) គឺជាប្រយោគដែល គាំទ្រដល់ប្រធានបទ ហើយយ៉ាងហោចគួរតែអាចរកបាន យោបល់/គំនិតគាំទ្រ
បានបីចំនុច។
2.
យោបល់គាំទ្រ (Supporting
Ideas/details) គឺជា ឧទាហរណ៍, ជាភស្តុតាង, ជាហេតុ-ផល
អះអាងទៅដល់គោលគំនិតនៃប្រធានបទ។ យ៉ាងហោចមាន បី ចំនុចដូចគ្នា។
ចូរប្រៀបធៀបកថាខណ្ឌទាំងពីរខាងក្រោមនេះ៖
ក
ភ្នំពេញ
ភ្នំពេញ
គឺជាទីក្រុងសំខាន់នៃប្រទេសកម្ពុជា។ កម្ពុជាស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។
ខ្ញុំមានផ្ទះ មួយកន្លែងនៅភ្នំពេញម្តុំបឹងកក់។ មានភោជនី-យដ្ឋានល្អៗជាច្រើន
នៅភ្នំពេញ។ មិត្តភក្តិខ្ញុំនឹងទៅលេងភ្នំពេញអាទិត្យក្រោយនេះហើយ
ប៉ុន្តែខ្ញុំគិតថាខ្ញុំចង់ទៅកំពង់សោមវិញ។ខ្ញុំថែមទាំងចង់ទៅលេងប្រទេសចិនផងដែរ។
ពួកម៉ាកខ្ញុំម្នាក់ ដែលទៅធ្វើការនៅសៀមរាប បាន ប្រាប់ខ្ញុំថា
អាកាសធាតុនៅតំបន់ព្រំដែនខ្មែរ- ថៃ មានភាពត្រជាក់ជាខ្លាំង។
តទៅថ្ងៃមុខ ខ្ញុំ គិតថា ចង់ទៅសិក្សាបន្តនៅអាមេរិក។
ខ
ភ្នំពេញ
ភ្នំពេញ គឺជាទីក្រុងដ៏ប្រសើរសម្រាប់អ្នក ទេសចរ។ មានភោជនីយដ្ឋានល្អៗ ជាច្រើន
ដែលអ្នកទេសចរ អាចរីករាយជាមួយនិងរស ជាតិប្លែកៗតាមប្រទេសនានា ដូចជា អាហារ ចិន
អាហារថៃ អាហារកូរ៉េ ជាដើម។ រមនីយ- ដ្ឋានវត្តភ្នំ គឺជាចំនុចសំគាល់នៃក្រុងភ្នំពេញ
និងជា កន្លែងដែលអ្នកទេសចរមិនអាចខកខានក្នុងការចូលទៅទស្សនា។ ក្រៅពីនេះ នៅ
មានកន្លែងជាច្រើនទៀត ដូចជា សារមន្ទីរជាតិ មាត់ទន្លេ ផ្សារធំថ្មី ផ្សាររាត្រី និង
ផ្សារទំនើប ជាច្រើនទៀតដែលអ្នកទេសចរអាច រកអ្វីដែលគេចង់បាន។
១. តើកថាខណ្ឌមួយណា ដែលមានការបង្ហាញគោលដៅច្បាស់លាស់?
ហេតុអ្វី?
................................................................................................................................
................................................................................................................................
២. តើល្បះណាជា គោលគំនិតនៃប្រធានបទ?
ចូរគូសបន្ទាត់ពីក្រោម។
៣. តើល្បះណាខ្លះជា យោបល់គាំទ្រដល់គោលគំនិតនៃប្រធានបទ?
Cគោលគំនិតនៃប្រធានបទ(Topic Sentence)គឺជាអ្វីដែលយើងត្រូវសរសេរ ដើម្បីជាការបកស្រាយប្រធានបទ។
Cគោលគំនិតនៃប្រធានបទ(Topic Sentence)គឺជាអ្វីដែលយើងត្រូវសរសេរ ដើម្បីជាការបកស្រាយប្រធានបទ។
ឧទាហរណ៍
ប្រធានបទៈ គោលដៅទៅអនាគតរបស់ខ្ញុំ
ខ្ញុំចង់ក្លាយជា មេធាវី
ម្នាក់។
ក្នុងអាជីពជាមេធាវី, ខ្ញុំអាចមានភាពរឹងមាំ និង មានភាពទទួលខុសត្រូវខ្ពស់
សម្រាប់ការការពារកូនក្តី។ ខ្ញុំនឹងខិតខំរៀនមុខវិជ្ជាអក្សរសាស្ត្រ និង
ប្រវត្តិសាស្ត្រ ព្រោះវាជាមុខវិជ្ជាតម្រូវសម្រាប់ការសិក្សាឯកទេស នីតិសាស្ត្រ នៅ
មហាវិទ្យាល័យ។....
ឧទាហរណ៍
ប្រធានបទៈ គុណវិបត្តិនៃសុរា
ការសេពសុរា
បង្កអោយមានផលអាក្រក់ជាច្រើនយ៉ាង។ ដំបូង, អ្នកសេពត្រូវចំនាយថវិកាក្នុង ការទិញសុរា
ដែលធ្វើអោយគេត្រូវបាត់បង់ថវិកាមួយផ្នែកក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
លើសពីនេះទៅទៀត គេត្រូវចំនាយពេលវេលាក្នុងវង់ផឹកស៊ីដែលជាការបំផ្លាញពេលវេលាដ៏
មានប្រយោជន៍សម្រាប់ការស្វែងរកចំនូល ឬ ស្វែងរកផលប្រយោជន៍ផ្សេងទៀត។ អ្វីដែលគេ
ពិបាកប៉ាន់ស្មានបាននោះគឺថា ក្រោយពីការសេពសុរា វានឹងធ្វើអោយគេបាត់បង់ស្មារតី ពុំអាច
គ្រប់គ្រងខ្លួនឯងបាន អាចនឹងទៅបង្កជាជម្លោះ អំពើហឹង្សា
និយាយស្តីពុំមានការគិតគូរច្បាស់ លាស់ បាត់បង់សតិ គឺធ្វើអោយបាត់តម្លៃក្នុងខ្លួន។
អ្នកខ្លះ ស្រវឹងហើយបើកបរ មានគ្រោះថ្នាក់ ខាតទាំងថវិកាផឹកស៊ី
ខាតទាំងថវិកាព្យាបាលរបួស បើជ្រុលជ្រួស អាចបាត់បង់ជីវិតផងក៏មាន។ មិនតែប៉ុណ្ណោះទេ,
ជាតិញៀនដែលមានក្នុងសុរាធ្វើអោយអន្តរាយដល់សុខភាព ដូចជា ញៀន ក្រិនថ្លើម រលាកក្រពះ
ពោះវៀន....
Cគោលគំនិតនៃប្រធានបទ (Topic
Sentence)
ចែកជាពីរផ្នែកៈ គោលគំនិត និង ដែនកំនត់(Topic
and controlling idea).។ ដែនកំនត់ត្រូវតែអាចរកអំណះអំណាងមកបញ្ជាក់បាន។
ឧទាហរណ៍ គោលគំនិតនៃប្រធានបទគឺៈ ប៉ារបស់ខ្ញុំជាមនុស្សឧស្សាហ៍។
គោលគំនិតៈ ប៉ារបស់ខ្ញុំ ដែនកំនត់ៈ ជាមនុស្សឧស្សាហ៍។
(យើងនឹងលើកយក ប៉ារបស់ខ្ញុំ
មកពិភាក្សា ដោយកំនត់យកតែ ភាពឧស្សាហ៍របស់គាត់)
១/. ចូរអាន គោលគំនិតនៃប្រធានបទ (Topic
Sentence)
ខាងក្រោម រួច សរសេរឡើងវិញនូវអ្វីដែលជា គោលគំនិត និង ដែនកំនត់នៃគោលគំនិត។
1.
គួរអោយរំភើបចិត្ត
|
ក្រុងញូវយ៉ក
|
គំនិតរបស់យើងចង់និយាយពីក្រុងញូវយ៉ក
ដោយលើកតែពីចំនុចទាំងឡាយណាដែលនាំអោយមានភាពគួរ
អោយរំភើបចិត្តប៉ុណ្ណោះ ចំនុចអ្វីផ្សេងក្រៅពីការធ្វើអោយរំភើបចិត្តមិននិយាយ។
|
..................................................................................................................................
2.
កម្មវិធីសិក្សានៅកម្រិតវិទ្យាល័យគួរតែត្រូវបានគេកែលម្អ។
គោលគំនិតៈ ......................................
ដែនកំនត់នៃគោលគំនិតៈ...........................................
..................................................................................................................................
3.
ការសិក្សាកម្រិតបណ្ឌិត មិនមែនជាការងាយក្នុងការសម្រេចអោយបាននោះទេ
។
គោលគំនិតៈ ..........................
ដែនកំនត់នៃគោលគំនិតៈ.................................................
..................................................................................................................................
4.
បន្ទប់របស់ខ្ញុំមានភាពរញ៉េរញ៉ៃណាស់។
គោលគំនិតៈ ..........................
ដែនកំនត់នៃគោលគំនិតៈ.................................................
..................................................................................................................................
5.
កម្ពុជាមានរមណីយដ្ឋានទេសចរណ៍ជាច្រើនសម្រាប់បំរើអោយវិស័យទេសចរណ៍។
គោលគំនិតៈ ..........................
ដែនកំនត់នៃគោលគំនិតៈ.................................................
..................................................................................................................................
២/.
ចូរសរសេរគោលគំនិតនៃប្រធានបទដោយគំនិតផ្ទាល់របស់អ្នក

Cគោលគំនិតនៃប្រធានបទ(Topic
Sentence)គឺជាគំនិតសំខាន់ក្នុងកថាខណ្ឌ
ហេតុនេះវាត្រូវ តែអាចរកអំណះអំណាងបាន។
ឧទាហរណ៍អំពី គោលគំនិតនៃប្រធានបទ
ដែលមានលក្ខណៈត្រឹមត្រូវ៖
·
អ៊ីនថឺណិត មានប្រយោជន៍ច្រើនយ៉ាង។ (អាចរកចំនុចល្អៗនៃការប្រើអ៊ីនថឺណិត)
·
ការសិក្សារបស់បងប្រុសខ្ញុំ
មានការធ្លាក់ចុះយ៉ាងខ្លាំង។ (អាចរកពីមូលហេតុដែលធ្វើ
អោយការសិក្សារបស់គាត់ធ្លាក់ចុះបាន)
·
ការអនុវត្តច្បាប់នានានៅប្រទេសកម្ពុជា មានកម្រិតទាប
និង មិនទាន់មានសុក្រិតភាព។ (អាចលើករណីអនុវត្តច្បាប់ ឬភាពលំអៀងណាមួយ
ឬច្រើនមកបង្ហាញ)
ឧទាហរណ៍អំពី គោលគំនិតនៃប្រធានបទ
ដែលមានលក្ខណៈមិនល្អ៖
·
ភ្នំពេញគឺជាទីក្រុងសំខាន់របស់ប្រទេសកម្ពុជា។ (អាចលើកឧទាហរណ៍បានតែមិនសូវ
សំខាន់ និង មិនចាំបាច់)
·
ខ្ញុំចូលចិត្តញ៉ាំផ្លែប៉ោម។ (យើងអាចបង្ហាញពីមូលហេតុដែលចូលចិត្ត
តែវាគ្មានប្រយោជន៍អ្វីដល់អ្នកអាន ឬចាំបាច់អ្វីដែលគេត្រូវដឹងដោយខានមិនបាននោះទេ)
·
ប្រជាជនកម្ពុជាមានជាង ១៤លាននាក់។ (តើយើងគួរលើកឧទាហរណ៍អ្វី?,
គោលបំនង អ្វីដែលយើងលើកយកមកបញ្ជាក់?)
តើ គោលគំនិតនៃប្រធានបទ
ខាងក្រោមនេះ ល្អ ឬ មិនល្អ?
1)
ម៉ាលី ជាសិស្សពូកែ ល្អ មិនល្អ
2)
លោក បារ៉ាក់អូបាម៉ាជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ល្អ មិនល្អ
3)
អ៊ំខ្ញុំមានឡានទំនើបមួយគ្រឿង ល្អ មិនល្អ
4)
សិស្សក្នុងថ្នាក់រៀននេះខិតខំរៀនណាស់ ល្អ មិនល្អ
5)
ទំនិញអាមេរិកមានគុណភាពខ្ពស់ ល្អ មិនល្អ
6)
លោក ស្មីត មានកំពស់ខ្ពស់ ល្អ មិនល្អ
7)
កម្ពុជា និង ថៃ មានចំនុចស្រដៀងគ្នាច្រើន ល្អ មិនល្អ
8)
ខ្ញុំចូលចិត្តអានសៀវភៅ ល្អ មិនល្អ
9)
ការអប់រំជាគន្លឹះនៃការអភិវឌ្ឍន៍ ល្អ មិនល្អ
10) កុំព្យូទ័រមានប្រយោជន៍ចំពោះការងារទាំងឡាយ ល្អ មិនល្អ
ចូរសរសេរ
គោលគំនិតនៃប្រធានបទ ដែលមានលក្ខណៈល្អ អោយបានបី។
១/..................................................................................................................................
២/..................................................................................................................................
៣/.............................................................................................................................
៤/. ទម្រង់នៃការសរសរកថាខណ្ឌ
ប្រធានបទៈ..........................................
គោលគំនិតទី១នៃប្រធានបទ.....................................................
យោបល់អះអាងទី១ចំពោះគោលគំនិត......................................
.............................................................................................។
យោបល់អះអាងទី២ចំពោះគោលគំនិត.......................................
...............................................................................................។
យោបល់អះអាងទី៣ចំពោះគោលគំនិត.....................................
...............................................................................................។
គោលគំនិតទី២នៃប្រធានបទ

គោលគំនិតទី៣នៃប្រធានបទ

សន្និដ្ឋានៈ..................................................................................
..............................................................................................។
|
កថាខណ្ឌគំរូ
ប្រធានបទៈ
ប្អូនប្រុសរបស់ខ្ញុំមិនមែនជាសិស្សល្អ
វាមិនខំរៀនសម្រាប់ការប្រឡងទេ។
ព្រឹកមិញវាត្រូវប្រឡងមុខវិជ្ជាគណិត ប៉ុន្តែយប់មិញវានៅ
មើលទូរទស្សន៍រហូតដល់ម៉ោង១១យប់។ ថ្ងៃស្អែកវាត្រូវប្រឡងមុខវិជ្ជាភាសាខ្មែរ
ប៉ុន្តែមុននេះ បន្តិចវាបានសន្យាជាមួយមិត្តភក្តិវាថា យប់នេះវានឹងចេញទៅដើរលេងជាមួយពួកគេ។
សរុបទៅវាប្រឡងធ្លាក់ ៤មុខវិជ្ជាហើយ ប៉ុន្តែវានិយាយថា វាមិនខ្វល់ទេ។
ពេលវាទៅរៀនម្តងៗ ខ្ញុំ ឃើញតែវាកាន់សៀវភៅមួយក្បាលដែលមានរូបតារាចម្រៀងធ្វើជាក្របនោះ
មិនថាមុខវិជ្ជាណា ក៏ដូចមុខវិជ្ជាណាដែរ ឃើញតែមួយក្បាលហ្នឹង ហើយមិនដែលឃើញកត់ត្រាអ្វីអោយធំដុំទេ។
ប្អូនប្រុសខ្ញុំជាសិស្សដែលចូលរៀនយឺតជានិច្ចកាល។ កាលពីខែមុន
គ្រូបន្ទុកថ្នាក់របស់វាបាន បញ្ជូនលិខិតអញ្ជើញមកប៉ាម៉ាក់ខ្ញុំទៅជួបពិភាក្សានៅសាលា
ព្រោះវាទៅរៀនយឺត ២សប្តាហ៍ជាប់គ្នា។ ម្សិលមិញនេះទៀត វាចូលរៀនយឺត ២០នាទី
ហើយត្រូវបានគ្រូមិនអនុញ្ញាតអោយ ចូលរៀនទេ។ ក្រុមប្រឹក្សាវិន័យ
រួមជាមួយគ្រូបន្ទុកថា្នក់ បានព្រមានថា បើវានៅតែបន្តធ្វើបែប នេះទៀត
គេនឹងលុបឈ្មោះចេញពីបញ្ជីបេក្ខភាពប្រឡងសញ្ញាបត្រ។
បន្ថែមពីនេះទៅទៀត ប្អូនប្រុសខ្ញុំមិនដែលធ្វើលំហាត់ដែលគ្រូដាក់អោយធ្វើទេ។
យោងតាម សៀវភៅតាមដានការសិក្សាដែលគ្រូបន្ទុកថ្នាក់បញ្ជូនមក
ប្អូនប្រុសខ្ញុំមិនបានធ្វើលំហាត់គណិត ៤ខែហើយ។ ចំនែកមុខវិជ្ជាភាសាអង់គ្លេស
វាខកមិនបានធ្វើដល់ទៅ ៦ដង។ អ្វីដែលមិនគួរ
អោយជឿនោះគឺ វាមិនដែលធ្វើកិច្ចការដែលគ្រូមុខវិជ្ជា ភាសាខ្មែរដាក់អោយធ្វើទេ។
វាមិនដែលស្លៀកពាក់ឯកសណ្ឋានសិស្សទៅរៀនអោយបានត្រឹមត្រូវឡើយ។ អាទិត្យមុន
វាត្រូវ បានគ្រូមុខវិជ្ជាគីមី បណ្តេញចេញពីថ្នាក់ព្រោះតែស្លៀកខោខូវប៊យ។ ហើយ
កាលពីម្សិលម្ង៉ៃ វាត្រូវគ្រូពិន័យអោយឈរនៅមុខដងទង់ជាតិ ១ម៉ោង ព្រោះ វាមិនតឺនុយ
ហើយដោះអាវក្រៅជាសិស្សចេញទុកតែអាវយឺតក្នុងម៉ោងរៀន។ ជួនកាលវាស្លៀកពាក់អាវ ក្រឡេក្រឡា
ពណ៌ឆើត ឆាយធ្វើមើលតែវា ហៀបនឹងទៅលេងនៅមាត់សមុទ្រ។
ខ្ញុំមានការព្រួយបារម្ភជាខ្លាំង
ព្រោះបើវានៅតែបន្តធ្វើបែបនេះទៀត តើអនាគតវា នឹងទៅជា យ៉ាងណា? ហើយសព្វថ្ងៃ
តើវាកំពុងគិតអ្វី បានជាមិនចូលចិត្តរៀនបែបនេះ?
លំហាត់
ចូររកគោលគំនិត និង យោបល់គាំទ្រ
ប្រធានបទៈ គ្រោះថា្នក់ចរាចរណ៍
គោលគំនិតទី១នៃប្រធានបទ.មនុស្សភាគច្រើនដែលមានគ្រោះថ្នាក់ចរាចរដោយសារតែគេពុំ
បានគោរពច្បាប់ចរាចរណ៍។
យោបល់អះអាងទី១ចំពោះគោលគំនិត..................................................................................
..........................................................................................................................................។
យោបល់អះអាងទី២ចំពោះគោលគំនិត.......................................
...........................................
...............................................................................................
...........................................។
យោបល់អះអាងទី៣ចំពោះគោលគំនិត.....................................
...........................................
..............................................................................................
............................................។
គោលគំនិតទី២នៃប្រធានបទ. មួយផ្នែកនៃការគ្រោះថ្នាក់ចរាចរ
គឺបណ្តាលមកពី ការបើកបរពេលស្រវឹង។
យោបល់អះអាងទី១ចំពោះគោលគំនិត..................................................................................
..........................................................................................................................................។
យោបល់អះអាងទី២ចំពោះគោលគំនិត.......................................
...........................................
...............................................................................................
...........................................។
យោបល់អះអាងទី៣ចំពោះគោលគំនិត.....................................
...........................................
..............................................................................................
............................................។
គោលគំនិតទី៣នៃប្រធានបទ ផ្លូវចរាចរណ៍មួយចំនួនពុំមានសុវត្ថិភាពដល់ការធ្វើចរាចរ។
យោបល់អះអាងទី១ចំពោះគោលគំនិត..................................................................................
..........................................................................................................................................។
យោបល់អះអាងទី២ចំពោះគោលគំនិត.......................................
...........................................
...............................................................................................
...........................................។
យោបល់អះអាងទី៣ចំពោះគោលគំនិត.....................................
...........................................
..............................................................................................
............................................។
សន្និដ្ឋានៈ.............................................................................................................................
..........................................................................................................................................
..........................................................................................................................................។
ចូរសរសេរឡើងវិញនូវកថាខណ្ឌខាងលើនេះ។
លំហាត់
ចូររកគោលគំនិត និង យោបល់គាំទ្រ
ប្រធានបទៈ ផលប្រយោជន៍នៃការប្រើប្រាស់ទូរស័ព្ទដៃ
គោលគំនិតទី១នៃប្រធានបទ.ទូរស័ព្ទដៃអាចធ្វើការទំនាក់ទំនងបានលឿន។
យោបល់អះអាងទី១ចំពោះគោលគំនិត..................................................................................
..........................................................................................................................................។
យោបល់អះអាងទី២ចំពោះគោលគំនិត.......................................
...........................................
...............................................................................................
...........................................។
យោបល់អះអាងទី៣ចំពោះគោលគំនិត.....................................
...........................................
..............................................................................................
