គម្រូសាលក្រមព្រហ្មទណ្ឌ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តាងនាមប្រជារាស្រ្តខ្មែរ
សាលាដំបូងរាជធានីភ្នំពេញ
បានបើកសវនាការជាសាធារណ: នៅសាលប្រជុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ........ ខែ............ ឆ្នាំ ............. ដោយមានសមាសភាពជំនុំជម្រះ ដូចតទៅ ៖
ចៅក្រមជំនុំជម្រះ
លោក ............................................. ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ 

តំណាងអយ្យការ
លោក ............................................. ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
ក្រលាបញ្ជីសវនាការ
លោក ............................................. ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ

          ដើម្បីជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩១ ចុះថ្ងៃទី ...... ខែ ........ ឆ្នាំ .......... ដែលមានជាប់ចោទ ៖
          - ឈ្មោះ .............................................. ភេទ ......... អាយុ ........ ឆ្នាំ ជាតិខែ្មរ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត នៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ឪពុកឈ្មោះ ………….. ម្តាយឈ្មោះ…………….. ទោសពីមុនគ្មាន ។ ឃាត់ខ្លួនថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១១ និងឃុំខ្លួនតាមដីកាសំរេចអោយឃុំខ្លួនបណ្តោះអាសន្នលេខ ៥១៩ ត.ព្រ ចុះថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ២០១១ និងដីការបង្គាប់អោយឃុំខ្លួនលេខ ៣២៤ ត.ព្រ ចុះថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ ២០១១ របស់ចៅក្រមស៊ីបសួរនៃសាលាដំបូងរាជធានីភ្នំពេញ 
          . ឈ្មោះ ………………. ភេទស្រី អាយុ ៤៤ឆ្នាំ ជាតិខ្មែរ មុខរបរ លក់បាយ ទីកន្លែងកំណើតនៅភូមិសប្រចន្ទ័ ឃុំសប្រច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ននៅផ្ទះ លេខ ៤៣៤ ក្រុម៣៤ ភូមិ ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ឪពុកឈ្មោះ ..................................... ម្តាយឈ្មោះ យ៉ុត យ៉ុង (រស់) ប្តីឈ្មោះ សៀប សាយ មានកូន ០៣ នាក់ ។ គេចខ្លួន មានដីកាបង្គាប់អោយចាប់ខ្លួនលេខ ១៤៦ ត.ព្រ ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ របស់ចៅក្រម ស៊ីបសូរនៃសាលាដំបូងរាជធានីភ្នំពេញ ។
          . ឈ្មោះ ជុំ សុវណ្ណម៉ាលីស្សា ហៅ ហ្សា ភេទស្រី អាយុ ២១ឆ្នាំ​ ជាតិខ្មែរ មុខរបរ នៅផ្ទះ ទីកន្លែងកំណើតនៅភូមិកំពង់បឹង ឃុំមាន ស្រុកអូររាំងឪ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅផ្ទះ ជួល ផ្លូវលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ឪពុក ឈ្មោះ កែវ វណ្ណា (រស់) ម្តាយឈ្មោះ គង់ សារី (រស់) ប្តីឈ្មោះ កន សុភក្រ្ត កូនគ្មាន ។ គេចខ្លួន មានដីការបង្គាប់អោយចាប់ខ្លួនលេខ ១៤៧ ត.ព្រ ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ របស់ចៅក្រមស៊ីបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ។