............................................។
គោលគំនិតទី២នៃប្រធានបទ. មានភាពងាយស្រួលដាក់តាមខ្លួន និង ទាន់សភាពការណ៍។

គោលគំនិតទី៣នៃប្រធានបទ មានកម្មវិធីមិនចាញ់កុំព្យូទ័រប៉ុន្មានទេ។
យោបល់អះអាងទី១ចំពោះគោលគំនិត..................................................................................
..........................................................................................................................................។
យោបល់អះអាងទី២ចំពោះគោលគំនិត.......................................
...........................................
...............................................................................................
...........................................។
យោបល់អះអាងទី៣ចំពោះគោលគំនិត.....................................
...........................................
..............................................................................................
............................................។
សន្និដ្ឋានៈ.............................................................................................................................
..........................................................................................................................................
..........................................................................................................................................។
ចូរសរសេរឡើងវិញនូវកថាខណ្ឌខាងលើនេះ។
លំហាត់
ចូររកគោលគំនិត និង យោបល់គាំទ្រ
ប្រធានបទៈ ខេត្តកំពតមានកន្លែងជាច្រើនដែលត្រូវទៅកំសាន្ត។
គោលគំនិតទី១នៃប្រធានបទ.កន្លែងដំបូងគេដែលគេគួរតែទៅគឺ
ផ្សារកំពត ដែលមានលក់ទំនិញនិងអាហារជាច្រើនមុខ។
យោបល់អះអាងទី១ចំពោះគោលគំនិត..................................................................................
..........................................................................................................................................។
យោបល់អះអាងទី២ចំពោះគោលគំនិត.......................................
...........................................
...............................................................................................
...........................................។
យោបល់អះអាងទី៣ចំពោះគោលគំនិត.....................................
...........................................
..............................................................................................
............................................។
គោលគំនិតទី២នៃប្រធានបទ.
ក្រុងកំពតពេលរាត្រី សំបូរទៅដោយភោជនីយដ្ឋាន ក្លឹបរាត្រី និង
ការលំហែរនៅតាមមាត់ព្រែក។
យោបល់អះអាងទី១ចំពោះគោលគំនិត..................................................................................
..........................................................................................................................................។
យោបល់អះអាងទី២ចំពោះគោលគំនិត.......................................
...........................................
...............................................................................................
...........................................។
យោបល់អះអាងទី៣ចំពោះគោលគំនិត.....................................
...........................................
..............................................................................................
............................................។
គោលគំនិតទី៣នៃប្រធានបទ រមណីយដ្ឋាន ឋានសួគ៌បូកគោ គឺជាឋានសួគ៌នៃអ្នកទេសចរ។
យោបល់អះអាងទី១ចំពោះគោលគំនិត..................................................................................
..........................................................................................................................................។
យោបល់អះអាងទី២ចំពោះគោលគំនិត.......................................
...........................................
...............................................................................................
...........................................។
យោបល់អះអាងទី៣ចំពោះគោលគំនិត.....................................
...........................................
..............................................................................................
............................................។
សន្និដ្ឋានៈ.............................................................................................................................
..........................................................................................................................................
..........................................................................................................................................។
ចូរសរសេរឡើងវិញនូវកថាខណ្ឌខាងលើនេះ។
៥/. កថាខណ្ឌ ដែលក្លាយទៅជា សំណេរស្រាវជ្រាវ/ការតែងនិពន្ធ/បទនិពន្ធ
១- សេចក្តីផ្តើម
២- តួសេចក្តី
៣- សេចក្តីបញ្ចប់/សន្និដ្ឋាន
|
·
និយាយពីបញ្ហាទូទៅ
·
បញ្ចូលចំនុចសំខាន់នៃ
ប្រធានបទ
|
កថាខណ្ឌ
1) គោលគំនិតនៃប្រធានបទ
a) យោបល់គាំទ្រ/អំនះអំនាង
b) យោបល់គាំទ្រ/អំនះអំនាង
c) យោបល់គាំទ្រ/អំនះអំនាង
សរុបសេចក្តី/សន្និដ្ឋាន
|
កថាខណ្ឌ
2) គោលគំនិតនៃប្រធានបទ
a) យោបល់គាំទ្រ/អំនះអំនាង
b) យោបល់គាំទ្រ/អំនះអំនាង
c) យោបល់គាំទ្រ/អំនះអំនាង
សរុបសេចក្តី/សន្និដ្ឋាន
|
កថាខណ្ឌ
3) គោលគំនិតនៃប្រធានបទ
a) យោបល់គាំទ្រ/អំនះអំនាង
b) យោបល់គាំទ្រ/អំនះអំនាង
c) យោបល់គាំទ្រ/អំនះអំនាង
សរុបសេចក្តី/សន្និដ្ឋាន
|
កថាខណ្ឌ
1. សង្ខេបចំនុចសំខាន់ដែលបានលើក ក្នុងតួសេចក្តី
2. ចោទសំនួរដើម្បីទាក់ទាញចំនាប់ អារម្មណ៍អ្នកអាន
អោយគិតពីអ្វីដែលគួរតែធ្វើ
3. ផ្តល់យោបល់, ការទស្សន៍ទាយ...
|
កថាខណ្ឌ
ជំពូក៣
ការធ្វើគម្រោងសម្រាប់ការសរសេររបាយការណ៍ស្រាវជ្រាវ
ក្នុងជំពូកនេះ
យើងនឹងសិក្សាលើគម្រោងនៃការសរសេរ ដែលមានចំនុចដូចខាងក្រោម៖
១/. កំនត់ពេលវេលា(Timing)
២/. ស្វែងរកឯកសារ (Collecting
Sources/Documents)
៣/. ការធ្វើកំនត់ត្រា (Note-taking)
៤/. ការសម្ភាសន៍ (Interviewing)
៥/. ការចុះស្ទង់មតិ (Surveying)
១/. កំនត់ពេលវេលា(Timing)
ដើម្បីអោយការសរសេរលើប្រធានបទមួយ
អាចដំណើរការទៅបានប្រកបដោយជោគជ័យ ការ កំនត់ពេលវេលា
ត្រូវតែធ្វើជាចំាបាច់លើដំណាក់កាលនៃការ ដំណើរការសរសេរ។
Ø ការដាក់សំនើរប្រធានបទ
ពីខែ...................ដល់ ខែ.....................ឆ្នាំ................
Ø ការប្រមូលឯកសារ
ពីខែ...................ដល់ ខែ.....................ឆ្នាំ................
Ø ការចុះអង្កេតដល់ទីតាំង
ពីខែ...................ដល់ ខែ.....................ឆ្នាំ................
Ø ការសរសេរពង្រាងដំបូង
ពីខែ...................ដល់ ខែ.....................ឆ្នាំ................
Ø ការដាក់ពង្រាងដំបូងជូនសាស្ត្រាចារ្យពិនិត្យ
ពីខែ...................ដល់ ខែ........................ឆ្នាំ................
Ø ការកែសម្រួលពង្រាង
ពីខែ...................ដល់ ខែ.....................ឆ្នាំ................
Ø រង្វាយតម្លៃលើរបាយការណ៍/សារណា
ពីខែ...................ដល់ខែ.....................ឆ្នាំ................
២/. ការប្រមូលឯកសារ (Collecting Sources/Documents)
ក. ស្វែងរកទិន្នន័យ/ព័ត៌មានៈ
Ø កំនត់ពាក្យគន្លឹះនៃប្រធានបទ
សម្រាប់ការស្វែងរកឯកសារអោយបានចំគោលដៅនៃ ប្រធានបទ
Ø ប្រមូលឯកសារនៅតាមបណ្ណាល័យ,
បណ្ណាគារ, តូបសៀវភៅ, បណ្ណសារដ្ឋានជាតិ, កាសែត, របាយការណ៍, អ៊ីនថឺណិត......
Ø បែងចែកឯកសារជាប្រភេទ៖
ឯកសារដើម (ឯកសារដែលសរសេរពីការស្រាវជ្រាវផ្ទាល់ របស់អ្នកស្រាវជ្រាវណាមួយ
ដោយពុំបានដកស្រង់ពីបទនិពន្ធណាមួយ) និង ឯកសារ សម្រង់(ឯកសារដែលពន្យល់, ដកស្រង់, រឺ
វិភាគលើគំនិតរបស់អ្នកនិពន្ធណាមួយ)។
Ø អានឯកសារ
និង ធ្វើកំនត់តា្រ (សូមមើលក្នុង ជំពូក៣ មេរៀនទី៣)
Ø វិភាគទិន្នន័យដែលបានអានទាក់ទងនិងប្រធានបទ
Ø ធ្វើស្ថិតិទិន្នន័យ
ថាតើវាគ្រប់គ្រាន់សម្រាប់ការសរសេរក្នុងប្រធានបទឬនៅ?
Ø ធ្វើការសម្ភាសន៍/ស្ទង់មតិ
(សូមមើលក្នុង ជំពូក៣ មេរៀនទី៤ និង ទី៥)
ខ. សរសេរជាពង្រាងដោយៈ
Ø បង្កើតជាទ្រង់ទ្រាយនៃ
សំណេររបាយការណ៍
Ø បង្កើតទម្រង់សង្ខេបនៃខ្លឹមសារ
Ø បង្ហាញទិន្នន័យតាមរយៈក្រាហ្វិក
និង តារាង
៣/. ការធ្វើកំនត់ត្រា (Note-taking)
ការធ្វើកំនត់ត្រា គឺជា ការកត់ត្រាដោយសង្ខេបនូវខ្លឹមសារដែលទាក់ទងនិងប្រធានបទ
បន្ទាប់ពី បានអានឯកសារពាក់ព័ន្ធ។
គម្រូនៃការធ្វើកំនត់ត្រាៈ
ឧទាហរណ៍ៈ ប្រធានបទយើងគឺៈ
សម័យឧដុង្គ
ព្រះអង្គឌួងៈ
ក្សត្រនៅចន្លោះសៀម និង យួន
ឯកសារពាក់ព័ន្ធ
១. ក្រសួងអប់រំយុវជននិងកីឡា “ប្រវត្តិវិទ្យា
ថ្នាក់ទី១១”
ឆ្នាំ២០១០ ដោយការលើកឡើងពីប្រវត្តិសាស្ត្រ ខ្មែរចាប់ពី សម័យចតុមុខ សម័យលង្វែក
សម័យឧដុង្គ សៀវភៅបង្ហាញថា ក្នុងសម័យកាលទាំងបី វិបត្តិ រាជវង្សានុវង្ស និង
ការពឹងពាក់បរទេស ហាក់ដូចជាក្លាយទៅជាទំលាប់ដ៏ពេញនិយមពីសំណាក់រាជវង្ស
ដែលចង់ឡើងសោយរាជ្យ។
២. អង្គការស៊ីប៉ា “ខ្ញុំចង់ដឹងៈ
ជនជាតិខ្មែរ ភាគ២” បង្ហាញថាប្រវត្តិសាស្ត្រខ្មែរ ពោរពេញដោយការហែក
ហួរគ្នាដើម្បីអំនាច និង ការឈ្លានពានពីសំណាក់ប្រទេសជិតខាងពីរគឺ សៀមនិងយួន។
ចុងសម័យឧដុង្គ បានលេចឡើងនូវក្សត្រមួយអង្គដែលអ្នកនិពន្ធបង្ហាញថា
ដោះខ្លួនយ៉ាងប៉ិនប្រសប់ គឺព្រះអង្គឌួង ក្សត្រ សោយរាជ្យលើទឹកដីដែលពោរពេញដោយចំបាំងនិងល្បិចកល។
៣. សៅ ឆាត “ព្រះរាជាខ្មែរ”
១៩៩៧ រៀបរាប់យ៉ាងក្បោះក្បាយពីដំណើរឡើងកាន់អំនាចនៃព្រះរាជាខ្មែរ និង បានកំនត់ថា
ព្រះរាជាដែលឡើងសោយរាជមាន ៣ប្រភេទៈ ប្រភេទស្តេចជាតិនិយម, ស្តេចសងសឹក និង
ប្រភេទព្រះរាជាបំផ្លាញជាតិ។
៤. Michael
Vickery “ប្រវត្តិសាស្ត្រកម្ពុជា”
២០០១-២០០២
ប្រែសម្រួលដោយ ក. ម៉ម សុវណ្ណរី លោកបាន លើកឡើងពីពង្សាវតាមហាក្សត្រខ្មែរ
ផ្អែកតាមសិលាចារឹក ក្សត្រថៃ ក្សត្រវៀតណាម ផែនទីប្រទេសនីមួយៗ
រួមទាំងការបកស្រាយពីវិបត្តិផ្សេងៗទៅតាមសម័យកាល។
៥.
អាដេម៉ាឡឺក្លែ “ប្រវតិ្តសាស្ត្រកម្ពុជាៈ
តាំងពីស.វទី១រហូតមក” ប្រែសម្រួលដោយ ទីឃាយុ លោកបាន
រៀបរាប់ពីដំនើរឡើងសោយរាជ្យនៃក្សត្រខ្មែរ
ទំនាក់ទំនងជាមួយបរទេសទៅតាមដំណាក់កាលផ្សេងៗនៃ ប្រវត្តិសាស្ត្រ
ប្រៀបធៀបទំនាក់ទំនងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសនានាដែលមានការទាក់ទងនិង ប្រទេសខ្មែរ រួមដោយពួកអឺរ៉ុបផង។
ចូរជ្រើសរើសប្រធានបទមួយ
ហើយស្វែងរកឯកសារពាក់ព័ន្ធមកអាន
រួចធ្វើកំនត់ត្រាដោយយកគម្រូតាមការធ្វើកំនត់ត្រាខាងលើ។
៤/. ការសម្ភាសន៍ (Interviewing)
ប្រភពទិន្នន័យដែលអាចរកបានដ៏សំខាន់មួយទៀត
គឺមនុស្ស។ វិធីដែលអាចទទួលបានព័ត៌មានពីមនុស្សទាំងនោះ គឺការអង្គុយជជែកជាមួយពួកគេ ហើយស្តាប់នូវអ្វីដែលពួកគេ
និយាយអំពីបញ្ហានានាដែលជាប្រធានបទណាមួយ ។ គឺតាមរបៀបនេះហើយ ដែលបណ្តា កាសែត
ទស្សនាវដ្តី និង ទូរទស្សន៍ទំាងឡាយនិយមធ្វើជារៀងរាល់ថ្ងៃ។
ចំពោះអ្នកស្រាវជ្រាវក៏ដូចគ្នា,
ក្នុងប្រធានបទខ្លះដែលតម្រូវអោយមានការយកទិន្នន័យ ជាក់ស្តែង ថ្មីៗ ក្នុងតំបន់ ឬ ខ្លឹមសារផ្ទាល់
អ្នកត្រូវធ្វើការសម្ភាសន៍។ គន្លឹះខាងក្រោម នឹងជា
ជំនួយដល់ការធ្វើសម្ភាសន៍អោយមានភាពងាយស្រួល និង បានជោគជ័យ។
ក.
មុនពេលសម្ភាសន៍
1)
ជ្រើសរើសបុគ្គលដែលត្រូវសម្ភាសន៍។
គាត់គួរតែជាមនុស្សមានចំនេះដឹងពិសេស រឺមាន បទពិសោធន៍
ហើយទាក់ទងទៅនិងប្រធានបទរបស់យើង។
2)
សរសេរនូវសំនួរទាំងឡាយដែលអ្នកត្រូវសួរ
3)
ធ្វើការណាត់ជួប ដោយរើសពេលវេលា ទីកន្លែង
ដែលងាយស្រួលសម្រាប់គាត់ធ្វើការ សម្ភាសន៍
4)
អោយគាត់ដឹងជាមុននូវ
ប្រធានបទ/គម្រោងដែលអ្នកកំពុងស្រាវជ្រាវ (អ្នកប្រហែលជា ត្រូវ
បា្រប់គាត់ជាមុននូវសំនួរដែលអ្នកចង់សួរ ដើម្បីអោយគាត់មានពេលវេលាសម្រាប់គិត/
រំលឹកឡើងវិញនូវបទពិសោធន៍ ដែលទាក់ទងនិងសំនួររបស់យើង)។
5)
សិក្សាអោយបានច្រើនបំផុតលើប្រធានបទ
ដឹងអោយច្បាស់ពីគោលដៅនៃប្រធានបទ
ដើម្បីជៀសវាងកុំអោយខ្លួនឯងចេះតែចង់ដឹងលើសហួសពីប្រធានបទ នាំអោយខាតពេល និង
ចាកប្រធាន។
6)
ពិនិត្យមើលអោយរៀបរយនូវ ប្រដាប់ថតសម្លេង ឬ
ម៉ាស៊ីនថត និង ដាក់ផ្លាកសំគាល់ផង
ខ. នៅពេលសម្ភាសន៍
1)
ចាប់ផ្តើមដោយការណែនាំខ្លួនអ្នក និង
អរគុណចំពោះអ្នកដែលត្រូវសម្ភាសន៍ដែលបាន អនុញ្ញាតអោយយើងសម្ភាសន៍ និង
សួរគាត់ថាតើយើងអាច កត់ត្រា ឬ ធ្វើការថតសម្លេង បានរឺទេ?
2)
សួរសំនួរដំបូងអោយបានល្អ
ហើយស្តាប់គាត់ដោយការយកចិត្តទុកដាក់ (ជាធម្មតា អ្នក
ត្រូវតែស្តាប់អោយបានច្រើនជាងការនិយាយកាត់គាត់)។
3)
ការសម្លឹងមើលគាត់ដោយក្រសែភ្នែកចាប់អារម្មណ៍ និង
យកចិត្តទុកដាក់ស្តាប់ ជាវិធីមួយ លើកទឹកចិត្តដល់ការផ្តល់ព័ត៌មានរបស់គាត់ ប៉ុន្តែ
ត្រូវពិនិត្យមើលការប្រែប្រួលក្នុងផ្លូវចិត្ត ទឹកមុខ និង កាយវិការរបស់គាត់ផងដែរ។
4)
អ្នកអាចបង្ហាញផងដែរនូវ ភាពសកម្មរបស់អ្នក
ដោយការឆ្លើយយល់ស្រប ងក់ក្បាលតិចៗ ឧទានពាក្យខ្លះដូចជា បាទ/ចាស, អូហ៍,
អ៊ុហ៊ូ...ជាដើម តែមិនញឹកញាប់ពេកទេ។
5)
កុំកាត់ចង្វាក់គាត់។ បើមានចំនុចចង់សួរគាត់
ចូរដាក់សញ្ញាសួរ(?) នៅលើក្រដាសកត់ត្រា របស់យើង ហើយរង់ចាំដល់គាត់ផ្អាកការនិយាយរៀបរាប់
សឹមយើងសួរគាត់។
6)
មុនពេលបញ្ចប់ការសម្ភាសន៍
ចូរអ្នកអានឡើងវិញអោយគាត់ស្តាប់ នូវអ្វីដែលអ្នកបានកត់ ត្រាទុក និង
បញ្ជាក់ចំនុចខ្លះដែលអ្នកកត់ពុំបានច្បាស់ពីព័ត៌មានរបស់គាត់។
គ. នៅក្រោយការសម្ភាសន៍
§ អរគុណគាត់ជាថ្មីម្តងទៀតសម្រាប់ការដែលគាត់ចំនាយពេលវេលា
និង ផ្តល់ការសម្ភាសន៍
§ បើសិនជាអាចអ្នក
អាចផ្តល់ជូនគាត់នូវកិច្ចការរបស់អ្នកនៅពេលពេលរួចរាល់មួយច្បាប់
§ មកដល់កន្លែងវិញអ្នកគួរតែចាប់ផ្តើមសរសេរនូវអ្វីដែលអ្នកទទួលបានពីការសម្ភាសន៍
§ ត្រួតពិនិត្យឡើងវិញនូវខ្លឹមសារដែលទទួលបាន
ប្រៀបធៀបខ្លឹមសារទៅនិងអ្នកផ្តល់ខ្លឹម សារ ថាតើមានភាពស៊ីសង្វាក់គ្នារឺទេ?
អាចបញ្ចូលក្នុងកិច្ចការរបស់យើងរឺអត់ទេ?
ខាងក្រោមនេះជាគម្រូនៃកំនត់ត្រាសម្ភាសន៍
សំនួរ
|
កំនត់ត្រា/ចម្លើយ
|
កម្រិត
|
១.
សូមអ្នករៀបរាប់ពីបង/ប្អូនអ្នកម្នាក់។
|
ប្អូនស្រី, នីលីន,
ថ្នាក់ទី១២, សក់វែង, ភ្នែកធំខ្មៅ, ចិញ្ចើមក្រាស់, ឧស្សាហ៍,
រួសរាយ រៀនពូកែ...
|
|
២. សូមប្រាប់ខ្ញុំអំពីកុមារភាពរបស់អ្នក
|
ចូលចិត្តមើលទូរទស្សន៍,
លេងគប់វង់
មិនសូវនៅផ្ទះ,
ដើរលេងច្រើន
រៀនបានតិច.....
|
|
៣.
សូមប្រាប់ខ្ញុំថាហេតុអ្វីបានជាអ្នកផ្លាស់មករស់នៅភ្នំពេញ?
|
ងាយរកការងារ,
មកសិក្សាបន្ត ជាពិសេស សព្វថ្ងៃកំពុងសិក្សា
|
|
៤. សូមប្រាប់ខ្ញុំ
ពីកន្លែងចំណូលចិត្ត
|
មាត់សមុទ្រ, ហែលទឹក
ទៅលេងតំបន់ភ្នំ
អនាគត បើអាច
ចង់ទៅគ្រប់កន្លែងក្នុងប្រទេស
|
|
សំណើរគម្រោងធ្វើសម្ភាសន៍
ឈ្មោះសិស្ស/និស្សិតៈ......................................................