          ជាប់ចោទពីបទ : ចែកចាយគ្រឿងញៀនខុសច្បាប់ប្រព្រឹត្តនៅចំនុចផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ ២០១១ តាមបញ្ញត្តិមាត្រា ៣៦ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
          អង្គហេតុនៃរឿង មានដូចតទៅ ៖
          កាលពីថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១១ វេលាម៉ោង ១៥:00 នាទី កំលាំងសមត្ថកិច្ចនគរបាល រដ្ឋបាលទំនប់ទឹក បានសហការណ៌ជាមួយកំលាំងសាលាសង្កាត់ទំនប់ទឹកបានចុះធ្វើការល្បាត្រួត ពិនិត្យក្នុងភូមិសាស្រ្តដែនដីរបស់ខ្លួន ហើយបានត្រួតពិនិត្យ ផ្ទះ ដែលឈ្មោះ វ៉ាន់ ចាន់ធូ​ ជួល ស្នាក់នៅ ស្ថិតនៅផ្លូវលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រទះឃើញឧបករណ៌សំរាប់ជក់គ្រឿងញៀនចំនួន ០២ (ពីរ) និងទុយោជ័រតូចៗមួយចំនួន ហើយសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វ៉ាន់ ចាន់ធូ ឈ្មោះ នូ វណ្ណសាក់  ឈ្មោះ ប្រាក់ សុភារុណ និងឈ្មោះ ប៉ក់ ចំរុង យកមកសាកសួរ ទើបដឹងថា ឈ្មោះ វ៉ាន់ ចាន់ធូ បានទៅទិញគ្រឿងញៀនពី ឈ្មោះ ម៉ៅ ម៉ាច ហៅ ម៉ៅ ពីឈ្មោះ ជុំ សុវណ្ណម៉ាលីស្សា ហៅ ហ្ស ពីឈ្មោះ ចៃ យកមកលក់បន្ត អោយឈ្មោះ នូ វណ្ណសាក់ ឈ្មោះ ប្រាក់ ភារុណ និងឈ្មោះ ប៉ក់ ចំរុង ហើយបានផ្តល់នូវឧបករណ៏ សំរាប់ជក់គ្រឿងញៀនអោយអ្នកទាំងនោះជក់នៅផ្ទះដែលឈ្មោះ វ៉ាន់ ចាន់ធូ ជួលស្នាក់នៅទៅ ទៀតផង ។
-       បានឃើញ របាយការណ៏សំយោគលេខ ០៤១/១១ របក ចុះថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ
២០១១ របស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ។
-        បានឃើញ ដីកាសន្និដ្ឋានស្ថាពរលេខ ៦៦៥ អយគ ចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១១
របស់ចៅក្រមអមសាលាដំបូងរាជធានីភ្នំពេញ ។
-       បានឃើញ ដីកាសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះលេខ ១០៦២ ដជរ ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១១
របស់ចៅក្រមស៊ីបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ។
-       បានឃើញ ដីកាសម្រេចរក្សាទុកជនត្រូវចោទអោយនៅក្នុងឃុំបណ្តោះអាសន្នលេខ
១០៦១ ដជរ  ចុះថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១១ របស់ចៅក្រមស៊ីបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ ។
          នាពេលសវនាការ ៖
-       ជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ធូ បានឆ្លើយថា ខ្លួនបានជួលផ្ទះតាស៊ីម ស្នាក់នៅ មួយថ្ងៃ