ប្រធានបទៈ................................................................................................
ព័ត៌មានសង្ខេបពីអ្នកដែលត្រូវសម្ភាសន៍
ល.រ
|
គោត្តនាម នាម
|
ភេទ
|
អង្គភាព/លំនៅ
|
មុខងារ
|
កាលបរិច្ឆេទរំពឹងទុកធ្វើសម្ភាសន៍
|
១
|
|
|
|
|
|
២
|
|
|
|
|
|
៣
|
|
|
|
|
|
៤
|
|
|
|
|
|
៥
|
|
|
|
|
|
កម្រងសំនួរដែលនឹងសម្ភាសន៍ៈ
១.
២.
៣.
៤.
៥.
៦.
៧.
៨.
៩.
១០.
ហត្ថលេខាសិស្ស/និស្សិតៈ ..................................................
ការយល់ព្រមពីសាស្ត្រាចារ្យៈ
..................................................
គម្រួព័ត៌មានអ្នកត្រូវសម្ភាសន៍
ប្រវត្តិរូបសង្ខេបអ្នកផ្តល់បទសម្ភាសន៍
ឈ្មោះអ្នកសម្ភាសន៍ៈ
________________________
ប្រធានបទសម្ភាសន៍ៈ
___________________________________________
ក្រុមស្រាវជ្រាវៈ
ក្រុមទី...... កាលបរិច្ឆេតសម្ភាសន៍ៈ
......./......../........... ពេលៈ ព្រឹក/រសៀល
ឈ្មោះអ្នកផ្តល់បទសម្ភាសន៍ៈ____________________________
ភេទ ប្រុស/ ស្រី
អាយុ/ឆ្នាំកំនើតៈ
_______________
ទំនាក់ទំនងជាមួយនិងអ្នកធ្វើសម្ភាសន៍ៈ____________
អាស័យដ្ឋានបច្ចុប្បន្នៈ
______________________________________________________
_______________________________________________________________________
ស្ថានភាពគ្រួសារៈ
នៅលីវ/រៀបការ/ពោះម៉ាយ/មេម៉ាយ ចំនួនកូនៈ _______នាក់
សញ្ជាតិៈ
___________
សាសនាៈ _____________
កម្រិតការសិក្សាៈ
______________________________
សញ្ញាបត្រៈ _________________
មុខរបរ
និង បទពិសោន៍ៈ
កំនត់ត្រាពីការសម្ភាសន៍
៥/. ការស្ទង់មតិ (Surveys)
មិនមែន
មានតែពាក្យទេ ដែលអាចប្រាប់នូវរឿងរ៉ាវ ប៉ុន្តែ ក្រាហ្វិក និង តារាង ក៏អាចជាទិន្នន័យ
ដែលអាចយកមកពន្យល់ព័ត៌មាន ហើយវាបកស្រាយតាមបែបផ្សេងពីការអាន។
ការស្ទង់មតិ
គឺធ្វើឡើងក្នុងគោលបំណងទទួលបានលក្ខខណ្ឌពិត អាកប្បកិរិយាពិត ឬ ព្រឹត្តិការណ៍ពិត
ដែលកើតឡើងនៅពេលណាមួយ ។ សំណួរសំខាន់មួយក្នុងចំនោមសំនួរនានា ដែលអ្នកត្រូវប្រឈមមុខគឺៈ
តើគេត្រូវ កំនត់យកចំនួនប៉ុន្មាន នៃកម្មវត្ថុសិក្សា ដែលនឹងលើកយក
មកធ្វើការសិក្សាស្ទង់ជាគម្រូសម្រាប់កម្មវត្ថុទាំងមូល? (ឧទាហរណ៍. មនុស្សប៉ុន្មាននាក់ដែលនឹងត្រូវស្ទង់មតិ?/
វត្ថុប៉ុន្មានដែលនឹងលើកយកមកសិក្សា?....)។
អ្វីដែលតម្រូវអោយមាន
ក្នុងការធ្វើការស្ទង់មតិ រួមមាន៖
1)
សំណើរគម្រោងសិក្សាដែលមានការយល់ព្រមពីសាស្ត្រាចារ្យ
2)
ទំព័រចំនងជើង
3)
ទ្រង់ទ្រាយនៃការស្រាវជ្រាវ
4)
សន្លឹកជម្រើសនៃការស្រាវជ្រាវរបស់អ្នកដែលមានចំនួន ១-២ទំព័រ
5)
ព័ត៌មាននៃការស្ទង់មតិៈ តារាងសង្ខេបទិន្នន័យ និង
ក្រាហ្វិកឆ្លើយតបទៅនិងតារាង
6)
ឯកសារយោង
7)
ពង្រាងសង្ខេប និង ការប្រមូលព័ត៌មាន
ជំហានទាំង ៨
ក្នុងការធ្វើស្ទង់មតិៈ
ជំហានទី១ កំនត់គោលដៅប្រធានបទ(Objective) តើយើងចង់រកអ្វីអោយបា្រកដ?
ជំហានទី២ កំនត់ គោលដៅចុះស្ទង់មតិ(Target) ឧទាហរណ៍ៈ និស្សិតឆ្នាំទី៣,
ស្រ្តីក្នុងសហគមន៍, និស្សិត
នៅCUS,
អាជីវករផ្សារកំពត.....
ជំហានទី៣ ព័ត៌មានស្រាប់(Information
Review) ស្រាវជ្រាវនៅបណ្ណាល័យ
មានគេស្រាវជ្រាវប្រធានបទដូចយើងមុនរឺនៅ?
ជំហានទី៤ កំនត់ចំនួនគោល(Size
of Sample) កំនត់ចំនួនអោយបានច្រើន/កាន់តែច្រើននិងមានគោល
ប្លែកៗគ្នា
- តើមនុស្សប៉ុន្មាននាក់ដែលត្រូវស្ទង់មតិ?
- តើខ្ញុំត្រូវសង្កេតក្នុងរយៈពេលប៉ុន្មានក្នុងរយៈពេលនៃ
ការធ្វើការស្ទង់មតិ?
ជំហានទី៥ កំនត់វិធីស្ទង់មតិ(Survey
Instruments) តើវិធីអ្វីដែលនឹងត្រូវប្រើក្នុងការស្ទង់មតិ
ដើម្បីអោយ
ទទួលបានព័ត៌មានដែលមានប្រសីទ្ធិភាព
ចំគោលដៅ?
ឧទាហរណ៍ៈ
ប្រើកម្រងសំណួរ, ធ្វើការសង្កេតផ្ទាល់/
ប្រយោល,
សម្ភាសន៍ផ្ទាល់...
ជំហានទី៦ ធ្វើបញ្ជីព័ត៌មានចាំបាច់(Procedures) ប្រើតារាង ដាក់បញ្ជី កំនត់ទម្រង់នៃការប្រមូលព័ត៌មាន
ជំហានទី៧ កំនត់ទម្រង់ការនៃការវិភាគទិន្នន័យ តើទិន្នន័យនឹងវិភាគតាមរបៀបណា?
រាប់ចំនួន/ប្រៀប
(Analyzing
Procedures) ធៀប/គណនាចំនួន/គិតជាភាគរយ.....
ជំហានទី៨ កំនត់ទម្រង់នៃការរាយការណ៍ តើសរសេរលទ្ធផលដែលរកឃើញតាមបែបណា?
(Reporting
Procedures) ប្រើ Chart,
Pie, line ឬក៏Bar graph ?
នៅក្នុងការធ្វើការស្ទង់មតិ អ្នកស្ទង់មតិត្រូវតែកំនត់គោលដៅព័ត៌មានអោយជាក់លាក់ដែលគេ
ចង់ស្វែងរក។ ជំហានបន្ទាប់គឺ ទំហំនៃការចុះស្ទាបស្ទង់(Size
of Sample)។ ទំហំនៃការចុះស្ទាបស្ទង់
គឺ ជាចំនួននៃ វត្ថុ, មនុស្ស ឬ ទីកន្លែង ដែលមានទ្រង់ទា្រយធំ សម្រាប់ការស្ទាបស្ទង់ត្រូវចុះទៅធ្វើការសិក្សា។
ហេតុនេះទំហំនៃការចុះស្ទាបស្ទង់ត្រូវតែមានចំនួនច្រើនសមល្មម ដែលធ្វើអោយគេ អាចយកជាការបាន។
ឧទាហរណ៍ អ្នកចង់ស្វែងរក ថាតើនៅឃុំ «ក» មានមនុស្សប៉ុន្មាននាក់ដែលមានដើមដូងនៅជុំវិញផ្ទះច្រើនជាងដើមឈើផ្សេងៗ?
ដូចនេះការចុះស្ទង់មតិមើលតាមផ្ទះដែលនៅតែតាមភូមិណាមួយនោះ ពុំមែនជា
ចំនួនឧទាហរណ៍គម្រូ(Size of Sample)គ្រប់គ្រាន់
អាចយកជាការបានទេ។ ដោយនៅក្នុងឃុំនិមួយៗមានផ្ទះច្រើនអនេក ហេតុនេះ
ការចុះស្ទង់មើលតាមផ្ទះ យ៉ាងហោចក៏បានពី ៥ - ៧ ភូមិ ដែលមានចំនួនផ្ទះ ពី១៨០
- ៥០០ ផ្ទះដែរ។
ប្រធានបទៈ
ដើមដូង គោលគំនិតៈ តើគេដាំដំនាំដូងដោយរបៀបណា?
តើគេដាំនៅត្រង់ណានៃភូមិរបស់គេ?
ប្រយោជន៍នៃដូង?
សំនួរចុះស្ទង់មតិៈ
តើមានមនុស្សប៉ុន្មាននាក់ដែលដាំដូងច្រើនជាងដាំឈើដ៏ទៃក្នុងភូមិ?
តារាងនិងក្រាហ្វិក
(អ្នកត្រូវដាក់តារាងនិងក្រាហ្វិកនៅក្នុងឧបសម្ព័ន្ធគឺផ្នែកខាងក្រោយនៃកិច្ចការរបស់អ្នក)
ប្រើប្រាស់ការស្ទង់ក្នុងរបាយការណ៍ - (យើងដាក់វាជាផ្នែកមួយក្នុងកថាខណ្ឌលក្ខណៈជាគំនិតអះអាងចំពោះគោលគំនិត)
ដើមដូងមានប្រយោជន៍យ៉ាងច្រើនក្នុងការប្រើប្រាស់
និង ងាយដាំដុះផងដែរ។ ជាការពិត, ការ ចុះស្ទង់មើលបង្ហាញថា ប្រជាជន ៤៦%
នៃប្រជាជនដែលមានដាំដើមឈើនៅជុំវិញផ្ទះក្នុងឃុំ
«ក» មានដាំដើមដូងច្រើនជាងដើមឈើដ៏ទៃទៀត។(សូមមើលឧបសម័្ពន្ធ)
គម្រូនៃលិខិតចុះស្ទង់មតិ
ទម្រង់នៃការស្នើចុះស្ទង់មតិ
ឈ្មោះសិស្ស/និស្សិតៈ ____________________________
ប្រធានបទជាក់លាក់ៈ _____________________________________________________
វិធីសាស្ត្រដែលនឹងប្រើៈ
រាប់ចំនួន/កម្រងសំនួរ/សង្កេត/សម្ភាសន៍
តំបន់/ទីតាំងចុះស្ទង់មតិៈ __________________________
កាលបរិច្ឆេតៈ....../........../.........
សំនួរចុះស្ទង់មតិៈ
មនុស្សសរុបក្នុងតំបន់ចុះស្ទង់មតិៈ________________________នាក់
ចំនួនរំពឹងទុកៈ ________________នាក់
ចំនួនដែលនឹងចុះស្ទង់មតិៈ
Ø ស្ទង់មតិអំពីៈ ________________________________________________________
Ø ចំនួនស្ទង់មតិៈ ________________នាក់
ព័ត៌មានដែលនឹងត្រូវទទួលបានៈ
1)
_________________________________________________________

________________________________________________________
8)
__________________________________________________________
9)
_________________________________________________________
10) _________________________________________________________
អ្នកធ្វើការស្ទង់មតិៈ __________________________
ការយល់ព្រមពីសាស្ត្រាចារ្យៈ__________________________
ក្រោយពីការចុះស្ទង់មតិហើយ
អ្វីដែលត្រូវធ្វើគឺការប្រមូលទិន្នន័យ/ព័ត៌មានដែលទទួល បានមកធ្វើកំនត់ត្រា
មុននឹងបញ្ចូលទៅក្នុងរបាយការណ៍។ ខាងក្រោមគឺជាទម្រង់គម្រូនៃការ
ធ្វើកំនត់ត្រាពីការចុះស្ទង់មតិ៖
Note-Taking Guide
ប្រធានបទៈ
____________________________________________
ឈ្មោះសិស្ស/និស្សិតៈ
_____________________________________
ប្រធានបទទី១
.............................................
|
ប្រធានបទទី១
.............................................
|
ប្រធានបទទី៣
.............................................
|
ប្រធានបទទី៤
.............................................
|
ជំពូក៤
គន្លឹះក្នុងការធ្វើអោយសំណេរមានលក្ខណៈត្រឹមត្រូវតាមបទដ្ឋាន
(Keys
for Better Standard Writing)
ក្នុងជំពូកនេះ
យើងនឹងសិក្សាលើ គន្លឹះក្នុងការធ្វើអោយសំណេរមានលក្ខណៈត្រឹមត្រូវតាមបទដ្ឋាន
ដែលមានចំនុចដូចខាងក្រោម៖
១/. ការដាក់លំដាប់លំដោយភាពសំខាន់នៃព្រឹត្តិការណ៍(Order
of Important/Events)
២/. ការសរសេរពង្រាងដំបូង (Writing
a rough draft)
៣/. អក្ខរាវិរុទ្ធ(Editing),
ការកែសម្រួលឃ្លាប្រយោគ(Revising) និង ឃ្លាភ្ជាប់សេចក្តី(Linking
Ideas)
៤/. ជៀសវាងការលួចចម្លងបទនិពន្ធរបស់អ្នកដ៏ទៃ(Avoiding
Plagiarism)ដោយ៖ការបំលែងខ្លឹមសារ(Paraphrasing) ឬ
សង្ខេបគំនិតគេ, ការដាក់ចំនុចដកស្រង់ (Quotations/Citation)
៥/. ការដាក់លេខយោង (Referencing)
៦/. ការដាក់ឯកសារយោង (Bibliography)
១/. ការដាក់លំដាប់លំដោយភាពសំខាន់នៃព្រឹត្តិការណ៍(Order of Important/Events)
ជាការពិតណាស់
សំណេរដែលធ្វើអោយអ្នកអានជក់ចិត្ត អានហើយមិនទាន់ចប់ មិនចង់ ឈប់អាន
គឺមកពីសំណេរ/របាយការណ៍នោះ បានដាក់ភាពលំដាប់លំដោយនៃព្រឹត្តិការណ៍ បានល្អ។
ចូរសាកល្បងដាក់លំដាប់លំដោយនៃលំហាត់ខាងក្រោមៈ
តើប្រយោគណាគួរមកមុន?
................................................................................................

លោកយាយម្នាក់ទៀតរបស់ខ្ញុំរស់នៅអាមេរិក។
គ្រួសារខ្ញុំមិនមែនជាគ្រួសារធំទេ។
គ្រួសាររបស់អ្នកខុសពីគ្រួសាររបស់ខ្ញុំ។
គាត់ធ្វើការនៅក្រុមហ៊ុនទូរស័ព្ទមួយ។
ខ្ញុំគ្មានបងប្អូនប្រុស/ស្រីណាមួយទេ។
ពួកយើងមិនបានជួបគ្នាញឹកញាប់ទេ។
ខ្ញុំរស់នៅជាមួយម៉ាក់ខ្ញុំនៅកំពត។
ខ្ញុំមានលោកយាយម្នាក់នៅភ្នំពេញ។
កថាខណ្ឌទី២.
ចំនងជើងៈ...................................................................
.............................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................
|
ភ្ញៀវកុំម៉ង់ម្ហូប,និងទៅលើកម្ហូបជូនភ្ញៀវ។
ចុងភៅម្នាក់
ឆាសាច់មាន់ជាមួយបន្លែ។
គាត់លាបក្រែមលើនំហើយដាក់ដុតក្នុងឡនំ។
គ្រប់ៗគ្នាព្យាយាមធ្វើអោយភោជនីយដ្ឋាន
របស់ខ្លួនបានជោគជ័យ។
ចុងភៅម្នាក់
ធ្វើការជាមួយបង្អែម។
មេចុងភៅជាអ្នកកំនត់មុខម្ហូប។
ភាគច្រើនបំផុតនៅក្នុងភោជនីយដ្ឋាន,
ចុងភៅ
និងអ្នកបម្រើធ្វើការជាមួយគ្នា។
ជំនួយការចុងភៅជាអ្នកឡើងផ្សារទិញសាច់និងបន្លែ។
អ្នកបម្រើត្រូវតែជាមនុស្សរហ័សរហួន។
កថាខណ្ឌទី៣.
ចំនងជើងៈ...................................................................
.............................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................
|
អ្នកមីងញ៉ែតកំពុងកាន់ឈើមួយដុំ
ចំនែកពូគាំកំពុង
អារឈើដោយរណា។
គ្រួសារពូគាំរីករាយនិងធ្វើការនៅខាងក្រៅ។
ពួកគាត់កំពុងកាប់អុសសម្រាប់រដូវវស្សាឆ្នាំក្រោយ។
ពួកគាត់កំពុងធ្វើការងារសំខាន់មួយ។
ដោយវិធីនេះ
ពួកគាត់អាចសន្សំប្រាក់ ជំនួសអោយ
ការទិញប្រេងឥន្ទនៈនៅផ្សារមកប្រើ។
នៅរដូវវស្សាពួកគាត់ប្រើអុសដែលគាត់បានរកទុក។
កថាខណ្ឌទី៤.
ចំនងជើងៈ...................................................................
.............................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................
|
ក្លឹបរាំគឺជាកន្លែងចំនូលចិត្តរបស់ខ្ញុំ។
ខ្ញុំនៅចាំបានថាគាត់ឈ្មោះ
អេនី។
ខ្ញុំនៅចាំបានអំពីការរំាក្នុងក្លឹប។
នាងជាមនុស្សចិត្តល្អ
ហើយធ្វើអោយខ្ញុំមានអារម្មណ៍
ថាគ្រប់គ្រាន់ពេលនៅជិតនាង។
នាងពូកែរាំ
ហើយរាំឡូយទៀតផង។
មិត្តភក្តិរបស់នាងក៏ជាមនុស្សរាក់ទាក់ដែរ។
នាងជាមិត្តជិតស្និតបំផុតរបស់ខ្ញុំ។
នាងជាអ្នកធ្វើការនៅក្រុមហ៊ុនមួយ។
២/. ការសរសេរពង្រាងដំបូង (Writing a rough draft)
បទនិពន្ធ/សំណេរ គួរតែមាន
បីចំនុចៈ សេចក្តីផ្តើម តួសេចក្តី និង សេចក្តីបញ្ចប់។
ក.
ការសរសេរសេចក្តីផ្តើម
ភាគច្រើនបំផុតនៃសំណេរ
ចាប់ផ្តើមដោយកថាខណ្ឌបណ្តើមគំនិត។ តាមរបៀបខ្លះ, កថាខណ្ឌផ្តើម គឺជាកថាខណ្ឌសំខាន់បំផុតនៃសំណេរ។
ដោយសារវាជាចំនុចដំបូងដែលនឹងត្រូវបានគេ អាន
វាត្រូវតែអាចចាប់យកចំនាប់អារម្មណ៍នៃអ្នកដែលនឹងត្រូវអានសំណេររបស់យើង ហើយ
បង្កើតបានជាចំណង់ក្នុងការអានខ្លឹមសារដែលយើងនឹងបង្ហាញក្នុងតួសេចក្តី។ កថាខណ្ឌផ្តើម
គួរតែចែកជាជំហាន សម្រាប់អោយអ្នកអានយល់ពីគំនិតដែលយើងចង់បង្ហាញក្នុងសំណេរ។
ផ្តល់ព័ត៌មានទូទៅសង្ខេបមួយ
មុខងារនៃកថាខណ្ឌផ្តើម ចាប់យកចំនាប់អារម្មណ៍អ្នកអាន
និយាយដោយសង្ខេបពីគំនិតដែលអ្នកសរសេរចង់បង្ហាញ
ចំនុចនានា នៃការសរសេរកថាខណ្ឌនៃសេចក្តីផ្តើម
អោយមានភាពទាក់ទាញៈ
Ø
ចាប់ផ្តើមពីចំនុចទូទៅមួយទៅរកចំនុចជាក់លាក់ (Move
from general to specific)
Ø
លើករឿងខ្លីណាមួយ(Use
an anecdote)
Ø
ប្រើការដកស្រង់(Use
a quotation)
Ø
ចោទជាសំណួរ (Ask
a question)
Ø
លើកពីព្រឹត្តិការណ៍ពិត រឺ លើកពីការធ្វើស្ថិតិ (Facts
and Statistic)
Ñកុំភ្លេចនៅទីបញ្ចប់នៃកថាខណ្ឌផ្តើម
ត្រូវលើកពីចំនុចសំខាន់នៃប្រធានបទ ហើយបង្កើតសំដី ដែលជាទិដ្ឋភាពនៃប្រធានបទ
ដែលយើងនឹងលើកយកមកនិយាយក្នុងតួសេចក្តី។
ឧទាហរណ៍ៈ គម្រូទី១៖ ប្រធានបទ«ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី»
[...(ដោយលើកយកព្រឹត្តិការណ៍ពិតមកផ្តើមសេចក្តី)
ភ្លើងមួយអង្កត់សោះ បានធ្វើអោយព្រៃពី ៦០ ទៅ ៨០ម៉ឺនហិចតា ក្លាយជាវាលល្វឹងល្វើយ ។
ទំហំនៃការខូចខាត អាចកើនឡើងដល់ទៅ ២១លានដុល្លាអាមេរិក
នេះបើគិតតែនៅក្នុងតំបន់មួយនៅភាគខាងកើតនៃកោះ កាលីម៉ាន់តាន់ ប៉ុណ្ណោះ។ ភ្លើងឆេះព្រៃ
ក៏បានក្លាយទៅ ជាផ្សែងពុល ហើយបានអណ្តែតត្រសែតនៅពាសពេញផ្ទៃអាកាស ហើយបានបណ្តាលអោយ
មនុស្សស្លាប់ ៤នាក់ ដោយឈ្លក់និងផ្សែងពុលនេះ ព្រមទាំងមានមនុស្ស ៥ម៉ឺននាក់ទៀតកំពុង
តែទទួលរងនូវជំងឺនៃប្រព័ន្ធដង្ហើម។ សត្វ ព្រៃនិងរុក្ខជាតិរាប់លានប្រភេទ
កំពុងរងការបំផ្លាញយ៉ាងដំណំ។ ឥណ្ឌូនេស៊ី កំពុងរងការបំផ្លាញ ដោយសារភ្លើងឆេះព្រៃ និង
ត្រូវចាត់វិធានការនានាជាបន្ទាន់សម្រាប់ដោះស្រាយបញ្ហានេះ។ តើស្ថានភាពនៅឥណ្ឌូនេស៊ីពេលនេះទៅជាយ៉ាងណាហើយ?...]