៥០០០ (ប្រាំពាន់) រៀល ដោយខ្លួនមានជីវភាពក្រីក្រ និងគ្មានមុខរបរ ក៏បែកគំនិតទិញគ្រឿង ញៀនពីឈ្មោះ ហ្សា ភេទ ស្រី ឈ្មោះ ម៉ៅ ភេទស្រី និងឈ្មោះ ចៃ ភេទពញប្រុស យកមកលក់បន្តអោយឈ្មោះ នូ វណ្ណសាក់ ឈ្មោះ ប្រាក់ ភាវុណ និងឈ្មោះ ប៉ក់ ចំរុង ដែលជាអ្នកជក់គ្រឿងញៀន ហើយខ្លួនក៏បានអោយឧបករណ៏សំរាប់ជក់គ្រឿងញៀន ទៅអ្នកទំាងនោះជក់នៅផ្ទះរបស់ខ្លួន ពេលសមត្ថកិច្ចចុះមកធ្វើការត្រួតពិនិត្យប្រទះឃើញ ក៏បានឃាត់ខ្លួន និងអ្នកជក់គ្រឿងញៀនទាំងនោះតែម្តង ។
-       តាមអំណានចំលើយ ឈ្មោះ នូ វណ្ណសាក់ ថា : នៅថ្ងៃដែលសមត្ថកិច្ចឃាត់ខ្លូននោះ
ខ្លួនបានមកផ្ទះ ឈ្មោះ ធូ ហើយបានអោយប្រាក់ទៅឈ្មោះ ធូ ចំនួន ២០០០០ (ពីរម៉ឺន)រៀល យកទៅទិញថ្នាំញៀន ប្រភេទពណ៌សម៉ដ្ឋ មួយកូនកញ្ចប់តូច មកជក់ ពេលជក់ហើយ ក៏ដេកនៅ ផ្ទះ នៅឈ្មោះ ធូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
-       តាមអំណានចំលើយឈ្មោះ ប្រាក់ ភាវុណ ថា : កាលពីថ្ងៃសមត្ថកិច្ចឃាត់ខ្លួននោះ ខ្លួន
និងឈ្មោះ ប៉ក់ ចំរុង ហៅ ឡង់ បានចូលគ្នាម្នាក់ ១០០០០ (មួយម៉ឺន) រៀល ជិះម៉ូតូឌុបចេញពី ផ្សារដើមគរ មកភូមិផ្ទេរដើម្បីជក់គ្រឿងញៀន ពេលមកដល់មានមនុស្សប្រុសម្នាក់ហៅពួកខ្លួន អោយចូលទៅក្នុងផ្ទះរបស់វាជក់ថ្នាំញៀនពេលពួកខ្លួនហុចប្រាក់អោយវា ២០០០០ (ពីរម៉ឺន) រៀល វាក៏អោយគ្រឿងញៀនមកពួកខ្លួន ០១ (មួយ) កូនកញ្ចប់រួចយកឧបករណ៌សំរាប់ជក់គ្រឿង ញៀនមករៀបចំអោយពួកខ្លួនទំាំងពីរនាក់ជក់ ពេលពួកខ្លួនជក់ហើយ ស្រាប់តែសមត្ថកិច្ចឃាត់ ខ្លួនតែម្តង ។
-       តាមអំណានចំលើយឈ្មោះ ប៉ក់ ចំរុង ថា ៖ កាលពីថ្ងៃដែលសមត្ថកិច្ចឃាត់ខ្លួននោះខ្លួន
និង ឈ្មោះប្រាក់ ភារុណ ហៅ ខ្ចុយ បានចូលប្រាក់គ្នាម្នាក់ ១០០០០ (មួយម៉ឺន)រៀល ជិះម៉ូតូឌុបចេញពីផ្សារដើមគរមកភូមិផ្អេរ ដើម្បីជក់គ្រឿងញៀន ពេលមកដល់មាន មនុស្សប្រុស ម្នាក់ហៅពួកខ្លួនអោយចូលទៅក្នុងផ្ទះរបស់វា ពេលពួកខ្លួនហុចប្រាក់អោយវាយចំនួន ២០០០០ (ពីរម៉ឺន) រៀល វាក៏អោយថ្នាំញៀនមកពួកខ្លួនមួយកញ្ចប់តូច រួចយកឧបករណ៌សំរាប់ជក់គឿងញៀនមក ចំអោយពួកខ្លួនជក់ ពេលជក់រួចសមត្ថកិច្ចចូលមកឃាត់ខ្លួនតែម្តង ។
-       តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសេចក្តីសន្និដ្ឋានប្តឹងសុំថា ៖
រឿងនេះជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ធូ បានឆ្លើយសារភាពថា ខ្លួនបានទៅទិញគឿង ញៀនពីឈ្មោះ ម៉ៅ ម៉ាច ហៅ ម៉ៅ ឈ្មោះជុំ សុវណ្ណម៉ាលីស្សា ហៅ ហ្សា និងពីឈ្មោះ ចៃ យកមកលក់អោយអ្នកជក់បន្តទៀត ព្រមទាំងផ្តល់ទីកន្លែង និងឧបករណ៌សំរាប់ជក់គឿងញៀន ថែមទៀត ហើយការឆ្លើយសារភាពនេះ ក៏មានភាពស៊ីសង្វាក់ទៅនិង ភស្តុតាងដែលមានក្នុង សំណុំរឿងផងដែរ ។ ក្នុងនាមខ្ញុំ ជាតំណាងអយ្យការ ខ្ញុំសូមតុលាការសម្រេចកែប្រែ បទចោទ ប្រកាន់លើជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ធូ ឈ្មោះ ម៉ៅ ម៉ាច ហៅម៉ៅ និងឈ្មោះ ជុំ សុវណ្ណម៉ាលីស្សា ហៅ ពីបទចែកចាយគឿងញៀនខុសច្បាប់ទៅជាបទ : ជួញដូរគឿងញៀនខុស ច្បាប់ តាមបញ្ញាត្តិ មាត្រា ៣៣ថ្មី កថាខណ្ឌ១ នៃច្បាប់ស្តីពីពិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគឿងញៀន និងប្តឹងសុំអោយតុលាការបង្វិលសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩១ ចុះថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញដើម្ប​បើកការស៊ីបសួរលើឈ្មោះ វ៉ាន់ ចាន់ធូ ពីបទ : សម្រួលដោយចេតនាអោយជនណា ម្នាក់ប្រើប្រាស់ ដោយខុសច្បាប់នូវគឿងញៀនដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រព្រឹត្តិនូវ ចំណុចផ្ទះជួល ផ្លូវលេខ ៤៣៤​ ក្រុម ៣៤ ភូមិ ៤ សង្កាត់ទំនប់ទឺក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ ២០១១ តាមបញ្ញាតិមាត្រា ៣៥.២ថ្មី កថាខណ្ឌ ២ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគឿងញៀន តាមបញ្ញាតិមាត្រា ៣៤៨ កថាខណ្ឌ ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
-       ជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ធូ បានសំណូមពរដល់តុលាការជាសំដីចុងក្រោយបង្អស់
ថា : សូមតុលាការ បន្ថយទោសដល់ខ្លួនផង ។
សំអាងហេតុ
ក្រោយពីបាន :
                               ស្តាប់ចំលើយរបស់ជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ថូ
                               ស្តាប់អំណានចំលើយសាក្សីបំភ្លឺ
                               ស្តាប់សេចក្តីសន្និដ្ឋានប្តឹងសុំរបស់តំណាងអយ្យការ
                               ស្តាប់សំដីចុងក្រោយបង្អស់របស់ជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ថូ
                               ពិនិត្យ ភស្តុតាង ឯកសារនានា
ពិចារណាត្រឹមត្រូវតាមច្បាប់ហើយ ឃើញថា :
. កាលពីថ្ងៃទី ១៨ ខែកុម្ភះ​ ឆ្នាំ ២០១១ នៅចំនុចផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ពិតជាមានករណីជួញដូរគ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តិឡើងដោយជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ធូ ហៅ ម៉ៅ និងឈ្មោះ ជុំ សុវណ្ណម៉ាលីស្សា ហៅហ្សាប្រាកដមែន ។
. ជនជាប់ចោទឈ្មោះវ៉ាន់ ចាន់ធូ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀន ពីឈ្មោះ ហ្សា ភេទស្រី ពីឈ្មោះ ម៉ៅ ភេទស្រី និងពីឈ្មោះ ចៃ ភេទប្រុស យកមកលក់បន្តអោយ ឈ្មោះ នូ វណ្ណសាក់ ឈ្មោះ ប្រាក់ ភារុណ និងឈ្មោះ ប៉ក់ ចំរុង ដែលជាអ្នកជក់គ្រឿងញឿន ដើម្បី បានប្រាក់ចំណេញ ហើយខ្លួនបានអោយឧបករណ៌សំរាប់ជក់គ្រឿងញៀនជក់នៅផ្ទះរបស់ខ្លួន ដែលជួលស្នាក់នៅ ។ ចំលើយនេះ មានស៊ីចង្វាក់ទៅនិងចំលើយឈ្មោះ នូ វណ្ណសាក់ ឈ្មោះ ប្រាក់ ភារុណ និងឈ្មោះ ប៉ក់ ចំរុង និងភស្តុតាងនានា ដែលមានសំណុំ រឿងផងដែរ ។