នៅគ្រប់ឆាកសម្តែង
ជាញឹកញាប់ ទស្សនិកជនតែងផ្តល់ការគាំទ្រនិងកោតសរសើរអំពី សំនៀង
រួមនិងចង្វាក់រាំដ៏ទន់ភ្លន់, ញាក់កន្ត្រាក់អារម្មណ៍ របស់តារាចម្រៀងវ័យក្មេងអាយុ
១៧ឆ្នាំ ពីររូបដែលជាកូនភ្លោះគឺ នាង អ៊ំ គន្ធា និង នាង អ៊ំ កនិដ្ឋា។
ប៉ុន្តែចាប់ពីក្រោយខែឧសភា មក នាងកនិដ្ឋា បានបាត់មុខពីពិភពសម្តែង នៅសល់តែនាង គន្ធា
បន្តអាជីពសិល្បៈចម្រៀងដែល ត្រូវបានស្រទាប់យុវវ័យនិយមចូលចិត្តនោះ។
បន្ទាប់ពីបាត់មុខនាង អ៊ំ កនិដ្ឋា មកស្រាប់តែលេច ចេញនូវរឿងរកាំរកូសអសុរសមួយចំពោះនាង
អ៊ំ គន្ធា ដែលកំពុងបន្តការសម្តែងនៅតាមវេទិកាកម្សាន្តសាធារណៈ កម្មវិធីទូរទស្សន៍ និង
តាមរង្គសាលនានាថា នាងមានស្នេហាហើយត្រូវគេ បោះបង់ចោល។ បុរសដែលជា «គូសេ្នហ៍»
របស់នាងនោះក៏ជាតារាចម្រៀងថ្មីម្នាក់ដែរ តែពេល នេះគេបានចេញទៅអូស្រ្តាលី ទុកអោយនាង
អ៊ំគន្ធា រងទុក្ខខ្លោចផ្សារក្នុងអារម្មណ៍។ ដំណឹងដែលហាក់ដូចជាស្និទ្ធនិងតារាចម្រៀង
អ៊ំគន្ធា បានរំឭកថា «ពួកគេ»
ទាំងពីរនាក់បានធ្វើពិធីភ្ជាប់ពាក្យតាមប្រពៃណីរួចហើយ
គឺរង់ចាំតែថ្ងៃបាចផ្កាស្លានៃអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ប៉ុន្តែឥឡូវ ត្រូវគូដណ្តឹងបោះបង់ចោល
ធ្វើអោយនាងក្លាយទៅជា យុវតីមេម៉ាយខាន់ស្លា។ ពាក្យចចាមអារាមនៃរឿងអាស្រូវរបស់នាង
គឺគូដណ្តឹងរត់ចោល ធ្វើអោយនាងចេញមកបដិសេធថា ជាពាក្យ
ចចាមអារាម មិនពិត! តើអ្វីទៅជាអាថ៌កំបាំងក្នុងរឿងនេះ?
កិច្ចការរបស់អ្នក
ចូរសរសេរសេចក្តីផ្តើមនៃប្រធានបទដូចខាងក្រោម៖
1)
ប្រធានបទៈ
គុណសម្បត្តិនិងគុណវិបត្តិនៃការមើលទូរទស្សន៍
2)
ប្រធានបទៈ ២០១២-២០១៨ សករាជថ្មីនៃការសង់ផ្លូវអាកាសនៅកម្ពុជា
3)
ប្រធានបទៈ ការអភិវឌ្ឍតំបន់ទេសចរណ៍នៅតំបន់និរតីនៃប្រទេសកម្ពុជា
4)
ប្រធានបទៈ ស្រ្តីនិងការចូលរួមអភិវឌ្ឍសង្គមកម្ពុជា
5)
ប្រធានបទៈ ដើមកំនើតនៃរដ្ឋធម្មនុញ្ញខ្មែរនៅឆ្នាំ
១៩៤៧
ខ.
ការសរសេរតួសេចក្តី
តួសេចក្តី
គឺជាការបកស្រាយ រៀបរាប់ វិភាគ និង ពណ៌នា នូវអ្វីដែលជាការស្រាវជ្រាវ របាយការណ៍ និង
របកគំហើញ របស់អ្នកនិពន្ធ។ ការបកស្រាយនៅក្នុងតួសេចក្តី ត្រូវធ្វើឡើង
តាមដំណាក់កាលនានា ដូចមានក្នុង ការប្រមូលគំនិត(Brainstorming)។ ដើម្បីអោយ
តួសេចក្តីមានលក្ខណៈប្រសើរ អ្នកសរសេរត្រូវមាន ព័ត៌មាន, ទិន្នន័យ, តួលេខ, ឯកសារយោង
និង បទវិភាគផ្ទាល់ខ្លួន ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ មានហេតុ-ផល ជាពិសេសចេះប្រើប្រាស់
ពាក្យ ឬ ឃ្លាភ្ជាប់សេចក្តី ផង ដែលគេហៅថា ការសរសេរដែលមានចំនងទាក់ទងគ្នាពីចំនុចមួយទៅចំនុចផ្សេងៗទៀត
។
ពាក្យ ឬ ឃ្លាភ្ជាប់សេចក្តី មានដូចជា៖
យោងទៅតាម...,
បន្ថែមពីនេះ, មិនតែប៉ុណ្ណោះទេ, ផ្ទុយទៅវិញ, ម្យ៉ាងទៀត, ទី១, ទី២....
ក្រៅពីនេះ,
បើនិយាយពី.. រំលឹកទៅដល់... ទោះជាយ៉ាងណាក៏ដោយ... ជាការឆ្លើយតប...
.....................................................................................................................
គ.
ការសរសេរសេចក្តីបញ្ចប់
គោលបំនងនៃការសរសេរ
កថាខណ្ឌបញ្ចប់ គឺដើម្បីសង្ខេបនូវចំនុចសំខាន់ក្នុងបទនិពន្ធ ប៉ុន្តែមិនប្រើពាក្យដដែលដូចក្នុងខ្លឹមសារតួសេចក្តីនោះទេ។
កថាខណ្ឌបញ្ចប់
ត្រូវបានគេសរសេរឡើងជាច្រើនបែប ប៉ុន្តែវាមានវិធីសាស្ត្រទូទៅ បីដែល
គេនិយមសរសេរៈ
1)
សង្ខេបចំនុចសំខាន់ដែលបានលើកឡើងក្នុងតួសេចក្តី
ដោយប្រើវិធីសាស្រ្តសង្ខេបនេះ អ្នកត្រូវនិយាយឡើងវិញដោយសង្ខេបនូវចំនុចសំខាន់នានា
ដែលអ្នកបានលើកឡើងក្នុងតួសេចក្តី។ ត្រូវចាំថា អ្នកមិនត្រូវប្រើពាក្យដូចគ្នាទៅនិង
ពាក្យដែលអ្នកបានប្រើក្នុងតួសេចក្តីនោះទេ។
2)
ចោទជាសំនួរ សម្រាប់អោយអ្នកអានមានចម្ងល់
ចង់អានភាគបន្ត ឬ ចង់សិក្សាស្រាវជ្រាវ បន្តទៅទៀត...
ដោយប្រើវិធីសាស្ត្រចោទជាសំណួរ
អ្នកសរសេរត្រូវសរសេរទាក់ទាញអោយអ្នកអានដឹងថា
នៅមានបញ្ហាផ្សេងទៀតទាក់ទងទៅនិងប្រធានបទដែលត្រូវដោះស្រាយ ឬ
បញ្ហាខ្លះដែលបានលើកឡើងក្នុងប្រធានបទនេះ អាចនឹងត្រូវបានដោះស្រាយតាមវិធីផ្សេងៗទៀត។
ដូច្នេះ ការប្រើប្រាស់សំនួរ ជាមធ្យោបាយមួយដ៏ប្រសើរក្នុងការទាក់ទាញចំនាប់អារម្មណ៍អ្នកអាន
អោយគិតដល់អ្វីដែលគេអាចនឹងត្រូវបានគេធ្វើ?
3)
ដំណោះស្រាយ, បញ្ចេញទស្សនៈផ្ទាល់ខ្លួន ឬ
ធ្វើការព្យាករណ៍អំពីប្រធានបទ
ដោយប្រើវិធីសាស្ត្រនេះ
អ្នកសរសេរត្រូវលើកឡើងនូវ ដំណោះស្រាយ ដែលគួរតែត្រូវបាន គេលើកយកមកពិភាក្សា,
លើកពីការអោយយោបល់ និង ព្យាករណ៍នូវអ្វីដែលអ្នកគិតថា វាអាចនឹងកើតឡើងនៅពេលក្រោយ។
៣/. កែតម្រូវអក្ខរាវិរុទ្ធ(Editing), ការកែសម្រួលឃ្លាប្រយោគ(Revising) និង ឃ្លាភ្ជាប់សេចក្តី(Linking Ideas)
បន្ទាប់ពីការសរសេរពង្រាងដំបូងរួចហើយ
ការកែសម្រួលអក្ខរាវិរុទ្ធ ជាការចាំបាច់ដែលពុំអាចខ្វះបាន ព្រោះវាជាការបង្ហាញពីភាពយកចិត្តទុកដាក់ចំពោះកិច្ចការរបស់យើង។
ចំនុចសំខាន់ដែលត្រូវធ្វើគឺចោទជាសំនួរដូច
ខាងក្រោម៖
១. ប្រយោគខាងដើមកថាខណ្ឌនិមួយៗ
មានចុះដើមបន្ទាត់រឺទេ?
២. តើល្បះទាំងអស់ទ្រទ្រង់គំនិតសំខាន់រឺទេ?
មានបង្ហាញឧទាហរណ៍បញ្ជាក់រឺទេ?
៣. ប្រយោគនិមួយៗ ប្រកបពាក្យត្រឹមត្រូវរឺនៅ?
៤. ប្រយោគនិមួយៗ មានកន្លែងគួរដកឃ្លា
គួរបន្ថែមបន្ថយពាក្យណាឬទេ?
៥. តើពាក្យនោះត្រឹមត្រូវ
សមស្របតាមបរិបទ
ដែរឬទេ?
៦. តើការប្រើ វណ្ណយុត្តិ
ត្រឹមត្រូវរឺនៅ? ដូចជា
សញ្ញាខណ្ឌ(។), សញ្ញាចុចពីរ(ៈ)....
៧. តើយើងសរសេរប្រយោគត្រឹមត្រូវតាម
ក្បួនវេយ្យាករណ៍ឬនៅ?
៨. ឈ្មោះជាភាសាបរទេសដែលសរសេរ
ជាភាសាខ្មែរ មានដាក់ភាសាបរទេសយោងរឺនៅ?
៩. មានប្រយោគណា ត្រូវកែសម្រួលឡើងវិញរឺទេ?
១០. តើការឆ្លងពីចំនុចមួយទៅចំនុចមួយទៀត
ក្នុងកថាខណ្ឌមានប្រើប្រាស់ពាក្យ/ឃ្លាភ្ជាប់
សេចក្តី អោយត្រឹមត្រូវហើយរឺនៅ?
បើសិនជាសំនួរណាមួយក្នុងចំនោម សំនួរទាំង ១០ខាងលើ
មិនទាន់ត្រូវបានឆ្លើយថា រួចហើយ នោះទេ
ចូរត្រឡប់ទៅអានកថាខណ្ឌឡើងវិញហើយធ្វើការកែសម្រួល។
៤/. ជៀសវាងការលួចចម្លងបទនិពន្ធរបស់អ្នកដ៏ទៃ(Avoiding Plagiarism)
បទនិពន្ធដែលប្រកបដោយសីលធម៌
និង មានការទទួលស្គាល់ពេញលក្ខណៈគឺជា បទនិពន្ធ ដែលបង្ហាញពីការរកឃើញ
ពីគំនិតរបស់អ្នកនិពន្ធផ្ទាល់។
ការដែលចម្លងយកគំនិតរបស់អ្នកនិពន្ធផ្សេងជាការចៀសមិនរួចដោយក្នុងហេតុផល យោងសេចក្តី ឬ
ជាការសំអាង។ ប៉ុន្តែការយក គំនិតអ្នកនិពន្ធផ្សេងទាំងស្រុងគឺជា ការលួចចម្លង
ដែលមិនអាចទទួលយក និង អត់ឱនអោយបាន។ ហេតុនេះដើម្បីអោយ បទនិពន្ធមានលក្ខណៈសុក្រិត
ទោះជាមានការដកស្រង់គំនិតពីអ្នកនិពន្ធផ្សេងក៏ដោយ ក៏គេអាចទទួលយកបានដោយការដកស្រង់នោះមានលក្ខណៈជា៖
ការបំលែងខ្លឹមសារ(Paraphrasing) ឬ
សង្ខេបគំនិតគេ (Summarizing) និង ការដាក់ចំនុចដកស្រង់
(Quotations/In-text
Citation)។
ចូរមើលឧទាហរណ៍
ខ្លឹមសារដើម
ភាសាគឺជាមធ្យោបាយសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងមនុស្ស។
ប៉ុន្តែភាសាជាច្រើនមានការ អភិវឌ្ឍន៍
ដែលជាហេតុធ្វើអោយវាក្លាយជាឧបសគ្គច្រើនជាងក្នុងការជួយមនុស្សអោយយល់ពី លក្ខណៈភាសា
និង យល់គ្នាទៅវិញទៅមកបាន។ ជាច្រើនឆ្នាំមកហើយ, មនុស្សបានស្រម៉ៃរក
ការបង្កើតនូវភាសាសកលមួយដែលមនុស្សទាំងអស់អាចនិយាយ និង យល់ពីគ្នាបាន។
ការខ្វែងគំនិតគ្នាព្រោះតែភាពលំអៀងក្នុងការបង្កើតភាសាសកលមួយគឺជារឿងសាមញ្ញ
ហើយជាក់ស្តែងណាស់។ បើមនុស្សទាំងអស់និយាយដោយប្រើការគ្រលាស់អណ្តាតដូចគ្នា,
និយាយពី វប្បធម៌តែមួយ និង ចំនងសេដ្ឋកិច្ចដូចគ្នា
ប្រហែលជាអាចឈានទៅរកភាពចូលជិតគ្នាបានហើយឆន្ទៈល្អៗនឹងប្រហែលជាត្រូវបានបង្កើតឡើងច្រើនឡើងៗ។
(Kispert)
|
Oនេះជាការចម្លងខ្លឹមសារដែលមិនអាចទទួលយកបានៈ
ភាសា
គឺជាមធ្យោបាយគោលក្នុងការធ្វើទំនាក់ទំនងរវាងមនុស្សទាំងឡាយ។ ទោះជាយ៉ាងណាក៏ដោយ,
ព្រោះតែ ភាសាមានចំនួនច្រើន ទើបជាញឹកញាប់ភាសានេះហើយដែលជាឧបសគ្គ
ច្រើនជាងការជួយអោយមានការយល់ ពីគ្នាបានក្នុងចំនោមមនុស្សទូទាំងពិភពលោក។
ជាច្រើនឆ្នាំមកនេះ, មនុស្សមានចក្ខុវិស័យក្នុងការបង្កើតភាសារួមមួយ
ដែលមនុស្សគ្រប់គ្នានៅលើពិភពលោក អាចធ្វើការទំនាក់ទំនងគ្នាបាន។
ហេតុផលក្នុងការបង្កើតភាសារួម នេះគឺច្បាស់ណាស់ថា គេអាចយល់បាន។
បើសិនណាជាការគ្រលាស់អណ្តាតមានដូចគ្នានៅគ្រប់ប្រទេស គ្មានការសង្ស័យតទៅទៀតទេថា
ទាំងវប្បធម៌ និង សេដ្ឋកិច្ច កាន់តែខិតចូលជិតគ្នា។ វាប្រហែលអាចទៅរួចថា សុឆន្ទៈ
នានានឹងត្រូវបានបង្កើតឡើងក្នុងបណ្តាប្រជាជាតិនានា។ (Kispert)
|
របៀបទី១៖ ការបំលែងឃ្លា ឬ សង្ខេបខ្លឹមសារ(Paraphrasing/Summarizing)
មាន
បួនជំហានៈ
ជំហានទី១៖
អានខ្លឹមសារដើមអោយបានច្រើនដងរហូតទាល់តែអ្នកយល់ពីខ្លឹមសារ និង គំនិត
របស់អ្នកនិពន្ធ។ នឹករកពាក្យដែលមានន័យមិនដូចគ្នានិងពាក្យដែលមានក្នុងអត្ថបទដើម និង
រកពាក្យដែលមានន័យដូចគ្នា(សទិសន័យ)។ បើចង់កំនត់ចំនាំលើខ្លឹមសារសំខាន់នៃអត្ថបទ
អ្នកអាចកត់ត្រាខ្លីៗ បាន។
ជំហានទី២៖ កុំមើលទៅអត្ថបទដែលអ្នកបានអាន,
សរសេរឡើងវិញនូវខ្លឹមសារ ដែលអ្នកបានយល់ពីខ្លឹមសារនៃអត្ថបទ។ បើអ្នកធ្វើការបំលែងឃ្លា
អ្នកអាចបន្ថែមព័ត៌មានលើចំនុចនានា ដែលអ្នកចង់ថែម។
ជំហានទី៣៖ ប្រៀបធៀបអ្វីដែលអ្នកបានបំលែង ទៅនិងអត្ថបទដើម។
ត្រូវថែម-ថយអ្វីខ្លះ?
ជំហានទី៤៖ សរសេរឈ្មោះប្រភពនៃអត្ថបទដើមដែលអ្នកបាន
បំលែងឃ្លា/សង្ខេបខ្លឹមសារ ក្នុង វង់ក្រចកនៅខាងចុងនៃការដកស្រង់នេះ។
Pនេះជាការចម្លងខ្លឹមសារដែលអាចទទួលយកបានៈ
មនុស្សទាំងឡាយទាក់ទងគ្នាតាមរយៈភាសា។ ទោះជាយ៉ាងណា
ព្រោះតែមាន ភាសាច្រើននៅក្នុងលោក ទើបធ្វើអោយភាសាក្លាយជាឧបសគ្គ ជាជាង ការជួយក្នុងការធ្វើទំនាក់ទំនង។
ជាយូរមកហើយ មនុស្សមានក្តីប្រាថ្នាចង់បានភាសាជាអន្តរជាតិមួយ
ដែលអ្នកនិយាយទូទាំងពិភពលោក អាចយល់ពីគ្នាបាន។
ការបង្កើតភាសាសកលពិតជានឹងបង្កើតបាននូវ ចំណងវប្បធម៌ និង សេដ្ឋកិច្ច
ហើយវានឹងបង្កើតបាននូវមនោសញ្ចេតនាល្អៗរវាងប្រទេសនិមួយៗ។ (Kispert)
|
របៀបទី២៖ ការដាក់ចំនុចដកស្រង់ (Quotations/In-text
Citation)
គោលបំណងនៃការដាក់ចំនុចដកស្រង់គឺ
ដើម្បីទទួលបានការទទួលស្គាល់ មួយចំពោះប្រភពឯកសារ,
ធ្វើអោយការសរសេររបស់យើងមានភាពច្បាស់លាស់ និង មានភាពសុចរិត។
ការដាក់ចំនុចដកស្រង់មាន
ពីរបែបៈ
បែបទី១៖
ដាក់ឈ្មោះអ្នកនិពន្ធមុនពេលធ្វើការសរសេរចំនុចដកស្រង់ បន្ទាប់មកដាក់លេខទំព័រ
នៃប្រភពដែលយើងដកស្រង់នៅចុងបញ្ចប់នៃខ្លឹមសារដកស្រង់។
អ្នកនិពន្ធប្រលោមលោកដែលទទួលបានពានរង្វាន់គឺ
លោក Toni Morrison បានអះអាងថា
ថ្វីបើ ពួកទាសករបានសរសេរនូវការពិពណ៌នាដ៏មានឥទ្ធិពលជាច្រើនក៏ដោយ ក៏បរិបទនៃការដាក់
ទៅជាទាសភាពបានខាឃាំងពួកគេពីការនិយាយពីការពិតអំពីខ្សែជីវិតរបស់គេ (១០៩)។
បែបទី២៖ សម្រួលខ្លឹមសារ(paraphrase)
ហើយដាក់ឈ្មោះអ្នកនិពន្ធនិងទំព័រនៅខាងចុងនៃការដកស្រង់។
ការរៀបរាប់របស់ពួកទាសករ
ជួនកាល បានចម្លងចេញនូវការពិតដែលមានក្នុងរយៈកាលនៃជិវិតជាទាសករ របស់ពួកគេ (Toni
Morrison.១០៩)
។
ចូរអ្នករកអានអត្ថបទ
ហើយសាកល្បងធ្វើការដកស្រង់តាមគម្រូខាងលើៈ
............................................................................................................................................

ការដាក់លេខយោង
មានលក្ខណៈស្រដៀងគ្នាទៅនិងការដាក់ចំនុចដកស្រង់ដែរ ប៉ុន្តែវាបង្ហាញ
បន្ថែមនូវព័ត៌មានអំពីប្រភពឯកសារ ឬជួនកាលអាចបន្ថែមពីទស្សនៈរបស់យើងចំពោះចំនុចដកស្រង់ផងដែរ។
ការដាក់លេខយោងមានពីរបែបគឺ ដាក់នៅជើងទំព័រ(Foot−Note) និង
ដាក់នៅផ្នែកខាងចុងនៃបទនិពន្ធ(End−Note)។
ឈ្មោះបក្ស ឬ
និន្នាការនយោបាយថ្មីៗដែលត្រូវបានគេសំគាល់ថា មាននិន្នាការទៅរកលទ្ធិកុម្មុយនីស្ត
មានដូចជា(១) 'បក្សសង្គមនិយម', 'បក្សរួបរួមសង្គមនិយម', 'បក្សប្រជាប្រិយ', 'បក្សពលករ' និង 'បក្សការងារនិយម' ជាដើម។
(១) សាគូ សាមុតៈ ស្រុកខ្មែរ. បោះពុម្ពឆ្នាំ ២០០០, ទំព័រ ១៧៨.១៧៩
|
អំពើលុកលុយលួចប្លន់ជាបន្តបន្ទាប់
ពីសំណាក់ពួកសៀមនៅស.វទី១៤និងដើមស.វទី១៥ ខ្ពស់បំផុតគឺ
ការបំផ្លាញរាជធានីអង្គរជាញឹកញាប់ ហើយក្រោយមក បានបង្ខំចិត្តអោយព្រះបាទពញាយ៉ាតត្រូវប្តូរទីតាំងរាជធានីមកចតុមុខវិញ
នៅគ.ស ១៤៣២។
ទន្ទឹមនិងព្រឹត្តិការណ៍នេះ
កម្លាំងថ្មីមួយទៀត បាននិងកំពុងរៀបចំបង្ហាញខ្លួននៅភាគខាងកើតនៃប្រទេសនាពាក់កណ្តាលស.វទី១៥
ដែលកម្លាំងថ្មីនោះទើបតែកំចាត់ការត្រួតត្រារបស់ចិនចេញពីប្រទេសខ្លួននោះគឺ
ប្រទេសអាណ្ណាម(១)។ អាណ្ណាមបានបង្វែរទិសដៅមក ប៉ុនប៉ងច្បាំងដណ្តើមយក
ប្រទេសចម្ប៉ា ដែលនៅពាំងពីមុខនៃ «ដំណើរឆ្ពោះមកទិសខាងត្បូង» របស់ខ្លួន។
(១) ប្រទេសអាណ្ណាម នៅសម័យនោះគេហៅថា «ដាយវៀត»
មានភូមិភាគពីរ ដែលវាយច្បាំងគ្នាជាញឹកញយ គឺ ដែនដីតុងកឹង
នៅភាគខាងជើងដឹកនាំដោយ «រាជវង្សឡេ(Lê)» និង ដែនដីភាគខាងត្បូងហៅថា «អាណ្ណាម» ដឹកនាំដោយ «រាជវង្ស
ង្វៀន(Nguyen)»
ដែលមានក្រុងហ្វេ(Huè)ជារាជធានី។ គេប្រើពាក្យ «អាណ្ណាម» តាមការ
ហៅរបស់ពួកចិន តាំងពីឆ្នាំ ៦៧៩ មានន័យថា «ខាងត្បូងប្រកបដោយសន្តិភាព» ហើយពាក្យ «អាណ្ណាម» នេះ
ត្រូវបានពួកអ្នកជាតិនិយមគេពេញចិត្តហៅដោយខ្លួនឯងតាំងពីឆ្នាំ ១៨០៤ ។
គេហៅឈ្មោះប្រទេសជាផ្លូវការ នៅឆ្នាំ ១៩៤៥។ រីឯពាក្យ យួន វិញសំដៅលើ
ប្រជាជនដែលរស់នៅខេត្តយួនណាន របស់ប្រទេសចិន។ ប្រទេស អាណ្ណាម វាយឈ្នះប្រទេសចម្ប៉ាបាននៅក្រោយពេលកងទ័ពចម្ប៉ា បរាជ័យនៅឆ្នាំ
១៤៧០ ហើយគ្រប់គ្រង ជាផ្លូវការនៅឆ្នាំ ១៧៩២។
|
៦/. ការដាក់ឯកសារយោង (Bibliography)
គោលបំនងនៃការដាក់ឯកសារយោង
គឺក្នុងបំនងអោយការនិពន្ធរបស់យើងមានលក្ខណៈជា ការសរសេរដែលមានការពិគ្រោះ និង
បានគោលគំនិតនានាមកវិភាគ-ថ្លឹងថ្លែងដើម្បីឈានទៅ ដល់ការបញ្ចេញទស្សនៈរបស់យើង។ គេអាចហៅម្យ៉ាងទៀតថា ឯកសារពិគ្រោះ
រឺ គន្ថ និទ្ទេស
ដែលគេដាក់នៅផ្នែកខាងក្រោយនៃកិច្ចការ។ ការដាក់ឯកសារយោងមានភាពខុសៗគ្នាទៅតាមបែបបទនៃ
ប្រទេសនិមួយៗ ប៉ុន្តែទម្រង់ទាំង ១០ ខាងក្រោមជាទម្រង់ទូទៅ ដែលមានការទទួលស្គាល់ៈ
1)
បើឯកសារយោងជា សៀវភៅ
ឈ្មោះអ្នកនិពន្ធៈ ចំនងជើងសៀវភៅ,
កន្លែងបោះពុម្ព, ឆ្នាំបោះពុម្ព
Simone
Lacouture: ប្រទេសកម្ពុជា. ឡូហ្សាន, ស្វ៊ីស, បោះពុម្ពឆ្នាំ ១៩៦៤
· បើសៀវភៅមានអ្នកនិពន្ធពីរនាក់
អ្នកនិពន្ធទី១, អ្នកនិពន្ធទី២.
ចំនងជើងសៀវភៅ, កន្លែងបោះពុម្ព, ឆ្នាំបោះពុម្ព
Hall, Edward T..
and Mildred Reed Hall: Understanding Cultural Differences.
Yamouth, Maine: Intercultural Press, 1990
2)
បើឯកសារយោងជា សព្វវចនាធិប្បាយ(Encyclopedia)
ចំនងជើងអត្ថបទ, ឈ្មោះសៀវភៅសព្វវចនាធិប្បាយ,
កាលបរិច្ឆេតបោះពុម្ព
“Lincoln,
Abraham” The New Children’s Encyclopedia. 1995
3)
បើឯកសារយោងជា ខ្សែអាត់វីដេអូ
ចំនងជើងវីដេអូ, ដាក់ថា
វីដេអូ, ផលិតកម្ម, កាលបរិច្ឆេតបោះពុម្ព
“Yellowstone
National Park” Videotape. Around Our Land Co., 1995
4)
បើឯកសារយោងជា CD-ROM
ចំនងជើងអត្ថបទ, CD-ROM, ចំនងជើង CD-ROM. អ្នកបោះពុម្ព,
កាលបរិច្ឆេត
“King,
Martin Luthur, Jr” CD-ROM. The Best Electronic Encyclopedia,
Hometown Publishing, 1995
5)
បើឯកសារយោងជា ប្រភពមកពីអ៊ីនថឺណិត
អ្នកនិពន្ធ, ចំនងជើង(កាលបរិច្ឆេត),
ឈ្មោះអាស័យដ្ឋានអ៊ីនថឺណិត, URL
6)
បើឯកសារយោងជា អត្ថបទទស្សនាវដ្តី
អ្នកនិពន្ធ, ចំនងជើង,
ឈ្មោះទស្សនាវដ្តី, ថ្ងៃខៃឆ្នាំចេញផ្សាយ, ទំព័រ
កុលាប, «សិស្សខូចស្នេហាក្នុងសាលារៀន», ទស្សនាវដ្តី
ប្រជាប្រិយ, ១៦-៣០ វិច្ឆិកា ១៩៩៧, ទំព័រ ១៤-១៥
Sutter, Jeff. “The Secret of Good
Coaching”, Everyday Athletes, (June 1990): Page 3-5
7)
បើឯកសារយោងជា អត្ថបទកាសែត
អ្នកនិពន្ធ, ចំនងជើង,
ឈ្មោះកាសែត, ថ្ងៃខៃឆ្នាំចេញផ្សាយ, (បើមានៈ ទំព័រ)
ចាប
តូច,
«អំពើរានព្រៃខុសច្បាប់នៅព្រៃសហគមន៍ខេត្តព្រះវិហារ»,១៣-១៤ មេសា
២០១៣
Scoop, G.T. “Gas Price Soar”, Evening
Gazette, 7 February 1999
8)
បើឯកសារយោងជា ការសម្ភាសន៍ផ្ទាល់មាត់ ឬ
តាមទូរស័ព្ទ
ឈ្មោះអ្នកដែលយើងសម្ភាសន៍, ប្រភេទនៃការសម្ភាសន៍,
កាលបរិច្ឆេតសម្ភាសន៍
ទៀង
សោភទ្រា,
សម្ភាសន៍ផ្ទាល់មាត់. ១៤ កុម្ភៈ ២០១៣
Diamond, James. Telephone Interview. 01
January 2012
9)
បើឯកសារយោងជា សន្ទរកថា, ទូរទស្សន៍ រឺ
កម្មវិធីវិទ្យុ
ឈ្មោះអ្នកថ្លែងសន្ទរកថា, ឱកាស/ចំនងជើងកម្មវិធី,
ទីតាំង, កាលបរិច្ឆេត
ទៀង
សោភទ្រា,
សន្ទរកថាក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៨៣. ក្រុងកំពត, ១០ធ្នូ ២០១៣
Barnes, Fred. “VOA – Issues in the
News.” Short-wave Radio 1730. Washington DC. 12 September 1998
10)
បើឯកសារយោងជា ក្រាហ្វិក/តារាងស្ទង់មតិ/របាយការណ៍ស្រាវជ្រាវ/សារណា/និក្ខេបបទ
ឈ្មោះអ្នកស្រាវជ្រាវ
ឬ អង្គការ,
ចំនងជើងក្រាហ្វិក/តារាងស្ទង់មតិ, ចំនងជើងនៃការស្ទង់មតិ ឬ
របាយការណ៍ស្រាវជ្រាវ. កន្លែងបោះពុម្ព, កាលបរិច្ឆេត
ទៀង
សោភទ្រា(CUS), របាយការណ៍ស្រាវជ្រាវ,
ទំនាក់ទំនងកម្ពុជា-បារាំងក្នុងរជ្ជកាលព្រះអង្គ ឌួង,
ភ្នំពេញ, ឆ្នាំ ២០១៣
i ការចុះបញ្ជីគន្ថនិទ្ទេស/ឯកសារយោង/ឯកសារពិគ្រោះ
មានច្រើនបែបសណ្ឋាន។ ចំនុចសំខាន់
គឺត្រូវរៀបបញ្ជីធ្វើយ៉ាងណាអោយអ្នកអានងាយរកប្រភពព័ត៌មានឃើញ ។
ក.
បើសិនជាមានឯកសារយោងតិច យើងរៀបបញ្ជីតាម លំដាប់អក្ខរក្រម
ខ.
បើសិនជាមានឯកសារច្រើន យើងអាចរៀបតាមប្រភេទនៃឯកសារ (ក្រុមឈ្មោះ សៀវភៅ,
ក្រុមឈ្មោះទស្សនាវដ្តី, ក្រុមឈ្មោះកាសែត, ក្រុមឈ្មោះសម្ភាសន៍....)
គ. រៀបទម្រង់នៃបញ្ជីឈ្មោះឯកសារយោងតាមការដែលគ្រូដឹកនាំ/ស្ថាប័ន/អង្គភាពតម្រូវអោយ
ឃ.
គេអាចរៀបបញ្ជីឯកសារយោង តាមឆ្នាំបោះពុម្ពថ្មីៗដាក់មុនគេ ឬ លើគេ
ជំពូក៥
ប្រភេទនៃសំណេរ (Types of Writing)
ក្នុងជំពូកនេះ
យើងនឹងសិក្សាលើ សំណេរ ដែលចែកជាប្រភេទដូចជា៖
១/.
សំណេរបែបរៀបរាប់ (Descriptive Paragraph)
២/.
សំណេរបែបប្រៀបធៀប (Comparison and Contrast Paragraph)
៣/.
សំណេរបែបហេតុ-ផល (Cause and Effect Paragraph)
៤/.
សំណេររបាយការណ៍ស្រាវជ្រាវ (Research Writing Report
Paper)
១/. សំណេរបែបរៀបរាប់ (Descriptive Paragraph)
សំណេរបែបរៀបរាប់
គឺជាសំណេរដែលអ្នកសរសេររៀបរាប់ ពិពណ៌នា ដំណាល អំពី អ្វីមួយដែលមានជាដំណាក់កាល
លំដាប់លំដោយនៃព្រឹត្តិការណ៍ជាដើម។
ដំបូងអ្នកត្រូវធ្វើគម្រោងនៃការសរសេរថាតើវាចាប់ផ្តើមពីចំនុចណា?
ហើយបញ្ចប់វិញនៅចំនុចណា?
គម្រូនៃសំណេររៀបរាប់៖
ប្រធានបទៈ
បន្ទប់ជាទីចូលចិត្តរបស់ខ្ញុំ
នៅក្នុងផ្ទះរបស់ខ្ញុំ
បន្ទប់ដែលជាទីចូលរបស់ខ្ញុំគឺ បន្ទប់បាយ។ ប្រហែលជាមកពី
បន្ទប់បាយជាបន្ទប់សំខាន់បំផុតនៅក្នុងផ្ទះទាំងឡាយ
វាក៏ដូចគ្នាដែរសម្រាប់ផ្ទះរបស់ខ្ញុំ ពីព្រោះវាមិនត្រឹមតែ ជាកន្លែងសម្រាប់ញ៉ាំ និង
ចម្អិននោះទេ ប៉ុន្តែវាជាកន្លែងដែលសមាជិកគ្រួសារ សាច់ញាតិ និង មិត្តភក្តិ
ព្រមទាំងភ្ញៀវផងដែរ ដែលមកជួបជុំគ្នានៅទីនេះ។
ខ្ញុំមានអនុស្សាវរីយ៍រីករាយជាច្រើននៅទីនេះ។
ជាព្រឹត្តិការណ៍សាមញ្ញប្រចាំថ្ងៃ ដូចជា ចម្អិនអាហារពេលព្រឹកក្នុងពេលព្រឹកដ៏ងងឹត
ហើយត្រជាក់នារដូវរងាសម្រាប់គ្រួសារខ្ញុំ ដែលកំពុងតែគេងយ៉ាងស្ពឹក និង
ស្រឡាញ់គ្រែបំផុតនោះ, ការចម្អិនម្ហូបសម្រាប់ឱកាសពិសេស ដូចជា បុណ្យភ្ជុំ ចូលឆ្នាំ
កឋិន និង ពេលជួបជុំបងប្អូនជាដើម។ គ្រប់ពេលដែលយើងធ្វើពិធីជប់លៀង
អ្នកទាំងឡាយស្ទុះស្ទាចូលមកបន្ទប់បាយដើម្បីយកភេសជ្ជៈក្នុងទូរទឹកកក ម្ហូប និង
បង្អែមទាំងឡាយ ហើយវាតែងតែបញ្ចប់ដោយភាពអ៊ូអរ និង រញេរញ៉ៃបំផុតពេលមកជុំគ្នា។
អញ្ចឹងហើយ តើអ្វីទៅដែលបន្ទប់នេះមានរូបរាងឡើង? វាធំគួរសម
ប៉ុន្តែមិនណាស់ណាទេ។ វាធំល្មមដែល អាចដាក់តុបួនជ្រុងទ្រវែងធំបង្គួរមួយបាននៅចំកណ្តាល
ដែលតុនេះគឺជាចំនុចជុំគ្នានៃសមាជិកនានាដែលចូលមកក្នុងបន្ទប់នេះ។
មានបង្អួចធំមួយនៅខាងលើកន្លែងលាងចាន ដែលអាចមើលឃើញសួនច្បារនៅក្បែររបង ដែលមាន
ផ្កាចម្រុះពណ៌បាន។ មានចង្ក្រានបីដែលបង្កប់ក្នុងតុស៊ីម៉ង់ត៍មួយភ្ជាប់ដោយបំពង់ផ្សែងដែលចោះទម្លុះដំបូលបង្ហុយផ្សែងទៅលើ។
បន្ទប់នេះដាក់តាំងទៅដោយ ចាន ឆ្នាំង និង កែវ ព្រមទាំងសម្ភារៈនានាសម្រាប់ការចម្អិន
ជាពិសេស មានទូក្លាសេមួយដែលដាក់អោយត្រជាក់ផ្លែឈើ បន្លែ និង ភេសជ្ជៈផងដែរ។
តាមធម្មតា
ទ្វារមុខមិនសូវប្រើប៉ុន្មានទេសម្រាប់ចូលក្នុងបន្ទប់បាយនេះ។ សមាជិកក្នុងផ្ទះនិយមចូលតាម
ទ្វារក្រោយ ដែលមានន័យថា ពួកគេត្រូវបានទាក់ទាញអោយចូលមកទីនេះដោយក្លិនឈ្ងុយនៃអាហារ
ភេសជ្ជៈ ឬ បង្អែម ផ្លែឈើផ្សេងៗ
ធ្វើអោយគេមិនអាចទ្រាំធ្វើតាមក្បួនខ្នាតចូលតាមទ្វារមុខ។ គ្មានអ្វីគួរអោយសង្ស័យទេថា
ពេលវេលាដ៏រីករាយបំផុតមួយចំនួនរបស់ខ្ញុំ បានកើតឡើងនៅក្នុងបន្ទប់នេះ។
វាជាការពិតណាស់ថា
ក្នុងការសរសេរ អ្នកសរសេរត្រូវបង្ហាញនូវទស្សនៈរបស់ខ្លួនផ្ទាល់ ដោយមិនអាចជៀសរួចនោះ។
តាមពិតទៅសាស្ត្រាចារ្យភាគច្រើន អ្នកអានភាគច្រើន ចង់ដឹង ចង់អានពី
ទស្សនៈរបស់អ្នកសរសេរផ្ទាល់។ ទោះជាយ៉ាងណា អ្នកសរសេរត្រូវគាំទ្រទស្សនៈ របស់ខ្លួនជាមួយនិងព្រឹត្តិការណ៍ពិត(Factual
details)។
កាន់តែច្រើន គឺ កាន់តែប្រសើរ។
នៅក្នុងសំណេរកម្រិតខ្ពស់
ទោះបីជាប្រយោគខ្លះដែលត្រូវបានគេចាត់ទុកថាជា ការពិត(facts)ក៏ដោយ
ក៏វាត្រូវការ ការអះអាងបន្ថែមផងដែរ។ និយាយម្យ៉ាងទៀត វាត្រូវការការអះអាង
បន្ថែមដើម្បីអោយគេកាន់តែជឿជាក់ជាងមុន។ វាបង្ហាញផងដែរនូវភាពខុសគ្នារវាង ការពិត(Facts) និង ទស្សនៈ
(Opinions)។
· ការពិត(Facts)
គឺជាប្រយោគដែលលើកឡើងពីព្រឹត្តិការណ៍ពិតមិនអាចប្រកែកបាន។
Ø ព្រះអាទិត្យរះនៅទិសខាងកើត
លិចវិញនៅទិសខាងលិច។
Ø ជម្ងឺគ្រុនចាញ់កំពុងត្រូវបានកាត់បន្ថយយ៉ាងច្រើន។
Ø នៅកម្រិតនៃកំពស់ទឹកសមុទ្រ
ទឹកពុះនៅសីតុណ្ហភាព ១០០oC។
Ø តាមធម្មតាពេលមានភ្លៀងធ្លាក់
តែងមានផ្គរ រន្ទះ។
· ទស្សនៈ(Opinions)
គឺជាប្រយោគដែលមានមូលដ្ឋានលើជំនឿ អាកប្បកិរិយា រឺ ការយល់ឃើញរបស់មនុស្ស។
Ø មនុស្សប្រុសបើកបរបានប្រសើរជាងមនុស្សស្រី។(=គ្រាន់តែជាការយល់ឃើញទេ
តាមតាមការពិត មនុស្សស្រីខ្លះអាចបើកបរបានល្អដូចមនុស្សប្រុសដែរ ជួនកាល
បានល្អជាមនុស្សប្រុសមួយចំនួនផង)
Ø និស្សិតខាងអក្សរសាស្ត្រមិនចាំបាច់រៀនភាសាអង់គ្លេសច្រើនពេកទេ។
(=គ្រាន់តែជាការយល់ឃើញទេ
តាមតាមការពិត មុខវិជ្ជាខ្លះតម្រូវអោយអានឯកសារពីបរទេសដែលមានភាសាអង់គ្លេស ហើយ ភាសានេះជួនកាលចាំបាច់ក្នុងការសន្ទនាផង)
Ø ពួកអាមេរិកកាំង
រួសរាយតែសម្បកក្រៅទេ។ (=គ្រាន់តែជាការយល់ឃើញទេ តាមតាមការពិត មនុស្សខ្លះអញ្ចឹង
មនុស្សខ្លះទៀតទាំងចិត្តទាំងកាយ)
ការពិតដែលត្រូវការ
ការអះអាងបន្ថែម
|
ការអះអាងបន្ថែមដែលរឹងមាំ
|
Ø ការជក់បារីរបស់យុវជនកាន់តែកើនឡើង
Ø ជក់បារីបណ្តាលអោយកើតមហារីកសួត
|
Ø នៅឆ្នាំ ១៩៩៥
មន្ទីរព្យាបាលជំងឺទូទៅនៅអាមេរិកបានរាយការណ៍ថា យុវជនជាង បីលាននាក់ជក់បារី។
Ø វិទ្យាស្ថាននៃជំងឺមហារីកអាមេរិក
បានរាយការណ៍ថា បុព្វហេតុលេខ១ដែល បណ្តាលអោយកើតជំងឺមហារីកសួត
គឺមកពី ការជក់បារី។
|
១. ចូរអានប្រយោគខាងក្រោម តើប្រយោគណាជា ការពិត?