. ជនជាប់ចោទឈ្មោះវណ្ណ ចាន់ធូ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ ឈ្មោះ ម៉ៅ ម៉ាច ហៅ ម៉ៅ ភេទស្រី អាយុ ៤៤ឆ្នាំ ជាតិខ្មែរ និងឈ្មោះ ជុំ សុវណ្ណម៉ាលីហ្សា ហៅ ហ្សា ភេទស្រី អាយុ ២១ឆ្នាំ ជាតិខ្មែរ ត្រូវបានបញ្ជូនមកជំនុំជម្រះពីបទ : ចែកចាយគ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តិនៅ ចំណុចផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ ២០១១ តាមបញ្ញាត្តិមាត្រាទី ៣៦ ថ្មីនៃច្បាប់ស្តីពីវិសោធន៌កម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែផ្អែកតាមអង្គហេតុនៃរឿង និងភស្តុតាងនានា ដែលមាន សំណុំរឿង ឃើញថាអំពើប្រព្រឹត្តរបស់ជនជាប់ចោទទាំងបីនាក់មិនមែនជាអំពើចែកចាយគ្រឿង ញៀនខុសច្បាប់ទេ គឺជាការជួញដូរគ្រឿងញៀនខុសច្បាប់ ដែលគប្បីតុលាការសម្រេចកែប្រែបទ បញ្ញាត្តិដែលចោទប្រកាន់លើជនជាប់ចោទទាំងបីនាក់ ពីបទ : ចែកចាយគ្រឿងញៀនខុសច្បាប់ ទៅជាបទ : ជួញដូរគ្រឿងញៀនខុសច្បាប់តាមបញ្ញាតិមាត្រា ៣៣ថ្មី កថាខណ្ឌ១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនវិញ ។
. តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្តឹងសុំអោយតុលាការកែប្រែបទ បញ្ញាតិដែលចោទប្រកាន់លើជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ធូ ឈ្មោះ ម៉ៅ ម៉ាច ហៅ ម៉ៅ និងឈ្មោះ ជុំ សុវណ្ណម៉ាលីស្សា ហៅ ហ្សា ពីបទ ៖ ចែកចាយគ្រឿងញៀនខុសច្បាប់ ទៅជាបទ ៖ ជួញដូរគ្រឿងញៀនខុសច្បាប់ តាមបញ្ញាត្តិ មាត្រា​ ៣៣ ថ្មី កថាខណ្ឌ១ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ឃើញថាត្រឹមត្រូវតាមច្បាប់ ។
. មានពិរុទ្ធភាពលើឈ្មោះ វ៉ាន់ ចាន់ធូ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ ឈ្មោះ ម៉ៅ ម៉ាច ហៅ ម៉ៅ ភេទស្រី អាយុ ៤៤ឆ្នាំ ជាតិខ្មែរ និងឈ្មោះ ជុំ សុវណ្ណម៉ាលីហ្សា ហៅ ហ្សា ភេទស្រី អាយុ ២១ឆ្នាំ  ជាតិខ្មែរពីបទ ៖ ជួញដូរគ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តទៅនៅចំណុចផ្ទះជួល ផ្លួវលេខ ៤៣៤ ក្រុម ៣៤ ភូមិ ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១១ តាមបញ្ញាតិមាត្រា ៣៣ ថ្មី កថាខណ្ឌ១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីកាត្រួត ពិនិត្យគ្រឿងញៀន ។
. ការប្រព្រឹត្តិអំពើល្មើសរបស់ជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ធូ ឈ្មោះ ម៉ៅ ម៉ាច ហៅ ម៉ៅ និងឈ្មោះ ជុំ សុវណ្ណម៉ាលីហ្សា ហៅ ហ្សា ធ្វើឡើងដោយមានចេតនា និងមានស្មារតីទទួលខុស ត្រូវគ្រប់គ្រាន់និងជាអំពើដែលធ្វើអោយសង្គមជាតិកើនឡើង នូវបទល្មើសដែលបង្កឡើងដោយ អ្នកប្រើប្រាស់គ្រឿងញៀន និងធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះ និងបំពានទៅលើ នីត្យានុកូលភាពសង្គមដែលច្បាប់បានការពារយ៉ាងម៉ឹងម៉ាត់បំផុត ។
. ជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ធូ បានឆ្លើយសារភាពទទួលស្គាល់នូវកំហុសរបស់ខ្លួន ដោយស្មោះត្រង់ គ្មានលាក់លាម ។ ស្ថានភាពទំាងនេះអាចអោយតុលាការ ពិចារណាសម្រេចពី ស្ថានសំរាលទោសអោយបាន ។
. ជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ធូ បានឆ្លើយសារភាពថា ខ្លួនបានលក់គ្រឿងញៀនអោយ ទៅឈ្មោះ នូ វណ្ណសាក់ ឈ្មោះ ប្រាក់ ភារុណ និងឈ្មោះ ប៉ក់ ចំរុង ដែលជាអ្នកជក់គ្រឿងញៀន ហើយខ្លួនក៏បានអោយឧបករណ៏សំរាប់ជក់គ្រឿងញៀនទៅអ្នកទាំងនោះជក់នៅផ្ទះរបស់ខ្លួន ។ ចម្លើយនេះ មានភាពស៊ីសង្វាក់ទៅនិងចម្លើយឈ្មោះ នូ វណ្ណសាក់ ឈ្មោះ ប្រាក់ ភារុណ និងឈ្មោះ ប៉ក់ ចំរុង និងភស្តុតាងនានាដែលមានក្នុងសំណុំរឿងផងដែរ ដែលសកម្មភាពរបស់ ឈ្មោះ វ៉ាន់ ចាន់ធូ នេះជាអំពើល្មើសព្រហ្មទណ្ឌ សម្រួលដោយចេតនាអោយជនណាម្នាក់ប្រើ ប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនដែលបណ្តាលអោយគ្រោះថ្នាក់ធ្ងនធ្ងរ ។
. តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្តឹងសុំអោយតុលាការបង្វិល សំណុំរឿងព្រហ្មទណ្ឌលេខ ៤៩១ ចុះថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ ២០១១ របស់សាលាដំបូងរាជធានី ភ្នំពេញ ទៅព្រះរាជអាជ្ញាអមសាដំបូងរាជធានីភ្នំពេញដើម្បីបើកការស៊ើបសួរលើឈ្មោះ វ៉ាន់ ចាន់ធូ ពីបទ : សម្រូលដោយចេតនា​អោយជនណាម្នាក់ប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនដែរប-ណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រព្រឹត្តិនៅ ចំណុចផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ ២០១១ តាមបញ្ញត្តិមាត្រា ៣៥.២ថ្មី កថាខណ្ខ ២ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តាមបញ្ញត្តិមាត្រា ៣៤៨ កថាខណ្ឌ ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ការប្តឹងសុំនេះ មានលក្ខណះត្រឹមត្រូវតាមច្បាប់ ។
ហេតុដូច្នេះសំរេច
-កែប្រែបទចោទប្រកាន់លើឈ្មោះ វ៉ាន់ ចាន់ធូ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ, ឈ្មោះ ម៉ៅ ម៉ាច ហៅ ម៉ៅ ភេទ ស្រី អាយុ ៤៤ឆ្នាំ ជាតិខ្មែរ នឹងឈ្មោះ ជុំ សុវណ្ណម៉ាលីស្សា ហៅ ស្សា ភេទស្រី អាយុ ២១ឆ្នាំ ជាតិខ្មែរ ពីបទ ៖ ចែកចាយគ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តនៅចំណុច ផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ កុម្ភះ ឆ្នាំ ២០១១ តាមបញ្ញតិ្តមាត្រា ៣៦ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ទៅជាបទ ៖ ជួញដូរគ្រឿងញៀនខុសច្បាប់ ប្រព្រឺត្តនៅចំណុច ផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ ២០១១ តាមបញ្ញត្តិមាត្រា ៣៣ ថ្មី កថាខណ្ឌ១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិ-ត្យគ្រឿងញៀនវិញ។
២.ផ្តន្ទាទោសឈ្មោះ វ៉ាន ចាន់ធូ ភេទប្រុស អាយុ ៣១ឆ្មាំ ជាតិខ្មែរដាក់ពន្ធនាគារកំណត់ ២(ពីរ)ឆ្នាំនឹងពិន័យជាប្រាក់ចំនួន ៤.០០០.០០០(បួនលាន)រៀល ដាក់ចូលជាថវិការដ្ឋ ពីបទ ៖ ជួញដូរគ្រៀងញៀនខុសច្បាប់ ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូចលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨​ ខែកុម្ភះ ឆ្នាំ ២០១១ តាមបញ្ញត្តិមាត្រា ៣៣ ថ្មី កថាខណ្ឌ១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
៣.ផ្តន្ទាទោសឈ្មោះ ម៉ៅ ម៉ាច ហៅ ម៉ៅ ភេទស្រី អាយុ ៤៤ឆ្នាំ ជាតិខ្មែរ នឹងឈ្មោះ ជុំ-សុវណ្ណម៉ាលីស្សា ហៅ ហ្សា ភេទស្រី អាយុ ២១ឆ្នាំ ជាតិខ្មែរ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ៣(បី)ឆ្នាំ គិតពីថ្ងៃចាប់ឃុំខ្លួនបាន នឹងពិន័យជាប្រាក់ ចំនួន ៤.០០០.០០០(បួនលាន)រៀល ដាក់ចូលជាថវិការដ្ឋ ពីបទ ៖ ជួញដូរគ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ ២០១១ តាមបញ្ញត្តិមាត្រា ៣៣ ថ្មី កថាខណ្ឌ១ នែច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
៤. ចេញដីកាបង្គាប់អោយចាប់ខ្លួន ម៉ៅ ម៉ាច ​ហៅ ម៉ៅ ភេទស្រី អាយុ ៤៤ឆ្នាំ ជាតិខ្មែរ មុខរបរលក់បាយ ទីកន្លែងកំណើត ភូមិសប្រច័ន្ទ ឃុំសប្រច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំកាតមន រាជធានីភ្នំពេញ ឪពុកឈ្មោះ កេត​ ម៉ៅ (ស្លាប់) ម្តាយឈ្មោះ យ៉ុត យ៉ុង (រស់) ប្តីឈ្មោះ សៀប សាយ មានកូន ០៣(បី)នាក់ នឹងឈ្មោះ ជុំ សុវណ្ណម៉ាលីស្សា ហៅ ស្សា ភេទស្រី អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ នៅផ្ទះ ទីកន្លែង កំណើតនៅភូមិកំពង់បឹង ឃុំមាន ស្រុកអូររាំងឪ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ឪពុកឈ្មោះ កែវ វណ្ណា(រស់) ម្តាយឈ្មោះ គង់ សាវី(រស់) ប្តីឈ្មោះ កន សុភក្រ្ត កូនគ្មាន​ យកមកទទួលទោស តាមអំណាចនៃសាលក្រមព្រហ្មទណ្ឌនេះ តាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
៥.បង្វិលសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩១ ចុះថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានៅភ្នំពេញ ដើម្បីបើកការស៊ើបការលើឈ្មោះ វ៉ាន់ ចាន់ធូ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត នៅ ភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ផ្លូវលេខ ៤៣៤ ក្រុម៣៤ ភូមិ ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ឪពុកឈ្មោះ យ៉ង់ សារឿន (រស់) ម្តាយឈ្មោះ វ៉ាន់ សុខន (រស់) នៅលីវ ទោសពីមុនគ្មាន ពីបទ ៖ សម្រួលដោយចេតនាអោយជនណាម្នាក់ប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនដែលបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រព្រឹត្តិនៅ ចំណុចផ្ទះ ជួល ផ្លូវលេខ​ ៤៣៤ ក្រុម ៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំ-ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ ២០១១ តាមបញ្ញត្តិមាត្រា ៣៥.២ថ្មី កថា-ខណ្ឌ ២ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ផ្អែកតាមមាត្រា ៣៤៨ កថាខណ្ឌ ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
សាលក្រមនេះ ជំនុំជម្រះជាសាធារណះនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១១ នឹងប្រកាសជាសាធារណះ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១១ ចំពោះមុខជនជាប់ចោទឈ្មោះ វ៉ាន់ ចាន់ធូ កំបាំងមុខជនជាប់ចោទឈ្មោះ ម៉ៅ ម៉ាច ហៅ ម៉ៅ ឈ្មោះ ជុំ សុវណ្ណម៉ាលីស្សា​ ហៅ ស្សា
បើកសិទ្ធិប្តឹងទាស់ នឹងប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់។
​​