ប្រយោគណាជា ទស្សនៈ?
__________ ខ្យល់ក្នុងទីក្រុងកំពុងរងការបំពុល។
__________
គេគួរតែចេញច្បាប់ដែលរារាំងដល់ការបំពុលខ្យល់ដោយរោងចក្រនានា។
__________
ត្រង់ចំនុចផ្លូវប្រសព្វដែលបណ្តាលអោយមានគ្រោះថា្នក់ចរាចរគួរតែដាក់សញ្ញាចរាចរ។
__________ រថយន្តពីរគ្រឿងបានបុកគ្នានៅត្រង់ស្តុបផ្សារដើមគរ។
__________ អាមេរិកគួរបញ្ជូនជំនួយទៅក្រុមឧទ្ទាមនៅអាមេរិកកណ្តាល។
__________ ការប្រយុទ្ធរវាងរដ្ឋាភិបាលនិងក្រុមឧទ្ទាមនៅតែបន្តនៅអាមេរិកកណ្តាល។
__________ មានមនុស្ស ៣០០០នាក់ដែលឥតមានទីជម្រកនៅក្រុងភ្នំពេញ។
__________ អ្នកឥតទីជម្រកគួរតែត្រូវបានបញ្ជូនទៅកាន់ជម្រកនៅក្រៅក្រុងនារដូវរងានេះ។
២. កំនត់ថា តើណាជា ការពិត?
ណាជា ទស្សនៈ? តើ ការពិត ណាខ្លះដែលត្រូវការការអះអាងបន្ថែមទៀត?
__________ ជក់បារីជាការបន្ធូរអារម្មណ៍ ហេតុនេះវាគឺជារឿងគួរអោយរីករាយ
__________ លោកបណ្ឌិត Kathleen Parker, អ្នកឯកទេសខាងមហារីកដ៏ល្បី,
ថ្មីៗនេះបានទទួលស្គាល់នៅក្នុង
ការសម្ភាសន៍ថា “ថ្វីបើខ្ញុំមើលឃើញថាវាមានផលប៉ះពាល់ដល់សុខភាពស្ទើរតែរៀងរាល់ថ្ងៃនៅក្នុង
ការងាររបស់ខ្ញុំ,
ខ្ញុំនៅតែរីករាយជាមួយនិងការជក់បារីបន្ទាប់ពីអាហារពេលល្ងាច”។
__________ នៅដើមទស្សវត្សក្រោយនេះ
មនុស្សស្រីកាន់តែច្រើនឡើងនឹងស្លាប់ដោយជម្ងីមហារីកសួត នេះបើ
តាមការសិក្សារបស់វិទ្យាស្ថានមហារីកអាមេរិក។
__________ ការជក់បារីបានទាក់ទាញដល់យុវជនកាន់តែច្រើនឡើងៗ។
__________ យោងទៅតាម អត្ថបទកាសែត ញូវយ៉ក, ការជក់បារីគឺកំពុងកើនឡើងក្នុងចំនោម យុវជនអាយុខ្ទង់
៤០ដូចក្នុងចំនោមអ្នកអប់រំនៅមហាវិទ្យាល័យ ហើយគេអាចរក ចំនូលបានជាង ៣៥,០០០ដុល្លា
ប្រចាំឆ្នាំ។
__________
អ្នកដែលបើកកាត់ភ្លើងចរាចរពណ៌ក្រហមគួរតែត្រូវបានអប់រំដើម្បីអោយគេអាចបើកបរមានសុវត្ថិ
ភាពជាងមុន
__________ អ្នកដែលបើកកាត់ភ្លើងចរាចរពណ៌ក្រហម បណ្តាលអោយមានគ្រោះថ្នាក់ជាច្រើនរាប់បញ្ចូលទាំង
ស្លាប់និងរបួស គឺដូចជាការបំផ្លាញលុយរាប់លានដុល្លា
__________ អ្នកដែលបើកកាត់ភ្លើងចរាចរពណ៌ក្រហម គួរតែត្រូវបានគេដកប័ណ្ណបើកបរមួយរយៈពេល
__________ ទូទាំងប្រទេស ចំនួនអ្នកបើកបរកាត់ភ្លើងចរាចរពេលក្រហមដែលបណ្តាលអោយ មានគ្រោះថ្នាក់
កើនឡើង១៨%នៅចន្លោះឆ្នាំ១៩៩១-៩៥។
នៅឆ្នាំ ១៩៩១ មានអ្នកស្លាប់ ២,៤២៥នាក់ ដល់ឆ្នាំ
១៩៩៥ ចំនួនអ្នកស្លាប់កើនដល់ ២,៨៦៦នាក់។
ចូរអ្នកសរសេរ
អត្ថបទដែលមានបង្ហាញពីទស្សនៈរបស់អ្នក
លាយនិងការពិតដែលមានការអះអាងបញ្ជាក់បានត្រឹមត្រូវផង។
២/. សំណេរបែបប្រៀបធៀប (Comparison and Contrast Paragraph)
ជាញឹកញាប់ណាស់នៅក្នុងការសរសេរ
អ្នកនឹងចាំបាច់ត្រូវបង្ហាញពី លក្ខណៈស្រដៀងគ្នា ឬ ខុសគ្នា នៃគំនិត, មនុស្ស,
ព្រឹត្តិការណ៍ ឬ អ្វីផ្សេងៗ។ នៅពេលដែលអ្នកប្រៀបធៀបរឿងពីរ ឬ ច្រើន
អ្នកត្រូវគិតដល់ភាពដូចរឺស្រដៀង, ភាពខុស ឬផ្ទុយគ្នា។ វាជារឿងសំខាន់ដែលថា រឿងរ៉ាវ ព្រឹត្តិការណ៍
មនុស្ស... ដែលអ្នកប្រៀបធៀបវាស្ថិតនៅក្នុង ប្រភេទ កាលៈទេសៈ ក្រុម ដូចគ្នា ឬ
ផ្សេងគ្នា។ ជាឧទាហរណ៍ អ្នកមិនអាចប្រៀបធៀប ផ្ទះជាមួយនិងគោ ទេ, ប៉ុន្តែអ្នកអាច
ប្រៀបធៀបផ្ទះខ្មែរទៅនិងផ្ទះរបស់ចិន, អាមេរិក។ល។ ឬ ប្រៀបធៀបគោខ្មែរធម្មតា ទៅនិង
គោយកទឹកដោះ...។
នៅក្នុងសំណេរកម្រិតខ្ពស់
សំណេរប្រៀបធៀបត្រូវបានគេប្រើដើម្បីគាំទ្រចំនុចណាមួយ
ឬទាក់ទាញចំនាប់អារម្មណ៍អ្នកអាន។ ឧទាហរណ៍ នៅក្នុងថ្នាក់វិទ្យាសាស្ត្រនយោបាយ
អ្នកប្រហែលជាត្រូវធ្វើការប្រៀបធៀបអ្នកដឹកនាំថាតើ
អ្នកដឹកនាំណាមានភាពជោគជ័យជាងក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច ឬ ក្នុងថ្នាក់អក្សរសាស្ត្រអ្នកប្រហែលជាត្រូវប្រៀបធៀបរឿងខ្លីពីរ
ឬច្រើនចំពោះគំនិតអប់រំនៃរឿង។
ភាសាដែលគេប្រើក្នុងការប្រៀបធៀបមានដូចជាៈ
ប្រៀបធៀបចំនុចដូច
តាមរបៀបដូចគ្នានេះ ស្រដៀងគ្នានេះដែរ បើប្រៀបធៀបទៅ
ទាំងពីរនេះ ចំនុចរួមគឺ គឺវាដូចគ្នាទៅនិង
វាស្រដៀងគ្នានិង មិនខុសគ្នាពី គ្មានអ្វីគួរអោយប្លែកទេចំពោះ
បើគិតទៅវាមិនខុសគ្នាប៉ុន្មានទេចំពោះ ចំនុចដូចគ្នាគឺត្រង់
ក៏.....ដែរ ដូច ស្មើនិង ប្រហាក់ប្រហែលនិង...
ប្រៀបធៀបចំនុចខុសគ្នា
ទោះជាយ៉ាងណា ទោះជាយ៉ាងណាក៏ដោយ មិនដូច...ដែល....នោះទេ
ថ្វីត្បិតតែ ម្យ៉ាងវិញទៀត ផ្ទុយទៅវិញ
ខុសប្លែកតែ បើទោះជា ប៉ុន្តែ
បើនិយាយពីភាពខុស/ផ្ទុយគ្នាវិញ ខុសគ្នាស្រឡះពី....បែរជា....ទៅវិញ
នៅឡើយ គ្មានអ្វីដូចគ្នាសោះត្រង់ កុំថាឡើយដូចសូម្បីតែស្រដៀង
ប្លែកត្រង់ថា មិនដូច/មិនស្មើនិង/មិនប្រហាក់ប្រហែលនិង.....ទេ
បែរជា ....ទៅវិញ វាខុសពី រីឯ ....ទៅវិញ .......
គម្រូនៃការប្រើសំនួនក្នុងការប្រៀបធៀបមួយចំនួនខាងក្រោម៖
មានភាពស្របគ្នា/ខុសគ្នាជាច្រើនរវាង
___________និង ______________។
ការប្រៀបធៀប ___________និង ______________ បានបង្ហាញអោយឃើញនូវ_____________________
ជាការបកស្រាយនូវចំនុចដូចគ្នាជាច្រើន។
បានស្តែងចេញនូវភាពខុសគ្នាខាង________________
បើយើងក្រឡេកមើលទៅ_____________វិញ ឃើញថាខុសគ្នាឆ្ងាយណាស់។
ក្នុងគ្រាដែលសំក្លាយជាមនុស្សក្រីក្របែបនេះ
កាលណាសំនិយាយ មិត្តណាក៏បែរខ្នងអោយវាដែរ។
វាអង្គុយនឹងថ្កល់ដូចគល់ឈើ។
បរទេសស្រឡាញ់ខ្មែរមិនស្មើនិងខ្មែរស្រឡាញ់ខ្មែរដូចគ្នានោះទេ។
ខុសស្រឡះពីក្របី
គោជាសត្វដែលមានការអត់ធន់នឹងកម្តៅថ្ងៃ។
ឪពុកម្តាយវាជាមនុស្សឧស្សាហ៍ រីឯវាវិញបែរជាខ្ជិលច្រអូសទៅវិញ។
វិធីសាស្ត្រក្នុងការ
លើកមកបង្ហាញនូវការប្រៀបធៀប មានពីរបែប៖
វិធីសាស្ត្រដុំ
(Block Method)
សេចក្តីផ្តើម
1.
និយាយទូទៅដែលទាក់ទងប្រធានបទ
2.
កំនត់ចំនុចដែលនឹងត្រូវលើកយកមក ប្រៀបធៀប
3.
និយាយពីគោលបំណងដែលធ្វើការប្រៀប ធៀប
កថាខណ្ឌគាំទ្រ
1.
កថាខណ្ឌដំបូងៗគេៈ ចំនុចស្រដៀង/ដូច
2.
កថាខណ្ឌក្រោយមកៈ ចំនុចខុសគ្នា
សន្និដ្ឋាន
1.
និយាយពីគោលបំណងនៃការប្រៀបធៀប
ដោយប្រើពាក្យផ្សេងពីក្នុងសេចក្តីផ្តើម
2.
សរុបចំនុចដូចនិងចំនុចខុសគ្នា
3.
ទាញការសន្និដ្ឋាន
|
វិធីសាស្ត្ររាយចំនុច
(Point by Point Method)
សេចក្តីផ្តើម
1.
និយាយទូទៅដែលទាក់ទងប្រធានបទ
2.
កំនត់ចំនុចដែលនឹងត្រូវលើកយកមកប្រៀបធៀប
3.
និយាយពីគោលបំណងដែលធ្វើការប្រៀបធៀប
កថាខណ្ឌគាំទ្រ
1.
កថាខណ្ឌទី១ ចំនុចស្រដៀង និង ខុសគ្នា
2.
កថាខណ្ឌទី៣ ចំនុចស្រដៀង និង ខុសគ្នា
3.
កថាខណ្ឌទី៣ ចំនុចស្រដៀង និង ខុសគ្នា
សន្និដ្ឋាន
1.
និយាយពីគោលបំណងនៃការប្រៀបធៀប
ដោយប្រើពាក្យផ្សេងពីក្នុងសេចក្តីផ្តើម
2.
សរុបចំនុចដូចនិងចំនុចខុសគ្នា
3.
ទាញការសន្និដ្ឋាន
|
គម្រូកថាខណ្ឌ
បែបវិធីសាស្ត្រដុំ
ការសិក្សាតម្រូវអោយមានការខិតខំព្យាយាម
និង ស្វះស្វែងយ៉ាងខ្លាំង។ អ្នកសិក្សាកាន់តែមានចំនួនកើន ឡើង
ប៉ុន្តែទម្រង់នៃការសម្រេចគោលដៅរបស់ពួកគេខ្លះក៏មានសណ្ឋានប្រហែលគ្នា
រីឯខ្លះទៀតពុំមានលក្ខណៈ ដូចគេឯងឡើយ។ សុខ និង សៅ
ជានិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ
ហើយក៏ជាបុគ្គលគម្រូដែលខ្ញុំតែងតែមាននៅក្នុងចិត្តជានិច្ច។ អ្នកទាំងពីរ
មានចំនុចដូចគ្នាមួយចំនួនធំគួរអោយភ្ញាក់ផ្អើល។ ទោះជាយ៉ាងណា
អ្នកទាំងពីរក៏មានចំនុចខុសគ្នាស្ទើរមិនគួរអោយជឿ។ ម៉ោងសិក្សា អត្តចរិក ការស្លៀកពាក់
និង បែបបទនៃការគិត របស់អ្នកទាំងពីរគឺជាចំនុចរួម ហើយក៏ជាចំនុចខុសគ្នាដែរ។
ដោយសារតែការស្វែងរកការប្រៀបធៀបនេះហើយ វា បានធ្វើអោយខ្ញុំ
អាចរកឃើញផ្លូវមួយសម្រាប់ការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ខ្ញុំ។
លក្ខណៈដូចគ្នារវាង សុខ និង សៅគឺសាមញ្ញទេ។
ពួកគេមានការកំនត់ម៉ោងសិក្សា និង ការគិតដូចគ្នា។ ទាំងសុខក្តី
ទាំងសៅក្តីសុទ្ធតែបានដាក់ការរៀបចំនៃការសិក្សាមុខវិជ្ជានិមួយៗ មានម៉ោង មានពេល
មានមុខវិជ្ជា ត្រូវរៀន។ ខ្ញុំបានឃើញកាលវិភាគរបស់សុខ ក៏ដូចជារបស់សៅដែរ នៅថ្ងៃច័ន្ទ
គាត់កំនត់ថា ត្រូវតែមានភាពរៀប រយគ្រប់មុខវិជ្ជាដែលគ្រូដាក់អោយធ្វើ។ បន្ថែមពីនេះ
នៅរៀងរាល់ពេលរសៀល ពួកគេទាំងពីរសុទ្ធតែដាក់កំនត់ ខ្លួនឯងថាត្រូវចូលបណ្ណាល័យ។
បើតាមបទពិសោធន៍នៃការចូលប្រឡូកក្នុងការសិក្សាជាមួយពួកគេកន្លងមក ខ្ញុំអាចកំនត់បានថា
ពួកគេមានការគិតមិនខុសគ្នាប៉ុន្មានទេ។ ជាក់ស្តែងណាស់ ពួកគេតែងតែជជែកជាមួយមិត្តភក្តិ
មួយចំនួនជាញឹកញាប់ថា
ការសិក្សាដែលទទួលបានសញ្ញាបត្រហើយគ្មានសមត្ថភាពពិតប្រាកដមិនអាចធ្វើការ
អោយបានជោគជ័យនោះឡើយ។ ថ្ងៃមុនខ្ញុំបានបបួលសុខទៅដើរលេងនៅមាត់ទន្លេ ចំពេលគាត់កំពុងធ្វើកិច្ចការ
គ្រូ
គាត់ប្រកែកដាច់ខាតដោយគាត់សុំអោយខ្ញុំរង់ចាំដល់ថ្ងៃក្រោយពេលគាត់ធ្វើកិច្ចការនោះចប់។
ចំនែកសៅវិញ បានច្រានចោលការបបួលរបស់ខ្ញុំដោយនិយាយថា
បើកិច្ចការណាដែលអាចសម្រេចបានក្នុងពេលនេះ ហេតុអ្វិគាត់ចាំបាច់ត្រូវទុករង់ចាំដល់ថ្ងៃក្រោយ?
គាត់នៅតែបន្តការងារនោះរហូតទាល់តែរួច ទើបគាត់ព្រមទៅជាមួយខ្ញុំ។
ទោះជាចំនុចខាងលើនេះ
ជាចំនុចរួមដែលអ្នកទាំងពីរមានដូចគ្នាក៏ដោយ ប៉ុន្តែអត្តចរិត និង ការស្លៀកពាក់
របស់ពួកគេមានលក្ខណៈខុសគ្នាស្រលះ។ សុខ ជាមនុស្សនឹងន ម៉ឺងម៉ាត់ និង ហ្មត់ចត់
រីឯសៅវិញជាមនុស្សលេង សើច និង រួសរាយជាងសុខ។ រាល់ពេលសុខឡើងធ្វើបទបង្ហាញម្តងៗ
គាត់តែងតែបង្ហាញនូវចរិតម៉ឺងម៉ាត់ ទាំងទឹក មុខ ទាំងពាក្យសម្តី
ដោយលើកយកខ្លឹមសារនិងការបកស្រាយតែម្តង។ ផ្ទុយទៅវិញ ក្នុងសភាពដូចគ្នា សៅ បង្ហាញ
នូវទឹកមុខញញឹមលាយដោយពាក្យកំប្លែងបន្តិចបន្តួចផងដែរ។ សម្រាប់ការស្លៀកពាក់វិញ
សៅជាមនុស្សទាន់សម័យ
ចេះរកសម្លៀកបំពាក់ផ្លាស់ប្តូរទៅតាមការនិយមនិងមានភ្លីជាប់ជានិច្ច។ បើសម្រាប់សុខវិញ
គាត់គិតថា សម្លៀកបំពាក់ពុំមែនជាគោលដៅរបស់គាត់ឡើយ។
គាត់តែងស្លៀកពាក់តាមការកំនត់របស់សាលា និង ចំនូលចិត្ត របស់គាត់នៅផ្ទះសាមញ្ញៗ អាវយឺត
ខោខ្លឺត្រឹមភ្លៅ ដូចមនុស្សចាស់អញ្ចឹង។
ដោយការសម្លឹង និង សង្កេតមើលលក្ខណៈរបស់អ្នកទាំងពីរ
វាជាហេតុជម្រុញអោយខ្ញុំបានការគិតមួយបែបផ្សេង
ដែលខ្ញុំយល់ថានឹងជួយខ្ញុំអោយមានលក្ខណៈពិសេសលើសអ្នកទាំងពីរ។ សុខ និង សៅមានការកំនត់
គោលដៅ គិត ការប្រព្រឹត្តល្អដែលគួរអោយខ្ញុំយកគម្រូតាម។
ចំនុចខុសគ្នារវាងអ្នកទាំងពីរលើអត្តចរិត និង ការស្លៀកពាក់ គឺជាចំនុចដែលទាក់ទាញ និង
ពញាក់អារម្មណ៍ខ្ញុំអោយនឹកដល់អ្វីម្យ៉ាងសម្រាប់អភិវឌ្ឍន៍ និង
រៀបចំខ្លួនខ្ញុំអោយមានលក្ខណៈពិសេស។ អ្នកទាំងពីរគឺជាបុគ្គលគម្រូនិងជាបទពិសោធន៍
ដែលធ្វើអោយដឹងថាគ្មានអ្វីដែលសុទ្ធតែល្អឥតខ្ចោះនោះឡើយ។ ការប្រព្រឹត្តខ្លួន
ការស្លៀកពាក់ និង ការបញ្ចេញឫកពារក្នុងសង្គម ត្រូវចេះប្រែប្រួលទៅតាមកាលៈទេសៈ និង
តាមនិន្នាកាសង្គមផងដែរ។ នោះហើយគឺជាអ្វីដែលគឺជារូបខ្ញុំសព្វថ្ងៃនេះឯង។
គម្រូនៃសំណេរប្រៀបធៀបបែបរាយចំនុច
ការសិក្សាតម្រូវអោយមានការខិតខំព្យាយាម
និង ស្វះស្វែងយ៉ាងខ្លាំង។ អ្នកសិក្សាកាន់តែមានចំនួនកើន ឡើង
ប៉ុន្តែទម្រង់នៃការសម្រេចគោលដៅរបស់ពួកគេខ្លះក៏មានសណ្ឋានប្រហែលគ្នា
រីឯខ្លះទៀតពុំមានលក្ខណៈ ដូចគេឯងឡើយ។ សុខ និង សៅ
ជានិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ ហើយក៏ជាបុគ្គលគម្រូដែលខ្ញុំតែងតែមាននៅក្នុងចិត្តជានិច្ច។
អ្នកទាំងពីរ មានចំនុចដូចគ្នាមួយចំនួនធំគួរអោយភ្ញាក់ផ្អើល។ ទោះជាយ៉ាងណា
អ្នកទាំងពីរក៏មានចំនុចខុសគ្នាស្ទើរមិនគួរអោយជឿ។ ម៉ោងសិក្សា អត្តចរិក ការស្លៀកពាក់
និង បែបបទនៃការគិត របស់អ្នកទាំងពីរគឺជាចំនុចរួម ហើយក៏ជាចំនុចខុសគ្នាដែរ។
ដោយសារតែការស្វែងរកការប្រៀបធៀបនេះហើយ វា បានធ្វើអោយខ្ញុំ
អាចរកឃើញផ្លូវមួយសម្រាប់ការប្រព្រឹត្តផ្ទាល់ខ្លួនរបស់ខ្ញុំ។
លក្ខណៈដូចគ្នារវាង សុខ និង សៅគឺពួកគេមានការកំនត់ម៉ោងសិក្សា ប៉ុន្តែអត្តចរិតរបស់គេខុសគ្នាស្រឡះ។
សុខនិងសៅមានការកំនត់ម៉ោងពេលសិក្សាត្រឹមត្រូវ ដូចជាដាក់ជាកាលវិភាគរៀន ចូលបណ្ណាល័យ
ជាដើម ផ្ទុយទៅវិញសុខមានលក្ខណៈម៉ឺងម៉ាត់ជាងសៅ។ សុខ ជាមនុស្សនឹងន ម៉ឺងម៉ាត់ និង
ហ្មត់ចត់ រីឯសៅវិញជាមនុស្សលេង សើច និង រួសរាយជាងសុខ។
រាល់ពេលសុខឡើងធ្វើបទបង្ហាញម្តងៗ គាត់តែងតែបង្ហាញនូវចរិតម៉ឺងម៉ាត់ ទាំងទឹក មុខ
ទាំងពាក្យសម្តី ដោយលើកយកខ្លឹមសារនិងការបកស្រាយតែម្តង។ ផ្ទុយទៅវិញ ក្នុងសភាពដូចគ្នា
សៅ បង្ហាញ នូវទឹកមុខញញឹមលាយដោយពាក្យកំប្លែងបន្តិចបន្តួចផងដែរ។
បើតាមបទពិសោធន៍នៃការចូលប្រឡូកក្នុងការសិក្សាជាមួយពួកគេកន្លងមក
ខ្ញុំអាចកំនត់បានថា ពួកគេមានការគិតមិនខុសគ្នាប៉ុន្មានទេ។ ជាក់ស្តែងណាស់ ពួកគេតែងតែជជែកជាមួយមិត្តភក្តិ
មួយចំនួនជាញឹកញាប់ថា
ការសិក្សាដែលទទួលបានសញ្ញាបត្រហើយគ្មានសមត្ថភាពពិតប្រាកដមិនអាចធ្វើការ
អោយបានជោគជ័យនោះឡើយ។ ថ្ងៃមុនខ្ញុំបានបបួលសុខទៅដើរលេងនៅមាត់ទន្លេ ចំពេលគាត់កំពុងធ្វើកិច្ចការ
គ្រូ គាត់ប្រកែកដាច់ខាតដោយគាត់សុំអោយខ្ញុំរង់ចាំដល់ថ្ងៃក្រោយពេលគាត់ធ្វើកិច្ចការនោះចប់។
ចំនែកសៅវិញ បានច្រានចោលការបបួលរបស់ខ្ញុំដោយនិយាយថា
បើកិច្ចការណាដែលអាចសម្រេចបានក្នុងពេលនេះ
ហេតុអ្វីគាត់ចាំបាច់ត្រូវទុករង់ចាំដល់ថ្ងៃក្រោយ?
គាត់នៅតែបន្តការងារនោះរហូតទាល់តែរួច ទើបគាត់ព្រមទៅជាមួយខ្ញុំ។
ដោយឡែកបើមើលទៅលើការស្លៀកពាក់វិញ អ្នកទាំងពីរ មិនដូចគ្នាឡើយសម្រាប់ការតុបតែងខ្លួន។
សៅជាមនុស្សទាន់សម័យ
ចេះរកសម្លៀកបំពាក់ផ្លាស់ប្តូរទៅតាមការនិយមនិងមានភ្លីជាប់ជានិច្ច។ បើសម្រាប់សុខវិញ
គាត់គិតថា
សម្លៀកបំពាក់ពុំមែនជាគោលដៅរបស់គាត់ឡើយ។ គាត់តែងស្លៀកពាក់តាមការកំនត់របស់សាលា
និង ចំនូលចិត្ត របស់គាត់នៅផ្ទះសាមញ្ញៗ អាវយឺត ខោខ្លឺត្រឹមភ្លៅ
ដូចមនុស្សចាស់អញ្ចឹង។
ដោយការសម្លឹង
និង សង្កេតមើលលក្ខណៈរបស់អ្នកទាំងពីរ វាជាហេតុជម្រុញអោយខ្ញុំបានការគិតមួយបែបផ្សេង
ដែលខ្ញុំយល់ថានឹងជួយខ្ញុំអោយមានលក្ខណៈពិសេសលើសអ្នកទាំងពីរ។ សុខ និង សៅមានការកំនត់
គោលដៅ គិត ការប្រព្រឹត្តល្អដែលគួរអោយខ្ញុំយកគម្រូតាម។
ចំនុចខុសគ្នារវាងអ្នកទាំងពីរលើអត្តចរិត និង ការស្លៀកពាក់ គឺជាចំនុចដែលទាក់ទាញ និង
ពញាក់អារម្មណ៍ខ្ញុំអោយនឹកដល់អ្វីម្យ៉ាងសម្រាប់អភិវឌ្ឍន៍ និង
រៀបចំខ្លួនខ្ញុំអោយមានលក្ខណៈពិសេស។ អ្នកទាំងពីរគឺជាបុគ្គលគម្រូនិងជាបទពិសោធន៍
ដែលធ្វើអោយដឹងថាគ្មានអ្វីដែលសុទ្ធតែល្អឥតខ្ចោះនោះឡើយ។ ការប្រព្រឹត្តខ្លួន
ការស្លៀកពាក់ និង ការបញ្ចេញឫកពារក្នុងសង្គម ត្រូវចេះប្រែប្រួលទៅតាមកាលៈទេសៈ និង
តាមនិន្នាកាសង្គមផងដែរ។ នោះហើយគឺជាអ្វីដែលគឺជារូបខ្ញុំសព្វថ្ងៃនេះឯង។
កិច្ចការរបស់អ្នកៈ
ចូរអ្នកជ្រើសរើសប្រធានបទមកសរសេរតាមគម្រូខាងលើ។
គម្រូទី២បែបខ្លីនៃ កថាខណ្ឌប្រៀបធៀប
ប្រធានបទ៖ កុមារភាព-ពេលវេលាដ៏ល្អបំផុតក្នុងជីវិត
តើមានមនុស្សរូបណាដែលថា
មិនឆ្លងកាត់ភាពជាកុមារ? ស្ថិតក្នុងសភាពជាមនុស្សពេញវ័យដូចសព្វថ្ងៃ
បានជួបប្រទះនូវកិច្ចការ និង រឿងរ៉ាវជាច្រើនដែលមកឆ្លងកាត់ក្នុងដំណើរជីវិត។
នឹកឃើញដល់កាលពីក្មេង បានធ្វើ អោយកើតមាននូវអារម្មណ៍ និងការយល់ឃើញច្រើនបែបសណ្ឋាន។
មនុស្សមួយចំនួននិយាយថា កុមារភាពគឺជា ពេលវេលាដ៏ល្អបំផុតក្នុងជីវិត។ ទោះជាយ៉ាងណាក្តី
ក្នុងសភាពជាកុមារម្នាក់ វាមានទាំងចំនុចល្អ
មានទាំងចំនុចមិនល្អ។ តើអ្វីទៅជាចំនុចពិភាក្សាលើបញ្ហានេះ?
ចំនុចល្អគឺនៅត្រង់ថា
កុមារមានទំនួលខុសត្រូវតិចតួច។ ជាឧទាហរណ៍, អ្នកមិនចាំបាច់ត្រូវទៅធ្វើការ, បង់
ថ្លៃវិក័យបត្រផ្សេងៗ, ត្រូវទៅទិញឥវ៉ាន់ ធ្វើម្ហូប ឬ សំអាតផ្ទះ។ នេះមានន័យថា
កុមារភាពមានសេរីភាពជាច្រើន សម្រាប់ធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើ-
មើលទូរទស្សន៍, លេងជាមួយកម្មវិធីកុំព្យូទ័រ, ដើរលេងជាមួយមិត្តភក្តិ, លេងកីឡា
ឬធ្វើតាមចំនង់ខ្លួនឯងដែលចង់។ ចំនុចមួយផ្សេងទៀតគឺថា/ជាងនេះទៅទៀត
ថ្លៃឈ្នួល ថ្លៃសេវា សាធារណៈ ចូលមើលកុន
ចូលសួនកំសាន្ត មជ្ឈមណ្ឌលកីឡា កុមារត្រូវបង់ថ្លៃតិច ឬ មិនបង់ថ្លៃផងក៏មាន។ ក្រៅពី
នេះ សម្រាប់ទង្វើនានាដែលតម្រូវអោយមានការទទួលខុសត្រូវ កុមារគ្មានទេ នេះបើយោងទៅតាមច្បាប់ប្រទេស។
អ្វីទាំងអស់ខាងលើនេះ ធ្វើអោយកុមារភាពគឺជា ជីវិតដ៏គួរអោយរំភើប និង
ជាពេលដ៏សប្បាយក្នុងឆាកជីវិត។
ផ្ទុយទៅវិញអ្វីគ្រប់យ៉ាងដែលមានលើលោកនេះក្រៅពីចំនុចល្អនៅតែមានចំនុចមិនល្អជាគូមិនដែលខាន។
គុណវិបត្តិមួយក្នុងចំនោមគុណវិបត្តិនានាដែលកុមារភាពមានគឺ
អ្នកត្រូវចំនាយពេលរាល់ថ្ងៃ-ថ្ងៃច័ន្ទដល់សុក្រ-នៅសាលារៀន។ ការសិក្សា តាមធម្មតាមានន័យថា
អ្នកត្រូវធ្វើកិច្ចការដែលគ្រូដាក់អោយធ្វើ ហើយនិងប្រឡង។ បន្ថែមលើសពីនេះទៅទៀត
អ្នកប្រហែលជាមានពេលវេលាច្រើន
ប៉ុន្តែអ្នកកម្រនឹងត្រូវបានអនុញ្ញាតអោយធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើណាស់។
អ្នកជាធម្មតាត្រូវតែសុំប៉ាម៉ាក់របស់អ្នកជាមុនសិន ថាតើអ្នកអាចធ្វើរឿងនោះ បានរឺទេ?
អ្នកត្រូវសុំការអនុញ្ញាតតាំងពីការរាប់អានមិត្តភក្តិ រហូតដល់
ការទៅចូលរួមពិធីជប់លៀង។ ចុងក្រោយ ថ្វីបើតម្លៃសម្រាប់កុមារទាប
ប៉ុន្តែរបស់របរទាំងឡាយនៅតែថ្លៃសម្រាប់អ្នក ព្រោះអ្នកមានលុយតិច ដោយហេតុថា
ប៉ាម៉ាក់មិនអោយលុយអ្នកកាន់ច្រើនទេ។ អ្នកមិនដែលមានលុយគ្រប់គ្រាន់ល្មមសម្រាប់ទិញ-ធ្វើអ្វីគ្រប់យ៉ាងដែល អ្នកចង់នោះឡើយ។ តាមពិតទៅ
ជួនកាលគ្មានសិទ្ធិអ្វីទាំងអស់សម្រាប់ការធ្វើអ្វីមួយ។
សរុបសេចក្តីទៅ
ថ្វីបើមនុស្សខ្លះមើលឃើញថា សភាពជាកុមារ គឺជាពេលល្អបំផុតសម្រាប់ជីវិត ប៉ុន្តែក្នុង
ទស្សនៈរបស់ខ្ញុំ ក្មេងៗគ្មានជម្រើសពិតប្រាកដសម្រាប់ខ្លួនឯង
គ្មានឯករាជ្យ-ម្ចាស់ការលើខ្លួនឯងនិងលុយកាក់។ ខ្ញុំ មិនប្រកែកទេថា វាជាការពិតដែលថា
ជម្រើស, លុយ និង ភាពម្ចាស់ការ ទាំងអស់នេះនាំមកនូវ ការទទួលខុសត្រូវ និង
ការរឹតបន្តឹង ដែលធ្វើអោយយើងកាន់តែឈានចូលដល់យុវវ័យ។
ដោយយកគម្រូតាមកថាខណ្ឌខាងលើចូរ
សរសេរកថាខណ្ឌដែលបង្ហាញពីភាពខុសប្លែកគ្នា ដោយចែកជា ៤កថាខណ្ឌ៖
កថាខណ្ឌទី១៖
ផ្តើមសេចក្តីដែលបង្ហាញអោយឃើញពីបដិមតិ(មតិផ្ទុយគ្នា)
កថាខណ្ឌទី២៖
បង្ហាញពីចំនុចវិជ្ជមាន
កថាខណ្ឌទី៣៖
បង្ហាញពីចំនុចអវិជ្ជមាន
កថាខណ្ឌទី៤៖
បញ្ចប់សេចក្តី និង បង្ហាញពីទស្សនៈរបស់អ្នកសរសេរ
ប្រធានបទ៖
ការមើលទូរទស្សន៍
ចំនុចវិជ្ជមាន
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
|
ចំនុចអវិជ្ជមាន
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· _________________________________
|
ប្រធានបទ៖
ការធ្វើដំណើរតាមរថភ្លើង
ចំនុចវិជ្ជមាន
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
|
ចំនុចអវិជ្ជមាន
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· _________________________________
|
ប្រធានបទ៖
ការប្រើប្រាស់កុំព្យូទ័រ
ចំនុចវិជ្ជមាន
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
|
ចំនុចអវិជ្ជមាន
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· __________________________________
· _________________________________
|
៣/. សំណេរបែបហេតុ-ផល (Cause and Effect Paragraph)
និយមន័យ:
នៅក្នុងសំណេរប្រភេទនេះ, គោលបំណងសំខាន់គឺបង្ហាញពី ហេតុ (ដើមហេតុនានា) ឬក៏ ផលប៉ះពាល់ (លទ្ធផលនានា) អំពីព្រឹត្តិការណ៍
ឬ ស្ថានភាពណាមួយ។
ឧទាហរណ៍.
បុព្វហេតុនានានៃកង្វក់ខ្យល់ (កត្តាចម្រុះដែលនាំអោយមានកង្វក់ខ្យល់).
ឧទាហរណ៍.
ផលអាក្រក់នានាដែលបណ្តាល់មកពីការមើលទូរទស្សន៍ច្រើនពេក (ផលអាក្រក់ទាំងឡាយដែលមកពីការធ្វើបែបនេះ).
ពេលខ្លះព្រឹត្តិការណ៍មួយបណ្តាលអោយអ្វីមួយផ្សេងកើតឡើង, ហើយស្ថានភាពនោះក៏នាំទៅ
ដល់ការកើតឡើងព្រឹត្តិការណ៍មួយផ្សេងទៀត, ហើយវាក៏បណ្តាលអោយព្រឹត្តិការណ៍ផ្សេងទៀត
កើតឡើង ។ បែបនេះគេហៅថា លំនាំហេតុ-ផល(Causal
Chain)
ឬ ផលប៉ះពាល់បែប Domino ។
ឧទាហរណ៍.
ការប្រើថ្នាំបំបាត់ក្លិន នឹងនាំមកនូវទីបញ្ចប់នៃពិភពលោក
ប្រហែលជាមាន
ហេតុ-ផល ជាច្រើនពីការប្រើប្រាស់ថ្នាំនេះ។ យ៉ាងណាក្តី, នៅក្នុងការសរសេររបស់សិស្ស,
វាជារឿងមួយដែលសិស្សចាំបាច់ត្រូវចងចាំថា គួរតែលើកយកហេតុ-ផលសំខាន់ អោយបានយ៉ាងហោច ២ ទៅ ៣ ចំនុច
ដែលនឹងបង្កើតបានជាការអភិវឌ្ឍនៃកថាខណ្ឌរបស់ខ្លួន ។
ការរៀបចំ
យោងទៅតាមប្រធានបទ, ការរៀបចំសំណេរបែបនេះ
មាន បី:
1. ពហុហេតុ > ផលប៉ះពាល់តែមួយ (Multiple
causes--> 1
effect)
នៅក្នុងទម្រង់នេះ, ការរៀបចំត្រូវធ្វើឡើងដូចខាងក្រោម:
ប្រយោគសំខាន់: កង្វក់ខ្យល់បង្កឡើងដោយកត្តាដូចតទៅនេះ:
ការបញ្ចេញហ្គាសពីឡានទាំងឡាយ, គ្មានការគ្រប់គ្រងលើការបញ្ចេញផ្សេងពីឧស្សាហកម្មទាំងឡាយ,
និង ការដុតធ្យូងថ្មដែលមានគុណភាពអន់ក្នុងការទាញយកកម្តៅ ។
I.
ការបញ្ចេញហ្គាសពីឡានទាំងឡាយ
A. រដ្ឋាភិបាលមិនបានគ្រប់គ្រងអោយបានតឹងរ៉ឹង
B. ពលរដ្ឋគ្មានមនសិការគ្រប់គ្រាន់
II.គ្មានការគ្រប់គ្រងលើការបញ្ចេញផ្សេងពីឧស្សាហកម្ម
A. គ្មានការចុះត្រួតពិនិត្យអោយបានទៀងទាត់លើការបញ្ចេញផ្សែង
B. រោងចក្រទាំងឡាយដាក់ទីតាំងនៅក្នុងតំបន់ដែលមានមនុស្សរស់នៅ
III.
ការដុតធ្យូងថ្មដែលមានគុណភាពអន់ដើម្បីយកកម្តៅ
A. គ្មានការត្រួតពិនិត្យពីរដ្ឋាភិបាល
B. ការប្រើប្រាស់ថាមពលផ្សេងទៀតត្រូវចំនាយច្រើន
នេះគឺជាទម្រង់នៃការសរសេរកថាខណ្ឌអំពី
កង្វក់ខ្យល់ ។ វាបង្ហាញអោយឃើញថា វាមានគំនិតសំខាន់ ហើយនិងមានគំនិតតូចៗពីរគាំទ្រ ។
បន្ថែមពីនេះ នៅពេលសរសេរ គំនិតនិមួយៗ នឹងត្រូវធ្វើការបកស្រាយ និង
លើកឧទាហរណ៍បញ្ជាក់យ៉ាងសមរម្យ ល្មមអោយអ្នកអានអាចជឿ ថាពិតជា អញ្ចឹងមែន ។
2.
ហេតុតែមួយ បណ្តាលអោយមានផលប៉ះពាល់ច្រើន 1 Cause-->
Multiple effects
នៅក្នុងទម្រង់មួយនេះ, ផលប៉ះពាល់ទាំងឡាយនៃស្ថានភាពមួយ
ត្រូវបានពន្យល់ចេញជា ច្រើនកថាខណ្ឌដាច់ដោយឡែកពីគ្នា តាមការរៀបចំដូចខាងក្រោម:
គំនិតសំខាន់: មើលទូរទស្សន៍ច្រើនគឺជាបញ្ហាសង្គមដ៏ចម្បងមួយនៅសតវត្សនេះ,
ដែលមាន ផលប៉ះពាល់ច្រើនលើ រាងកាយ និង ផ្លូវចិត្តរបស់មនុស្ស ។
I.
ការញ៉ាំគ្មានពេលត្រឹមត្រូវ
A. អាហារពេលមើលទូរទស្សន៍
B. បណ្តាលអោយធាត់ដុះពោះ
II.
បញ្ហាក្នុងការទំនាក់ទំនងគ្នាក្នុងសង្គម
A. សម្បូរអំពើហឹង្សា
B. គ្មានអន្តរទំនាក់ទំនងផ្ទាល់ៗ
លើកនេះ យើងដាក់ចាត់ផលប៉ះពាល់ជា ពីរក្រុម៖
ខាងរាងកាយ និង ផ្លូវចិត្ត ដោយក្នុង ក្រុមនៃ ផលប៉ះពាល់មួយៗ មានគំនិតគាំទ្រពីរ A និង B ។ នៅពេលសរសេរបកស្រាយ, គំនិតគាំទ្រលើផលប៉ះពាល់និមួយៗ គួរតែត្រូវបានពន្យល់
បកស្រាយ និង លើឧទាហរណ៍មកបង្ហាញ អោយបានសមស្របទៅតាមសភាពជាក់ស្តែង ។
3.
លំនាំហេតុ-ផល Causal
chain / Domino
នៅក្នុងទម្រង់នេះ, ព្រឹត្តិការណ៍នានាជាច្រើន
បាននាំទៅដល់ការកើតឡើងនូវព្រឹត្តិការណ៍មួយផ្សេងទៀត, ដូចការ
រៀបចំខាងក្រោមនេះ:
ប្រយោគសំខាន់: ការប្រើថ្នាំបំបាត់ក្លិនដែលមានសារធាតុ
chlorofluorocarbon gas នឹងនាំទៅដល់ទីបញ្ចប់នៃពិភពលោក
Chlorofluorocarbon
gases ផ្ទុកភាគច្រើននៅក្នុងថ្នាំបំបាត់ក្លិន ហើយបញ្ចេញទៅក្នុងខ្យល់
" សារធាតុនេះវានឹងស៊ីស្រទាប់អូសូន
ហើយធ្វើអោយស្រទាប់អូសូនធ្លុះធ្លាយ" កាំរស្មីពណ៌ស្វាយរបស់ព្រះអាទិត្យនឹងចាំងចូលមកផែនដីទាំងស្រុង
ហើយធ្វើអោយទឹកកកនៅប៉ូលទាំងពីររលាយ " ទឹកកកដែលរលាយមកពីប៉ូលទាំងពីរនឹងនាំអោយកម្ពស់ទឹកសមុទ្រកាន់តែកើនឡើង" ទឹកសមុទ្រនឹងឡើងលិចលើផែនដី
ហើយមនុស្សនឹងគ្មានកន្លែងរស់នៅ
លើកនេះ, គំនិតសំខាន់និមួយៗគួរតែត្រូវបានគាំទ្រដោយ
ឧទាហរណ៍ទាំងឡាយ, ដោយការចុះស្ថិតិដែលបង្ហាញថា
មានរោងចក្រជាច្រើនជាមួយនិងថ្នាំបំបាត់ក្លិនបានបញ្ចេញទៅក្នុងអាកាសនូវសារធាតុ chlorofluorocarbons, ដែលធ្វើអោយមានការឡើងកម្រិតកម្ពស់ទឹកសមុទ្រ
-ល-
ភាសាដែលត្រូវប្រើ ក្នុងការបង្ហាញ ហេតុ និង ផល មានដូចជា:
ជាលទ្ធផល
ជាវិបាក បើមើលទៅលើផលប៉ះពាល់ ដូច្នេះ
រាប់ចាប់ពី ខណៈដែល ព្រោះតែ
ហេតុផលមួយថា
ហេតុអ្វី...
ហេតុផលសំខាន់បំផុតមួយក្នុងចំនោមហេតុផលសំខាន់ៗនានា
គឺថា ហេតុអ្វី...
ហេតុផលចម្បងថា
ហេតុដែលនាំអោយ...
មានហេតុផលច្រើនផ្សេងទៀតដែលបង្ហាញពី, ...
ត្រូវចាំថា
យើងមិនត្រូវភ្លេចពីការប្រើប្រាស់ ពាក្យភ្ជាប់សេចក្តី នោះឡើយ ព្រោះវានឹងធ្វើអោយ
សំណេររបស់យើងមានភាពជាប់ទាក់ទងគ្នាពីចំនុចមួយ ទៅចំនុចមួយ, ពីបញ្ហាមួយ ទៅបញ្ហាមួយទៀត
ដែលធ្វើអោយអ្នកអានចង់តាមដានការបកស្រាយរបស់យើង ។ ទោះជាយ៉ាងណា, ការប្រើពាក្យភា្ជប់សេចក្តីច្រើនពេក
ក៏ជាការធ្វើអោយខ្លឹមសារមានភាព សាំ មិនគួរអោយចង់អាន ស្ទះការគិត,
យើងគួរប្រើតែនៅពេលចាំបាច់មួយចំនួនប៉ុណ្ណោះ ។
ឧទាហរណ៍គម្រូ
ផលប៉ះពាល់នៃការមើលទូរទស្សន៍ច្រើនពេក
របកគំហើញនានា និង ការបង្កើតឡើងនូវឧបករណ៍ប្រើប្រាស់នានា
តែងតែស្វាគមន៍យើងរហូតដល់យើងដល់ដំណាក់កាលមួយ រំលោភលើប្រយោជន៍ដែលវាមាន ហើយក៏ត្រូវបានទទួលរងការជះឥទ្ធិពលប្រឆាំងពីវាមកវិញ
។ ករណីមួយនោះ គឺនៅពេលលោក Wilhelm Roentgen បានរកឃើញម៉ាស៊ីន
x-ray ហើយក្នុងរយៈពេល ៥ឆ្នាំ, កងទ័ពអង់គ្លេសបានប្រើម៉ាស៊ីន x-ray ចល័តដើម្បីកំនត់ទីតាំងគ្រាប់កាំភ្លើង
និង អំបែងគ្រាប់ នៅក្នុងរាងកាយទាហានរងរបួសនៅប្រទេស Sudan ។ ទូរទស្សន៍ក៏ត្រូវបានគេបង្កើតឡើងក្នុងគំនិតវិជ្ជមានផងដែរ – គ្មានព្រំដែនក្នុងការមើលពីប្រទេសមួយទៅប្រទេសមួយ,
ការអប់រំនិងការទំនាក់ទំនង នឹងក្លាយជាលក្ខណៈសកល -ល- ទោះជាយ៉ាងណាក្តី, ពួកយើងកំពុងព្យាយាម
ពុះពារយកឈ្នះលើ ការគ្របសង្កត់ខាងផ្លូវកាយ និង ផ្លូវចិត្ត ដែលទូរទស្សន៍មានមកលើយើង
។
ផលប៉ះពាល់មួយខាងផ្លូវកាយដែលកើតឡើងពីការមើលទូរទស្សន៍ហួសប្រមាណគឺ
ម៉្យូបភ្នែក (eye-strain)។ វាជាការពិតដែលថា
មានការកំនត់ជាក់លាក់ចំពោះការមើលទូរទស្សន៍; ទូរទស្សន៍គួរតែនៅអោយបានគម្លាត ៥ម
ពីភ្នែក, បន្ទប់គួរតែមានពន្លឺសមល្មម, ទូរទស្សន៍គួរតែត្រូវបានដាក់តាំងក្នុងកម្រិតកម្ពស់និងទីតាំងដែលភ្នែកយើងមើល
-ល- ទោះជាអញ្ចឹងក៏ដោយ, ទាំងអស់នេះ មិនអាចបង្ការអោយភ្នែកយើង រួចផុតពីការនឿយហត់ដែលបណ្តាលមកពីការមើលទូរទស្សន៍ក្នុងរយៈពេលយូរពេកនោះដែរ
។ ផលប៉ះពាល់មួយទៀតនោះគឺ ភាពធាត់ ឬ ធាត់ដុះពោះ (obesity), ដែលត្រូវបានគេធ្វើការពិសោធន៍មើលយ៉ាងទូលំទូលាយចំពោះអ្នកដែលមើលទូរទស្សន៍ផង
ញ៉ាំផង (រហូតមានពាក្យថា “អាហារទូរទស្សន៍
TV snacks” ដែលគេចង់សំដៅទៅលើរបស់ញ៉ាំដែលគេចូលចិត្តញ៉ាំនៅពេលគេមើលទូរទស្សន៍)។ ទូរទស្សន៍គឺជា ម៉ាស៊ីនដែលមានថាមពលទាក់ទាញបំផុត
ដែលធ្វើអោយយើងមិនចង់ចាកចេញពីវាសោះ – វាគឺជា របស់ញៀន ។
ដោយឡែកពីការប៉ះពាល់ខាងរាងកាយ, ទូរទស្សន៍ក៏មានផលប៉ះពាល់ដល់ផ្លូវចិត្តផងដែរ
។ មួយនោះគឺ ការបង្ហាញពីភាពឃោរឃៅ ហឹង្សា ។ បន្ទាប់ពីបានឃើញ
ទស្សនីយ៍ភាពនៃការប្រើហឹង្សាតាមទូរទស្សន៍ មនុស្សចាប់ផ្តើមគិតថា
សកម្មភាពហឹង្សាគឺជារឿងសាមញ្ញទៅវិញ ព្រោះខ្លួនបានឃើញញឹកញាប់
ហេតុនេះមនុស្សទាំងឡាយចាប់ផ្តើមបាត់បង់សតិចំពោះបរិស្ថានជុំវិញខ្លួន ។ ផលប៉ះពាល់ដល់ផ្នែកមួយនៃចំនុចនេះគឺ
ការធ្វើទំនាក់ទំនងរវាងមនុស្សក្នុងសង្គមកាន់តែកាត់បន្ថយ ។ ដោយការក្លាយខ្លួនជាមនុស្សដែលនៅតែនឹងមុខទូរទស្សន៍
មនុស្សចាប់
ផ្តើមលែងហ៊ានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់
ហើយចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នាបន្តិចម្តងៗ។ មិនតែប៉ុណ្ណោះទេ, មនុស្សចាប់ផ្តើមគិតដល់ការសម្រាកនៅមុខទូរទស្សន៍ពេលចេញពីធ្វើការ
ជាងការទៅរកគ្នាជជែកលេង ឬ ធ្វើការងារផ្សេងៗជាមួយគ្នាដើម្បីបង្កើតភាពស្និតស្នាល,
ហើយយូរៗទៅ មនុស្សលែងចង់និយាយរកគ្នាទៀតហើយ ។
និយាយអោយខ្លីទៅ, ការបង្កើតថ្មី
ធ្វើឡើងក្នុងគោលបំនងផ្តល់ប្រយោជន៍ដល់មនុស្ស, នេះបើសិនជាយើងដឹងពីរបៀបទាញយកប្រយោជន៍ពីវា
។ ទូរទស្សន៍ គឺជាការបង្កើតសម្រាប់បម្រើខាងផ្លូវវិជ្ជមានក្នុងសង្គមមនុស្សប្រចាំថ្ងៃ–
សម្រាប់ការអប់រំ និង កំសាន្ត យោងទៅតាម អាយុ មុខរបរ និង ពេលវេលា ។ យើងអាចជៀសផុត
ឬ កាត់បន្ថយ ផលប៉ះពាល់ពីការមើលទូរទស្សន៍បាន ប្រសិនបើយើងចេះកំនត់ពេលវេលា
កំនត់កម្មវិធីដែលមានប្រយោជន៍ដល់ការរស់នៅ និង ការកំសាន្តរបស់យើងនោះ ។
៤/. សំណេររបាយការណ៍ស្រាវជ្រាវ (Research Writing Report Paper)
១. ការណែនាំ
•
ការជ្រើសរើសប្រធានបទមិនមែនជាការងាយស្រួលទេ
•
វាត្រូវតែមានលក្ខណៈចង្អៀតល្មម
ផ្តោតលើចំនុចសំខាន់ ដែលអាចរកព័ត៌មានបាន ទូលំទូលាយសម្រាប់ការស្រាវជ្រាវ
•
នៅពេលអ្នកជ្រើសរើសប្រធានបទ អ្នកត្រូវដឹងថា
នៅទីបញ្ចប់អ្នកនឹងទទួលបានខ្លឹមសារ និង របកគំហើញអ្វីខ្លះ?
២. នៅពេលអ្នកជ្រើសរើសប្រធានបទអ្នកគួរតែ៖
•
បំផុសគំនិតជាទូទៅ
•
អានប្រវត្តិព័ត៌មានជាទូទៅ
•
ផ្តោតលើប្រធានបទដែលអាចគ្រប់គ្រងបាន
•
ធ្វើបញ្ជីពាក្យសំខាន់ៗនៃប្រធានបទ
•
អាចបត់បែនបាន
•
កំនត់អត្ថន័យរបស់ប្រធានបទ
ដែលអាចចោទជាសំនួរសម្រាប់ស្រាវជ្រាវ
•
ស្រាវជ្រាវនិងអានបន្ថែមនូវព័ត៌មានដែលទាក់ទងនិងប្រធានបទ
•
រៀបចំរូបមន្តនៃការធ្វើនិក្ខេបបទ
៣. សន្មត់ថាជាប្រធានបទដែលល្អ
•
វាមានការត្រួតពិនិត្យត្រឹមត្រូវរឺទេ?
•
តើប្រធានបទនោះវាធ្វើអោយអ្នកចាប់អារម្មណ៍រឺទេ?
•
តើប្រធានបទនោះអាចធ្វើបានសម្រេចតាមពេលវេលាកំនត់រឺទេ?
•
តើមានសម្ភារៈចំបាច់សម្រាប់ធ្វើការស្រាវជ្រាវឬនៅ?
•
តើមានប្រធានបទផ្សេងដែលយើងអាចជ្រើសរើសបានឬទេ?
•
តើមានថវិការ ប្រភពព័ត៌មាន
ដែលអាចប្រមូលបានរឺទេ?
•
តើមានការសម្របសម្រួលពីបណ្ណាល័យគ្រប់គ្រាន់ឬនៅ?
•
តើអាចសិក្សាសម្រេចបានរឺទេ?
•
តើមានបញ្ហាកើតឡើងក្នុងពេលធ្វើការសិក្សាស្រាវជ្រាវឬទេ?
ដើម្បីអោយប្រធានបទមានលក្ខណៈល្អ គួរយកគម្រូតាម
លក្ខណៈពិសេសនៃប្រធានបទដែល មានក្នុងទំព័រទី៤ ចំនុច៣ (SMART)។
៤. ទម្រង់គម្រូនៃ របាយការណ៍ស្រាវជ្រាវ
១. គម្របរបាយការណ៍
២. អារម្ភកថា(១-២ ទំព័រ), សេចក្តីថ្លែងអំណរគុណ(១ ទំព័រ), អំណះអំណាង(១ ទំព័រ) និង ខ្លឹមសារសង្ខេប (១-២ ទំព័រ),
៣. មាតិកា
៤. ខ្លឹមសាររបាយការណ៍៖ មាន ប្រាំជំពូក
ជំពូកទី១ សេចក្តីផ្តើម
ជំពូកទី២ រំលឹកទ្រឹស្តី/ពន្យល់ពាក្យគន្លឹះ
ជំពូកទី៣ របកគំហើញនៃការស្រាវជ្រាវ
តើអ្នករកឃើញអ្វីខ្លះ
នៅក្នុងប្រធានបទដែលអ្នកសរសេរនេះ?
ជំពូកទី៤ វិភាគ/វាយតម្លៃចំពោះអ្វីដែលអ្នករកឃើញក្នុងជំពូក៣
តើអ្វីដែលអ្នករកឃើញខាងលើនេះ
មានប្រយោជន៍អ្វីខ្លះ? ឬ ផ្តល់ផលប៉ះ
ពាល់អ្វីខ្លះ? វាស្របទៅតាមគោលបំណងនៃការស្រាវជ្រាវ ដែលអ្នកបាន
លើកឡើងនៅក្នុងជំពូក១ ចំនុច ៣.១ ឬទេ?
ជំពូក៥ សន្និដ្ឋាន និង អនុសាសន៍
៥. បញ្ជីឯកសារយោង/ពិគ្រោះ (គឺជា បញ្ជឺឈ្មោះ សៀវភៅ
ទស្សនាវដ្តី ព្រឹត្តិបត្តិ កាសែត បទនិពន្ធ ឬឯកសារដែលអ្នកបានអាន និង ដកស្រង់)
៦. ឧបសម្ព៍ន្ធ (គឺជា ឯកសារចម្លង ដូចជា រូបភាព,
សន្លឹកនៃឯកសារដែលអ្នកបានថតចម្លងពី ឯកសារដែលអ្នកបានដកស្រង់, តារាងទិន្នន័យ...
ដែលជាវត្ថុតាងចំពោះការសរសេររបស់អ្នក)
១. គម្រូនៃ គម្របរបាយការណ៍
របាយការណ៍ស្រាវជ្រាវលើប្រធានបទ
ស្តីពី
ទំនាក់ទំនងកម្ពុជាបារាំងក្នុងរជ្ជកាលព្រះបាទអង្គឌួង
|
សាស្រ្តាចារ្យណែនាំ
បណ្ឌិត តឹក មេង
|
សិក្សាស្រាវជ្រាវដោយ
ទៀង សោភទ្រា
|
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និង ភាសា
ឯកទេសៈ ប្រវត្តិវិទ្យា
ជំនាន់ទី ៨
|
ឆ្នាំសិក្សា ២០១១ - ២០១៣
|
២. គម្រូមាតិកា
មាតិកា
អារម្ភកថា..................................................................................... i
សេចក្តីថ្លែងអំណរគុណ................................................................ ii
អំណះអំណាង............................................................................ iii
ខ្លឹមសារសង្ខេប........................................................................... iv
សេចក្តីសន្និដ្ឋាន និង អនុសាសន៍
ឯកសារយោង
ឧបសម្ព័ន្ធ
៣. ទម្រង់គម្រូនៃ បញ្ជីឯកសារយោង/ពិគ្រោះ និង ឧបសម្ព័ន្ធ
ឯកសារពិគ្រោះ
១. វង្ស សុធារ៉ា, ណុប សុខា, ”ប្រវត្តិសាស្ត្រកម្ពុជា”,
២០០៩–២០១០
២. ម៉ៃឃើល វីកឃើរី, ”ប្រវត្តិសាស្រ្តប្រទេសកម្ពុជា” ២០០៩–២០១០
៣. ក្រសួងអប់រំយុវជននិងកីឡា, ប្រវត្តិវិទ្យា ថ្នាក់ទី ១១ បោះពុម្ព ឆ្នាំ ២០១០
៤. ហ្វ្រង់ស្វ័រ ប៉ុងសូដ៍, «ប្រវត្តិសង្ខេបនៃប្រទេសកម្ពុជា», ភ្នំពេញ- ២០០៧
៥. នួន សុធីមន្ត, «ទំនាក់ទំនងអន្តរជាតិ», ខែកញ្ញា ២០០៧, រាជបណ្ឌិតសភាកម្ពុជា
៦. ទៀ ថេន,”រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម”,ឆ្នាំ២០០៥
៧. អាដេម៉ារឡឺក្លែរ
,” ប្រវត្តិសាស្រ្តកម្ពុជា” ឆ្នាំ២០០៥
៨. Shaw,
Malcolm Nathan (2003).
International law. Cambridge University Press
៩. Thant
Myint-U.
The Making of Modern Burma. Cambridge University Press. (2001) p.18
១០.សាគូ
សាមុត, «ស្រុកខ្មែរៈ ការវិវត្តន៍ចលនានយោយបាយ»បោះពុម្ពឆ្នាំ
២០០០
១១.
សោម សេកកុមារ,«វិបត្តិកម្ពុជា
និង ទំនាក់ទំនងជាមួយបរទេស», ឆ្នាំ ២០០០, ព្រៃនគរ
១២.
Webster,
Anthony (1998).
Gentlemen Capitalists: British Imperialism in South East Asia.
១៣.
ត្រឹង ងារ
,”ប្រវត្តិសាស្ត្រខ្មែរ”, ភាគ ១–២,
ឆ្នាំ១៩៧៣
១៤. លោក ចច ហ្វីលីព ក្រូលីយេ, ឥណ្ឌូចិន, បោះពុម្ពនៅ
Nagel, Genève, 1966
១៥. ក្រសួងសិក្សាធិការ, ”ពង្សាវតានៃប្រទេសកម្ពុជា”, ឆ្នាំ ១៩៥២
១៦. Koerner, Wolfgang. Security Sector Reform: Defence Diplomacy.
Library of Parliament, Parliamentary Information and Research Services PRB
06-12E.
១៧.
ដេវិឌ ឆាណ្ឌល័រ ,”ប្រវត្តិសាស្រ្តខ្មែរ”,ចេញផ្សាយលើកទី៣ ,បោះពុម្ភផ្សាយដោយ មជ្ឈមណ្ឌលខេមរសិក្សា ( CKS)
១៨.
Internet:
website: WWW.Wikipedia.org
”ជនដែលបិទភ្នែកមិនមើលអតីតកាល គឺជាជនខ្វាក់ភ្នែកក្នុងពេលបច្ចុប្បន្ន”
ឩបសម្ព័ន្ធ
(ប្រភពៈ អ៊ីនថឺណិត)
រូបសំនាកព្រះអង្គឌួង សាលដឺម៉ុងទីញី
កាក់រូបប្រាសាទ តែមប្រិ៍
ព្រះអង្គឌួង កាក់រូបប្រាសាទ និង
ម្ខាងទៀតរូបងហង្ស